ជីវិតតស៊ូ! ឪពុកម្នាក់នាំកូនប្រុសអាយុ ៣ ឆ្នាំទៅជាមួយ ខណៈពេលដែលគាត់ដឹកអាហារជូនភ្ញៀវ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត (វីដេអូ)

តៃវ៉ាន់ ៖ ឪពុកម្តាយនឹងខិតខំអស់ពីសមត្ថភាពដើម្បីផ្តល់នូវជីវិតល្អបំផុតសម្រាប់កូន ៗ របស់ពួកគេប៉ុន្តែក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ជាសកលនេះដែលមនុស្សរាប់ពាន់នាក់បានបាត់បង់ការងាររបស់ពួកគេ ហើយការផ្គត់ផ្គង់គ្រួសារគឺមិនងាយស្រួលទេ។

យោងតាមប្រភពព័ត៌មានពីកោះតៃវ៉ាន់បានអោយដឹងថាឪពុកដែលមានអាយុ ២៤ ឆ្នាំម្នាក់ ដែលធ្វើការងារដល់ទៅពីរ ក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងកូនប្រុសអាយុ ៣ ឆ្នាំរបស់គាត់នោះ បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត បន្ទាប់ពីរូបថតរបស់គាត់និងកូនប្រុសរបស់គាត់ត្រូវបានគេបង្ហោះទៅកាន់អ៊ីនធឺណិត។

15895124712041

15895124627341

លោកលីនធ្វើការជាកម្មករសំណង់ពេលថ្ងៃចាប់ពីម៉ោង ៨:៣០ ព្រឹកដល់ ៥:៣០ ល្ងាច។ បន្ទាប់ពីការងារចប់ការនេះគាត់នឹងចាប់ផ្តើមការងារទីពីររបស់គាត់ជាអ្នកដឹកអាហារក្រៅម៉ោង គាត់ធ្វើការទីពីរនេះពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ១០ យប់ ឬរហូតដល់ពេលកណ្តាលអធ្រាត្រ។ ជាមធ្យមគាត់ធ្វើការលើសពី ១៣ ម៉ោងក្នុងមួយថ្ងៃ។

មានពេលមួយលោកលីនបាននាំកូនប្រុសរបស់គាត់មកជាមួយគាត់ពេលគាត់ដឹកម្ហូបអាហារជូនភ្ញៀវដែលបានកុម្មង់ ពេលនោះហើយគាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ពីមនុស្សដែលបានថតរូបគាត់។ រឿងរ៉ាវរបស់គាត់ឆាប់ទទួលបានការចាប់អារម្មណ៍ពីបណ្តាញសារព័ត៌មានក្នុងស្រុកដែលបានធ្វើបទសម្ភាសន៍ជាមួយគាត់ដែលគាត់បានចែករំលែកពីរបៀបដែលគាត់ធ្វើការក្រៅម៉ោងជាមួយកូនប្រុសរបស់គាត់។

Screen Shot 2020 06 26 At 9.10.34 PM

លោកលីនបាននិយាយថា: មានពេលខ្លះដែលគាត់ត្រូវនាំកូនប្រុសរបស់គាត់មកជាមួយព្រោះគ្មាននរណាម្នាក់នៅផ្ទះមើលថែគាត់ទេ។ ដូច្នេះដើម្បីមានសុវត្ថិភាពលោកបានយកកូនប្រុសរបស់គាត់មកជាមួយ។

Screen Shot 2020 06 26 At 9.10.57 PM

ក្នុងពេលជិះដឹកអាហារជូនភ្ញៀវ កូនប្រុសរបស់គាត់ជាធម្មតាចូលចិត្តអង្គុយនៅខាងក្រោយដោយដាក់ប្រអប់អាហារជាប់នឹងខ្នងរបស់គាត់ ប៉ុន្តែគាត់តែងតែដេកលក់ដោយចៃដន្យ។

Screen Shot 2020 06 26 At 9.11.14 PM

Screen Shot 2020 06 26 At 9.11.39 PM

ពេលខ្លះនៅពេលដែលលោកលីនយកភេសជ្ជៈដែលភ្ញៀវកុម្មង់ជាច្រើនក្នុងពេលតែមួយ កូនប្រុសរបស់គាត់ក៏បានជួយកាន់ភេសជ្ជៈផងដែរ។ "កូនប្រុសរបស់ខ្ញុំជាក្មេងតូចដែលឆ្លាត!"

Screen Shot 2020 06 26 At 9.11.55 PM

Screen Shot 2020 06 26 At 9.12.03 PM

Screen Shot 2020 06 26 At 9.12.17 PM

លោកបានលើកឡើងថាការចំណាយក្នុងការរស់នៅរបស់គាត់អាចឡើងដល់ ៣០.០០០ ដុល្លារតៃវ៉ាន់ក្នុងមួយខែ។

លោកបានបន្ថែមទៀតថាទោះបីគាត់ហត់នឿយរាល់ថ្ងៃយ៉ាងណាក៏ដោយពេលឃើញកូនប្រុសគាត់ញញឹមធ្វើឲ្យគាត់បាត់អស់ភាពហត់នឿយ។ គាត់បាននិយាយថាដរាបណាកូនប្រុសរបស់គាត់ធំឡើងដោយសុវត្ថិភាព និងរីករាយរាល់ការខិតខំរបស់គាត់ពិតជាមានតម្លៃណាស់៕

សូមទស្សនាវីរដេអូរបស់គាត់សំភាសន៍ជាមួយសារព័ត៌មានតៃវ៉ាន់៖

ប្រភព៖បរទេស

អត្ថបទដោយ៖ វីរៈ