ក្តៅ!!! សាំងឡើងបន្តិចវិញហើយ ក្រសួងពាណិជ្ជកម្មជូនដំណឹងពីតម្លៃលក់រាយថ្មី សម្រាប់គ្រប់ស្ថានីយ៍ឥន្ធនៈ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះតម្លៃលក់រាយនៅតាមស្ថានីយក្នុងប្រទេសកម្ពុជានឹងមានការកំណត់ថ្មីចាប់ពីថ្ងៃទី០១​ ដល់ទី ១៥ ខែមិថុនានេះ ដោយសាំងធម្មតាត្រូវលក់តម្លៃ ២.៧០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ២.៥០០រៀល ក្នុងមួយលីត្រ។