លួចបានក៏អត់ន័យ! ក្រុមហ៊ុន Apple បានចាក់សោទូរស័ព្ទ iPhone ដែលលួចដោយបាតុករ​ តវ៉ារកយុត្តិធម៌ជូន George Floyd

មានក្រុមមនុស្សឆ្លៀតឱកាសនិយមជាច្រើន បានចូលលួចប្លន់នៅពាសពេញសហរដ្ឋអាមេរិក ដោយបានទាញយកអត្ថប្រយោជន៍ពីកុប្បកម្មលើការស្លាប់របស់George Floyd ដោយប៉ូលីសនៅក្រុង Minneapolis។ Apple Store គឺជាគោលដៅចំបងដែលក្រុមឱកាសនិយមចូលវាយកំទិចហាងនិងប្លន់យកផលិតផលរបស់ Apple ដោយសារតែមានតម្លៃលក់ខ្ពស់។

ប៉ុន្តែវាមិនមែនជារឿងស្រួលទេដែលចង់បានប្រយោជន៍ពីក្រុមហ៊ុនយក្សមួយនេះ! អ្វីៗមិនបានសមបំណងទេសម្រាប់អ្នកលួច។

ការបង្ហោះលើបណ្តាញសង្គមមួយបានបង្ហាញកាលពីថ្ងៃច័ន្ទថាក្រុមហ៊ុន Apple បានធ្វើការចាក់សោរឧបករណ៍ទាំងអស់ដែលចោរលួចយកទៅ។

Untitled 1

ការព្រមាននៅលើអេក្រង់ទូរស័ព្ទ iPhone ដែលត្រូវបានលួចនោះត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ថា ៖

“ សូមប្រគល់ត្រលប់មកកាន់ Apple Walnut Street វិញ” ។

“ឧបករណ៍នេះត្រូវបានបិទហើយកំពុងត្រូវបានតាមដាន។ ការប្រកាសនេះនឹងដល់ដៃអាជ្ញាធរមូលដ្ឋាន” ។

ដូច្នេះបើទោះបីជាចោរទាំងបានលួចឧបករណ៍អេឡិចត្រូនិចរបស់ Apple ដូចជា iPhone គឺគ្មានន័យនោះទេ ព្រោះប្រៀបបាននឹងដុំថ្មប្រើអីមិនកើត៕

ប្រភព៖​ dailysabah

អត្ថបទដោយ៖​​ វីរៈ