សារមន្ទីរទាំង៣របស់អាជ្ញាធរជាតិអប្សរា បានបើកទ្វារដំណើរការឡើងវិញហើយ

យោងតាមសេចក្ដីប្រកាសនារសៀលនេះរបស់គេហទំព័រ អាជ្ញាធរជាតិអប្សរា Apsara Authority បានឱ្យដឹងថា "ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា"។

លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឱ្យដឹងថា "សារមន្ទីរទាំង៣មានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និងការគិតគូរពីសុវត្ថិភាពមិនឱ្យឆ្លងជំងឺកូវីដ១៩។ លោកបន្ថែមថា ភ្ញៀវទេសចរទាំងអស់នឹងតម្រូវឱ្យស្ថិតនៅចំណុចគំលាត២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន អំឡុងពេលចូលទស្សនាក្នុងសារមន្ទីរ"។

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍ឡតានី បើកទ្វារពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកទ្វារពីថ្ងៃពុធ ដល់ថ្ងៃចន្ទ៕

101003519_1496033390603584_6182945313418903552_o

101082565_1496033357270254_6458347597215039488_o

101324083_1496033647270225_4207968249473662976_o

101787448_1496033517270238_6466061186679963648_o

101814547_1496033427270247_2292128865104953344_o

101839408_1496033463936910_4064692469806137344_o

102261482_1496033550603568_2709899702626680832_o

102763961_1496033620603561_4552714081638809600_o

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ