តើ iPhone សារីណាខ្លះអាចធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 14 បាន?

យោងតាមព័ត៌មានលេចធ្លាយវាត្រូវបានគេរំពឹងថាគ្រប់ម៉ូដែលទូរស័ព្ទ iPhone ដែលដំណើរការដោយ iOS 13 នឹងអាចធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 14 បាន។

យោងតាមប្រភពពី The Verifier បានបង្ហាញថាម៉ូដែល iPhone នឹងត្រូវបានធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 14 រួមមាន iPhone 6S, 6S Plus, SE (២០១៦), 7, 7 Plus, 8, 8 Plus, X, XR, XS, XS Max, 11, 11 Pro , 11 Pro Max, SE (2020) និង iPod touch ជំនាន់ទី 7 ។

iPhone 6S, iPhone SE បានចាប់ផ្តើមនៅឆ្នាំ ២០១៦ ដោយដំណើរការឈីប Apple A9 ។ បន្ទះឈីបនេះនៅតែអាចដំណើរការបានល្អនៅពេលធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធប្រតិបត្តិការ iOS ថ្មី។

ទោះយ៉ាងណាក៏ដោយ The Verifier និយាយថា iPhone 6S និង iPhone SE ទំនងជាមិនទទួលបានការធ្វើបច្ចុប្បន្នភាព iOS 15 នៅឆ្នាំក្រោយទេ។ ខណៈពេលដែលទូរស័ព្ទ iPhone 7 ទំនងជានឹងបន្តធ្វើបច្ចុប្បន្នភាពទៅជំនាន់ iOS ថ្មីសម្រាប់រយៈពេល ២ ឆ្នាំខាងមុខទៀត។

IOS14_concept

Z09511032020

ប្រព័ន្ធប្រតិបត្តិការ iOS 14 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងសន្និសីទ Apple's Worldwide Developer Conference (WWDC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមិថុនាខាងមុខនេះ៕

អត្ថបទដោយ៖ ក្នុងស្រុក