ពុទ្ធោ! ដំរីផើមមួយក្បាល ងាប់ឈរគួរឱ្យអាណិត ដោយសារតែមនុស្សដាក់អន្ទាក់ យកម្នាស់ញាត់ផាវឱ្យវាស៊ី

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ គេបានប្រទះឃើញដំរីញីមួយក្បាល ដែលផើមបានងាប់ទាំងនៅឈរ ដោយសារតែអ្នកភូមិក្នុងរដ្ឋ Kerala បានយកផ្លែម្នាស់ ដោយមានញាត់ផាវដាក់ឱ្យវាស៊ី។

យោងតាមមន្រ្តីព្រៃឈើលោក Mohan Krishnan ដែលជាផ្នែកមួយនៃក្រុមជួយសង្គ្រោះបានសរសេរកំណត់ត្រារំកិលជាភាសាម៉ាលយ៉ាម៉ា អមជាមួយនឹងរូបថតជាច្រើនសន្លឹករបស់ដំរីឈរនៅក្នុងទឹកថា " សត្វដំរីនេះបានចាកចេញពីព្រៃ ហើយបានដើរចូលទៅក្នុងតំបន់ដែលមានមនុស្សដើម្បីស្វែងរកចំណី តែជាអកុសល វាក៏ត្រូវបានអ្នកភូមិនៅទីនោះ បានដាក់ម្នាស់ឱ្យវាស៊ី ដោយមានដាក់ផាវជាច្រើន ដែលបណ្ដាលឱ្យដំរីនោះ រងគ្រោះ ដល់ថ្នាក់បាត់បង់ជីវិត ទាំងខ្លួននៅឈរទ្រឹង។

គួរបញ្ជាក់ផងដែរថា " ដំរីញីមួយក្បាលនោះ ដ្បិតថាវាបានចូលទៅក្នុងតំបន់មានមនុស្សក៏ពិតមែន តែវាមិនបានបង្កគ្រោះ ឬបញ្ហាដល់អ្នកស្រុកភូមិនោះឡើយ សូម្បីតែពេលដែលវារងគ្រោះខ្លាំងក៏ដោយ"។

100060974_2979524898789820_4870385496531927040_n

100955109_2979524785456498_885774998357147648_n

P2

ប្រភព ៖ jantakareporter