ជ្រើសរើសរូបមួយក្នុងចំណោមរូបទាំង៤ខាងក្រោមនេះ នឹងបង្ហាញថា អ្នកជាមនុស្សមានសំណាង និងមានក្ដីសុខប៉ុន្មានភាគរយក្នុងជីវិត

មនុស្សម្នាក់ៗ សុទ្ធតែមានសំណាង និងមានក្ដីសុខក្នុងជីវិតតាមបែបបទផ្សេងៗគ្នា យ៉ាងណាមិញ ការសាកល្បងទស្សន៍ទាយតាមរយៈការជ្រើសរើសរូបខាងក្រោមនេះ នឹងបង្ហាញពីលាភសំណាង និងសេចក្ដីសុខក្នុងជីវិតអ្នកផងដែរ។

តោះ! ជ្រើសរើស ធ្វើតេស្តសាកល្បង ហើយទៅមើលចម្លើយទាំងអស់គ្នា ៖

១. បើអ្នកជ្រើសរើសយករូបអក្សរ A

63961

បើអ្នកជ្រើសរើសយករូបអក្សរ A នោះមានន័យថា អ្នកមានសំណាង ៦៥% នៅក្នុងជីវិត។ បើទោះបីជាអ្នកមានលាភសំណាងដល់ទៅ៦៥%ក្ដី តែយ៉ាងណា ជីវិតអ្នកក៏នៅមិនមានក្ដីសុខដែរ ម្យ៉ាងវិញទៀត រឿងខ្លះ ពេលខ្លះ អ្នកហាក់មានអារម្មណ៍ថា ជីវិតនេះ ទទេរស្អាត ព្រោះតែមានរឿងខ្លះ អ្នកបានបរាជ័យ ដូចជាថ្មីៗនេះ អ្នកបានបាត់បង់ឱកាស និងពេលវេលាសម្រាកលំហែផងដែរ។

២. បើអ្នកជ្រើសរើសយករូបអក្សរ B

63959

បើអ្នកជ្រើសរើសយករូបអក្សរ B នោះមានន័យថា លាភសំណាងរបស់អ្នក មានត្រឹមតែ ៥៥% ប៉ុណ្ណោះ។ វាអាចមកពីការរំពឹងទុករបស់អ្នកនៅក្នុងជិវិតនេះ វាខ្ពស់ខ្លាំងពេក ទើបពេលខ្លះ វាធ្វើឱ្យអ្នកនេះ ខកចិត្ត ខកបំណងជាខ្លាំង អ្វីដែលសំខាន់ រឿងណាដែលអ្នកតែងតែរំពឹងថានឹងល្អ ឬប្រសើរ គឺវាតែងតែរសាយទៅ ដោយមិនមានអ្វីទាំងអស់ ដូច្នោះហើយ! វាក៏ធ្វើឱ្យអ្នកនេះ ចេះតែរសាប់រសល់ក្នុងចិត្ត មានតែរឿងមិនសប្បាយចិត្ត កើតទុក្ខស្ទើរតែគ្រប់ពេល។ ដូច្នេះ អ្នកគួរតែកាតបន្ថយ នូវការរំពឹង រឿងខ្លះ ជាមួយមនុស្សខ្លះ កុំផ្ញើក្ដីសង្ឃឹមទាំងស្រុងទៅលើវាពេក រៀនគិត និងវិនិច្ឆយឱ្យបានល្អិតល្អន់ ទើបល្អ។

៣. បើអ្នកជ្រើសរើសយករូបអក្សរ C

63960

បើអ្នកជ្រើសរើសយករូបអក្សរ C នោះមានន័យថា លាភសំណាងរបស់អ្នកគឺមានចំនួន ៨៥%។ អាចនិយាយបានថា ស្ថានភាពរបស់អ្នកថ្មីៗនេះគឺល្អណាស់ ក៏ព្រោះតែអ្នកចេះសាងក្ដីសុខ និងសំណាងល្អឱ្យដល់ខ្លួនឯង ហេតុនេះហើយ ទើបអាចឱ្យអ្នកមានសំណាង និងមានក្ដីសុខក្នុងជីវិត ក៏អាចនាំសំណាង និងស្នាមញញឹមឱ្យអ្នកជុំវិញខ្លួនអ្នកថែមទៀតផង។

៤. បើអ្នកជ្រើសរើសយករូបអក្សរ D

63966

បើអ្នកជ្រើសរើសយករូបអក្សរ C នោះមានន័យថា អ្នកមានលាភសំណាងដល់ទៅ ៩៥% ឯណោះ។ លាភសំណាងដែលអ្នកមាននេះ គឺកើតឡើងព្រោះតែអំពើល្អ សេចក្ដីល្អ ទឹកចិត្តដ៏ប្រពៃ ដែលអ្នកតែងតែជួយដល់អ្នកដទៃដែលនៅជុំវិញខ្លួន មិនគិតចង់បានការតបស្នងមកវិញ ឬមើលឃើញប្រយោជន៍នោះឡើយ។ ដូចនេះហើយ វាក៏បានធ្វើឱ្យចិត្ត គំនិត និងអារម្មណ៍របស់អ្នក មានក្ដីសុខ សុភមង្គល ជាមួយនឹងអ្វីដែលអ្នកមានដូចគ្នាដែរ៕

ប្រភព ៖ tagsis