ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។

ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។

UP

១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ”

ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។

២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា “គេមិនទៅណាចោលអ្នកឡើយ”

ត្រង់ចំណុចនេះបានធ្វើឲ្យមនុស្សស្រីជាច្រើនមានការខកចិត្តយ៉ាងខ្លាំង ព្រោះថាមិនបានប៉ុន្មានឆ្នាំផង គូស្នេហ៍ ឬស្វាមីដែលអ្នកបានសម្រេចចិត្តជ្រើសរើសយកជាដៃគូជីវិត បែរជាមានការប្រែប្រួលចិត្តទៅវិញ។ ហើយពេលខ្លះមនុស្សប្រុសថែមទាំងបានសម្រេចចិត្តលែងលះ ឬសុំអ្នកចែកផ្លូវគ្នាដើម្បីទៅយកមនុស្សស្រីថ្មីដែលពួកគេកំពុងតែពេញចិត្ត។

90434863_146064083559379_5478704907487805440_n

៣/ មនុស្សស្រីគិតថា “ឲ្យតែមនុស្សប្រុសមិនសូវមាត់ក និងសុភាពរាបសារ ដឹងតែមិន ចេះសាវ៉ាហើយ”

ថ្វីបើយើងម្នាក់ៗទទួលដឹងលឺថា ដើម្បីអាចស្គាល់ពីសន្តនាចិត្តរបស់មនុស្សប្រុស ពិតប្រាកដ យើងមិនអាចមើលឃើញដោយភ្នែកទទេនោះឡើយ។ ហើយក៏មិនមានហេតុផលណាមួយជាក់លាស់ដែលមនុស្សប្រុសប្រភេទសុភាពរាបសារ និងមិនសូវមាត់ក ដឹងតែជាមនុស្សប្រុសល្អ ស្មោះត្រង់ ស្រឡាញ់មួយដឹងមួយផងដែរ។ ជាក់ស្តែងក្នុងសង្គមសព្វថ្ងៃមានមនុស្សប្រុសដែលមានអាកប្បកិរិយាសុភាពរាបសារ និងមើលទៅទំនងជាមិនមែនមនុស្សប្រុសសាវ៉ា ប៉ុន្តែក្រោយពេលរៀបការ និងទាក់ទងជាមួយគ្នាបានមួយរយៈពេល ពួកគេបានប្រែប្រួលខុសប្លែកពីកាលពេលដំបូង៕

ប្រភព: loveisrespect

អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)