Ads
ការព្រមាននូវហានិភ័យទាំង ៥ យ៉ាង ដែលបណ្ដាលមកពី ការកើតមានខ្លាញ់ក្បាលពោះ

ការព្រមាននូវហានិភ័យទាំង ៥ យ៉ាង ដែលបណ្ដាលមកពី ការកើតមានខ្លាញ់ក្បាលពោះ

នៅពេលដែលអ្នកកើតមានខ្លាញ់នៅក្បាលពោះ វាពិតជាអាចបង្កគ្រោះថ្នាក់ជាខ្លាំងដល់ខ្លួនអ្នកផ្ទាល់ ជាពិសេសគឺស្ត្រីដែលមានទំហំចង្កេះលើសពី ៣៥ អ៊ីញ និងបុរសមានទំហំចង្កេះលើសពី ៤០អ៊ីញ នោះមានន័យថា អ្នកកំពុងតែកើតមានខ្លាចក្បាលពោះហើយ។

ខាងក្រោមនេះ គឺជាការប្រឈមនឹងហានិភ័យទាំង៥ ដែលបណ្ដាលមកពីការកកើតមានខ្លាញ់ក្បាលពោះ ៖

Ebb1455a5988d98eb1e953c9a0

១. ហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម

នៅពេលថ្លើមរបស់អ្នកត្រូវបានគ្របដណ្ដប់ដោយជាលិកាខ្លាញ់ដែលបណ្តាលមកពីខ្លាញ់ក្បាលពោះច្រើនពេក វានឹងបង្អាក់ក្នុងការដំណើរការជាតិស្ករក្នុងឈាមឱ្យបានគ្រប់គ្រាន់។ ជាលទ្ធផលនេះជាតិស្ករនៅក្នុងចរន្តឈាមរបស់អ្នកនឹកើនឡើងជាខ្លាំងដែលផលិតដោយថ្លើម។ នេះអាចនាំឱ្យអ្នកមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ដែលអាចបណ្តាលឱ្យកើតជាជំងឺទឹកនោមផ្អែម។

 

08b9375a4ba5594f0734916f66

២. ហានិភ័យខ្ពស់នៃរោគសញ្ញារំលាយអាហារ

ការវិវត្តទៅជារោគសញ្ញាមេតាប៉ូលីស គឺជាហានិភ័យដែលអ្នកប្រឈមមុខនៅពេលអ្នកមានទំហំចង្កេះធំ។ នៅពេលអ្នកមានខ្លាញ់ក្បាលពោះ និងចង្កេះធំអ្នកអាចងាយនឹងវិវត្តទៅជាជំងឺបេះដូងទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល។ អ្នកដែលមានកត្តាហានិភ័យខ្ពស់បង្ហាញថាពួកគេងាយនឹងមានជំងឺណាមួយដែលបានរៀបរាប់ខាងលើនេះ។

44fca8561e82193d82e4cfc99c


៣. ហានិភ័យខ្ពស់នៃជំងឺមហារីក

ការសិក្សាថ្មីមួយបានបង្ហាញថា ប្រូតេអ៊ីនមួយប្រភេទដែលត្រូវបានបញ្ចេញចេញពីខ្លាញ់ក្បាលពោះអាចបង្វែរកោសិកាដែលមិនមែនជាមហារីកទៅជាកោសិកាមហារីកដែលបណ្តាលឱ្យមានការលូតលាស់ទៅជាដុំសាច់ ដែលគេហៅថា មហារីក។

5e37f152dabd1d4ecb90c9a36c

៤. ហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង

វាត្រូវបានបង្ហាញថាកោសិកាខ្លាញ់ក្នុងពោះអាចបង្កើតប្រូតេអ៊ីនដែលមានសមត្ថភាពធ្វើឱ្យស្ទះសរសៃឈាម ដែលអាចបណ្តាលឱ្យមានសម្ពាធឈាមខ្ពស់។ ដូចគ្នានេះផងដែរ ប្រូតេអ៊ីនទាំងនេះអាចបណ្តាលឱ្យសរសៃឈាមស្ទះ នឹងធ្វើឱ្យមនុស្សម្នាក់ងាយរងគ្រោះដោយជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។

74be0152dab05dea2612389988

៥. ហានិភ័យខ្ពស់នៃជំងឺវង្វេងស្មារតី ឆាប់ភ្លេចភ្លាំង

យោងតាមការសិក្សាបានឱ្យដឹងថា ស្ត្រីដែលមានខ្លាញ់ក្បាលពោះច្រើន គឺវិវត្តទៅជាជំងឺវង្វេង ៣ ដង។ ភាគច្រើនវាបណ្តាលមកពីខ្លាញ់ visceral, ពោះជ្រៅ ឬខ្លាញ់ពោះច្រើន។

ខាងលើនេះ គ្រាន់ជាព័ត៌មានដាស់តឿនឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន និងថែរក្សាសុខភាព ចំពោះព័ត៌មានច្បាស់ការណ៍ពិតប្រាកដ សូមអញ្ជើញទៅរកវេជ្ជបណ្ឌិត ដើម្បីប្រឹក្សាអំពីគ្រោះថ្នាក់ផ្សេងៗបន្ថែមទៀត៕

ប្រភព ៖ Bight Side