ទំនប់ «ខ្ពបត្របែក » ​នៃស្រុកត្រាំកក់ មានទេសភាពស្រស់ត្រកាល អាចមកអង្គុយទទួលទានអាហារបែបពិចនិច ​ឬបោះតង់ក៏បាន

ទំនប់មួយ​​​​​​​​​​​​​​​​​​​​​​​ ​ត្រូវបានគេដឹងថាមានទេសភាពស្រស់ស្អាតជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​ នូវផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សា​​​​​​​​​​​​​​​​​​​​​​​ ដែលអាចមកងូតកម្សាន្តលេង​​​​​​​​​​​​​​​​​​​​​​​ ​ឬបោះតង់គេងបានជាមួយនឹងបរិយកាសស្រស់ស្រាយខ្លាំង​​​​​​​​​​​​​​​​​​​​​​​ នោះគឺ​​​​​​​​​​​​​​​​​​​​​​​ ទំនប់​​​​​​​​​​​​​​​​​​​​​​​ «ខ្ពបត្របែក​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​ ។

ទំនប់​​​​​​​​​​​​​​​​​​​​​​​ មួយនេះតែងតែមានក្មេងៗមកងូតទឹកលេងកម្សាន្តលេង​​​​​​​​​​​​​​​​​​​​​​​ ជាមួយសម្លេងសើចសប្បាយ​​​​​​​​​​​​​​​​​​​​​​​ លាយឡំនឹងសម្លេងខ្យល់​​​​​​​​​​​​​​​​​​​​​​​ និងសត្វយំ​​​​​​​​​​​​​​​​​​​​​​​ ធ្វើឱ្យបរិយាកាសកាន់តែមានភាពស្រស់បំព្រង​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសក៏មានភ្ញៀវទេសចរណ៍មកកម្សាន្តលេង​​​​​​​​​​​​​​​​​​​​​​​ ​ទស្សនាវាលស្រែ​​​​​​​​​​​​​​​​​​​​​​​ មើលជីវភាពអ្នកស្រែ​​​​​​​​​​​​​​​​​​​​​​​ ​អ្នកនេសាទ​​​​​​​​​​​​​​​​​​​​​​​ អាច​ងូតទឹកទំនប់​​​​​​​​​​​​​​​​​​​​​​​ បោះតង់​​​​​​​​​​​​​​​​​​​​​​​ និងញាំអាហារជួបជុំគ្រួសារបែបពិចនិចទៀតផង។

105033447_101081781663601_1123321928649514014_n

104457771_101081811663598_5183961708918270413_n

យ៉ាងណាមិញដោយសារតែទីតាំងនេះ​​​​​​​​​​​​​​​​​​​​​​​ ​ជាទីតាំងបែបធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​ ប្រសិនជាអ្នកមកកម្សាន្តបោះតង់​​​ឬចង់មកទទួលទានអាហារក្រោមដើមឈើ​​​​​​​​​​​​​​​​​​​​​​​ ​អ្នកអាចវេចខ្ចប់អាហារមកពីផ្ទះជាស្រេចមកទទួលទាន​​​​​​​​​​​​​​​​​​​​​​​ ពិសេសកុំភ្លេចមានការទទួលខុសត្រូវចំពោះអនាម័យបរិស្ថាន​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីការកម្សាន្តរួចផង។

105499379_101081911663588_9220310884645587139_n


104710911_101081831663596_3829851647864615996_n

គួរឱ្យដឹងផងដែរថា​​​​​​​​​​​​​​​​​​​​​​​ ទំនប់​​​​​​​​​​​​​​​​​​​​​​​​ «​​​​​​​​​​​​​​​​​​​​​​​ ខ្ពបត្របែក​​​​​​​​​​​​​​​​​​​​​​​​ »​​​​​​​​​​​​​​​​​​​​​​​ មានទីតាំងស្ថិតនៅស្រុកត្រាំកក់​​​​​​​​​​​​​​​​​​​​​​​​ ខេត្តតាកែវ​​​​​​​​​​​​​​​​​​​​​​​​ ដោយធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៤១​​​​​​​​​​​​​​​​​​​​​​​ ចម្ងាយប្រមាណ​​​​​​​​​​​​​​​​​​​​​​​ ៥០គីឡូម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​ ខាងកើតផ្លូវបែកជាបួនត្រង់ចំណុចផ្សារត្រពាំងអណ្ដើក​​​​​​​​​​​​​​​​​​​​​​​ បត់ឆ្វេងប្រមាណ​​​​​​​​​​​​​​​​​​​​​​​ ១គីឡូម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​ នោះលោកអ្នកនឹងបានឃើញផ្ទៃទឺកដ៏ធំល្វឹងល្វើយនារដូវវស្សានៃ​​​​​​​​​​​​​​​​​​​​​​​ ​ទំនប់នេះ​​​​​​​​​​​​​​​​​​​​​​​ ៕

កែសម្រួលអត្ថបទ​​​​​​​​​​​​​​​​​​​​​​​ និងប្រភពរូបភាពពី៖​​​​​​​​​​​​​​​​​​​​​​​ Scenery​​​​​​​​​​​​​​​​​​​​​​​ Heritages​​​​​​​​​​​​​​​​​​​​​​​ -​​​​​​​​​​​​​​​​​​​​​​​ មរតកទេសភាព

104303938_101081928330253_2289369698739775364_n

104294288_101081778330268_6247845668788828488_n

103980117_101081881663591_6497976755123017124_n