ស្អាតខ្លាំង ​ហើយទេសភាពស្វីតៗកប់ៗចឹង​ អត់មកម៉េចបាន នៅភ្នំពេញយើងហ្នឹងតើ!

ចង់អង្គុយទទួលទានអាហារ ​ជាមួយនឹងទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ នាមាត់ទន្លេសាប មិនបាច់ទៅណាឆ្ងាយទេ ​ថ្ងៃនេះ « ក្នុងស្រុក  » ណែនាំភោជនីយដ្ឋានប្របមាត់ទន្លេ ​ដែលកំពុងតែល្បីល្បាញមួយកន្លែង នោះគឺ ភោជនីយដ្ឋាន ​V-Friend  ដែលមានទីតាំងថ្មីមួយទៀតគឺ «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ »

102696564_168906471321815_9087530903088121697_o

«  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានបម្រើអាហារដែលមានរសជាតិឆ្ងាញ់ៗជាច្រើនមុខដូចជា  គ្រឿងក្លែម ម្ហូបពិសេសៗគ្រប់មុខ ​គ្រឿងភេសជ្ជៈ ​ស្រា  បៀរ និងស្រាក្រឡុកគ្រប់ប្រភេទ ​សុទ្ធតែល្បីថាឆ្ងាញ់ពិសាស្ទើរគ្រប់មុខ  ថែមទាំងមានតន្ត្រីប្រគំកំដរផងដែរ។ ​តែអ្វីដែលពិសេសនោះ ​ភោជនីយដ្ឋានមួយនេះ ​មានទីតាំងប្របក្បែរមាត់ទន្លេតែម្តង ​ដោយអាចជ្រើសអង្គុយនៅក្នុងហាងបន្ទប់ម៉ាស៊ីនត្រជាក់ក៏បាន ​ឬអាចទៅអង្គុយទីតាំងនៅខាងក្រៅស្របខ្យល់អាកាសបែបធម្មជាតិ  ខ្យល់បកត្រសៀកៗពីជំនោរទន្លេ ​ជាមួយកន្លែងអង្គុយតុបតែងប្លែក ភ្លើងពណ៌ចម្រុះពណ៌ ​ធ្វើឱ្យបរិយាកាសកាន់តែស្រស់ស្រាយ  និងរ៉ូមែនទិចសម្រាប់អ្នកដែលមកជាលក្ខណៈ ប្តីប្រពន្ធ ​គូស្នេហ៍ និងគូសង្សារជាដើម។

83093225_170679661144496_4289511031095649967_o

82075105_170679557811173_8600638337901423543_o

102740332_168906481321814_3970280416247136628_o

នៅចាំអ្វីទៀត មកជាលក្ខណៈគ្រួសារក៏បាន ​មិត្តភក្តិក៏បាន ​បើមកជាគូរឹតតែពិសេស ​ដោយភោជនីយដ្ឋាន  វីហ្រេ្វន សាខាឬស្សីកែវជាប់នឹងស្ពានប៉ាឡេ មួយនេះមានបម្រើទាំងអាហារថ្ងៃត្រង់តទៅ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ ១២យប់។

គួរឱ្យដឹងផងដែរថា «  វីហ្រ្វេនស្ពានប៉ាឡេឬស្សីកែវ » មានទីតាំងនៅលើផ្លូវជាតិលេខ ៥ តែម្តង ​ជិតស្តុប ការ៉ាស់សាំងសូគីមិច ខណ្ឌប្ញស្សីកែវ ​សង្កាត់ប្ញស្សីកែវ ពិសេសកុំភ្លេចខលកក់តុជាទុកមុនណា តាមរយៈលេខទូរស័ព្ទ  081 81 2222 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ វីហ្រ្វេនស្ពានប៉ាឡេ ឫស្សីកែវ

103791999_170679541144508_8073509299645709172_o

105482694_173888464156949_8638827485889701781_n

104493650_108997214189191_5178232509978610260_o

104438662_173888387490290_395056202772914615_n

104410748_170679467811182_8204795997336082737_o

104150914_170679497811179_3058266577807381179_o

103943881_170679411144521_1950264275056057628_o

103732582_170679627811166_4453850026208777834_o

103635330_170679681144494_5760700207194238160_o

103590624_170679514477844_881240629562478305_o

103589457_108996827522563_265808696097571433_o

103578248_108997417522504_770767038448268160_o

103465928_108996157522630_258376432495196339_o

103427423_170679604477835_6107339804384938804_o

102816566_168906514655144_2998327925600775029_o

103084754_170679701144492_9021068819443210223_o

103093749_170679724477823_5526040814371324708_o

103094419_170679584477837_3653203576458357600_o

103420435_170679644477831_683814037092792521_o

101311905_168906434655152_8047618729983721239_o