តេស្តសមត្ថភាព IQ: ដោះស្រាយប្រស្នាលំបាកទាំងនេះ និងផ្ទៀងផ្ទាត់ចម្លើយខាងក្រោម!

រឿងទាំងនេះមើលទៅហាក់ងាយស្រួលដោះស្រាយណាស់នៅពេលក្រឡេកមើលដំបូងប៉ុន្តែប្រសិនបើអ្នកមើលយូរបន្តិចនឹងធ្វើឱ្យអ្នកពិបាករកចម្លើយ។ ដើម្បីទទួលបានចម្លើយត្រឹមត្រូវអ្នកត្រូវយកចិត្តទុកដាក់បំផុតចំពោះព័ត៌មានលំអិតហើយពិចារណាម្តងហើយម្តងទៀត។

ដូច្នេះក្រុមការងារ Knongsrok សូមលើកយកសំនួរចិត្តសាស្រ្តមួយចំនួនដែលបានដកស្រង់ពីគេហទំព័របរទេស ដើម្បីផ្តល់ជូនប្រិយមិត្តហ្វឹកហាត់ខួរក្បាលដោះស្រាយរកនូវចម្លើយដែលត្រឹមត្រូវ។

1. លេខកូដសម្ងាត់អាថ៌កំបាំង

See If You Can Solve These 8 Riddles With a Twist

លំហាត់តេស្តនេះមើលទៅហាក់ដូចជាងាយស្រួលប៉ុន្តែតាមពិតវាមិនមែនស្រួលប៉ុន្មានទេ។

ភារុនចង់ចូលក្លឹបឯកជនមួយប៉ុន្តែមនុស្សដែលចូលក្នុងក្លឹបនេះបានទាមទារលេខកូដសម្ងាត់ហើយគាត់មិនដឹងពីលេខកូដសម្ងាត់នោះទេ។ ដូច្នេះគាត់រង់ចាំនៅក្បែរនោះហើយស្តាប់រាល់ការសន្ទនារវាងសន្តិសុខជាមួយមនុស្សដែលអាចចូលក្នុងក្លឹបនេះបាន។

ស្រ្តីម្នាក់បានដើរចូលក្លឹបមកដល់មាត់ទ្វារបុគ្គលិកសន្តិសុខបាននិយាយថា "Twelve" ។ នាងឆ្លើយថា "Six" សន្តិសុខក៏បានអនុញ្ញាតឱ្យនាងចូល។

បុរសម្នាក់ទៀតមកដល់មាត់ទ្វារ។ សន្តិសុខបាននិយាយថា “ Six” ហើយបុរសនោះឆ្លើយថា “ Three” ហើយសន្តិសុខក៏ឱ្យបុរសនោះចូលទៅ។

ភារុនគិតថាគាត់យល់ពីលេខកូដសម្ងាត់ ហើយដើរទៅមាត់ទ្វារ។ មន្រ្តីសន្តិសុខបាននិយាយថា “ Ten” ភារុនបានឆ្លើយថា “ Five” ប៉ុន្តែសន្តិសុខមិនអនុញ្ញាតឱ្យគាត់ចូលទេ។

សំណួរ៖

តើលេខកូដសម្ងាត់គឺជាអ្វី?

See If You Can Solve These 8 Riddles With a Twist

ចម្លើយ៖

សន្តិសុខបាននិយាយថា​ “Twelve” មានតួអក្សរចំនួនប្រាំមួយពាក្យដូច្នេះលេខកូដសម្ងាត់គឺ “Six” ។ ចំណែកឯ "Six" មានតួអក្សរចំនួនបីដូច្នេះពាក្យសម្ងាត់គឺ"Three" ។ ចំពោះភារុនវិញសន្តិសុខបាននិយាយថា "Ten" ដូច្នេះពាក្យសម្ងាត់ដែលត្រឹមត្រូវគឺ "Three"។

2. ចោរប្លន់

See If You Can Solve These 8 Riddles With a Twist

បុរសម្នាក់បានមកជួបប៉ូលិសហើយនិយាយថាគាត់ត្រូវបានគេប្លន់។ មន្រ្តីប៉ូលិសម្នាក់បានសុំឱ្យគាត់និយាយអំពីហេតុការដែលបានកើតឡើង។ បុរសនោះពន្យល់ថា“ ខ្ញុំកំពុងធ្វើដំណើរទៅធនាគារហើយខ្ញុំមានប្រាក់ ១០ ម៉ឺនដុល្លារនៅក្នុងវ៉ាលីរបស់ខ្ញុំ។ ភ្លាមៗនោះបុរសម្នាក់ស្លៀកពាក់ខ្មៅពាក់របាំងមុខនិងស្រោមដៃបានវាយខ្ញុំចាប់យកវ៉ាលីហើយរត់គេចខ្លួនបាត់” ។

មន្រ្តីប៉ូលីសបានកត់សំគាល់និងបាននិយាយកាត់សម្តីថាតើវាជាលទ្ធផលនៃការវាយប្រហារនោះ។ បុរសនោះឆ្លើយថា “ មែនហើយចោរនោះបានពាក់ចិញ្ចៀនប្រាក់នៅខាងឆ្វេងដៃរបស់គាត់។ ” ភ្លាមៗនោះប៉ូលីសបានដឹងថាបុរសនោះនិយាយកុហក។

សំណួរ៖

តើប៉ូលិសដឹងបានយ៉ាងដូចម្តេចថាបុរសនោះនិយាយកុហក?

See If You Can Solve These 8 Riddles With a Twist

ចម្លើយ៖

ជនរងគ្រោះបាននិយាយថាចោរដែលវាយប្លន់គាត់បានពាក់ស្រោមដៃខ្មៅដូច្នេះគាត់នឹងមិនដឹងថាចោរមានពាក់ចិញ្ចៀនប្រាក់ទេ។

3. ភារុន សត្វតោ សត្វចៀម និងស្មៅមួយដុំធំ

See If You Can Solve These 8 Riddles With a Twist

ភារុនមានតោមួយក្បាល កូនចៀមមួយក្បាល និងស្មៅមួយដុំធំ។ គាត់ចង់ឆ្លងទន្លេប៉ុន្តែមានទូកតែមួយប៉ុណ្ណោះហើយវាមិនអាចផ្ទុកលើសពី ២ ក្នុងពេលតែមួយបានទេ។ គាត់ក៏ត្រូវប្រាកដថាសត្វតោមិនស៊ីចៀម ហើយចៀមមិនស៊ីស្មៅ។

សំណួរ៖

តើភារុននឹងទៅដល់ត្រើយម្ខាងនៃទន្លេដែលអាចចម្លងសត្វទាំងពីរក្បាលនិងស្មៅមួយដុំធំបានយ៉ាងដូចម្តេច?

See If You Can Solve These 8 Riddles With a Twist

ចម្លើយ៖ 

នេះជាគំរោង:

  • យកចៀមឆ្លងទៅត្រើយម្ខាងនៃទន្លេមុនហើយភារុនត្រលប់មកវិញ។
  • យកស្មៅឆ្លងទន្លេទៅត្រើយម្ខាង និងយកចៀមត្រលប់មកវិញ បើមិនយកចៀមត្រលប់មកវិញទេ ចៀមនឹងស៊ីស្មៅអស់។
  • យកតោឆ្លងទន្លេទៅត្រើយម្ខាង ហើយគាត់ត្រលប់មកវិញម្នាក់ឯង តោមិនស៊ីស្មៅទេ។
  • យកចៀមឆ្លងទន្លេទៅត្រើយម្ខាងដូច្នេះសត្វទាំងពីរ និងស្មៅគឺអាចឆ្លងទន្លេបានដោយសុវត្ថិភាព។

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក