Ads
តេស្តចិត្តសាស្ត្រ! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត នោះនឹងដឹងថា ក្នុងជីវិត អ្នកស្រឡាញ់អ្នកណាជាងគេ?

តេស្តចិត្តសាស្ត្រ! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត នោះនឹងដឹងថា ក្នុងជីវិត អ្នកស្រឡាញ់អ្នកណាជាងគេ?

១. អ្នកស្រឡាញ់ខ្លួនអ្នកផ្ទាល់

1

អាចនិយាយបានថាអ្នកជាមនុស្សអាត្មានិយមខ្លាំងពេលខ្លះ ព្រោះអ្នកហាក់មិនទុកចិត្តលើអ្នកណាឡើយ សូម្បីតែសាច់ញាតិ បងប្អូនខ្លួនឯង។ អ្នកគិតថា គ្មានអ្នកណាល្អ និងស្រឡាញ់អ្នកស្មោះ ជាងអ្នកខ្លួនឯងនោះទេ អាចប្រហែលមកពីអ្នក ធ្លាប់ជួបតែរឿងមិនល្អ ឬក៏ត្រូវគេបោកប្រាស់ច្រើន ទើបធ្វើឱ្យអ្នកគិតថា មនុស្សទាំងអស់សុទ្ធតែអាត្មានិយម គ្មានចិត្តស្មោះត្រង់ចំពោះអ្នក។ អ្នកតែងតែរក្សាគម្លាត និងការពារខ្លួនឯងបំផុត គ្រប់ពេលដែលនៅក្បែរមនុស្សម្នាគ្រប់គ្នា។

២. អ្នកស្រឡាញ់បងប្អូន

2

អាចនិយាយបានថា អ្នកជាបងប្អូនដ៏ល្អបំផុត អ្នកស្គាល់ ឬមិត្ត គឺមិនស្មើនឹងបងប្អូន ក្រុមគ្រួសារអ្នកនោះឡើយ អ្នកឱ្យតម្លៃដល់គ្រួសារបងប្អូនជាងអ្វីៗទាំងអស់។ អ្នកតែងតែជួយជ្រោមជ្រែងបងប្អូនរបស់អ្នកជានិច្ច។ មិនថាអ្នកជាកូនទីប៉ុន្មាននៅក្នុងគ្រួសារនោះទេ អ្នកនៅតែជាបងប្អូនដ៏ល្អបំផុត ដែលចេះគិតគុរដល់បងប្អូនរបស់ខ្លួនឯង។

៣. ដៃគូស្នេហា


3

នៅពេលដែលអ្នកមានស្នេហា ឬមានគ្រួសារ នោះអ្នកនឹងឱ្យតម្លៃគូស្នេហ៍ ឬប្ដី/ប្រពន្ធអ្នកសំខាន់ជាងអ្នកណាទាំងអស់ ព្រោះអ្នកចង់បានគ្រួសារមួយដ៏កក់ក្ដៅពិតប្រាកដ។ ម្យ៉ាងវិញទៀត អាចនិយាយបានថា អ្នកទទួលបានបង្អែកស្នេហាដ៏កក់ក្ដៅ ដៃគូដែលអាចជួយជម្រុញអ្នកបានតាំងពីវ័យនៅក្មេង ដូច្នេះហើយ ទើបអ្នកផ្អែក និងផដ្ល់ន័យសំខាន់ដល់ស្នេហា ឬដៃគូជីវិតរបស់ខ្លួន ព្រោះគ្មាននរណាអាចឱ្យអ្នកពឹងពាក់បានក្រៅពីដៃគូស្នេហារបស់អ្នកនោះឡើយ។

៤. ឪពុកម្ដាយ

4

បើទោះជាអ្នកជាកូនដែលត្រូវឪពុកម្ដាយបិទសិទ្ធក្នុងការដើរហើរ ឪពុកម្ដាយតឹងតែងចំពោះអ្នកក៏ដោយ ក៏អ្នកនៅតែស្រឡាញ់ឪពុកម្ដាយរបស់អ្នកខ្លាំងបំផុត ព្រោះអ្នកគិតថា តាំងពីតូចដល់ធំ គឺគាត់តែងតែតាមមើលថែ ឃុំគ្រង និងផ្ដល់ភាពកក់ក្ដៅដល់អ្នក ព្រោះតែគាត់ស្រឡាញ់បារម្ភ ទើបគាត់តឹងតែងចំពោះអ្នកបែបហ្នឹង៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ Liker