បើមនុស្សដំបូងមិនល្អ ចូរបន្តរកមនុស្សចុងក្រោយ ដែលអាចឱ្យអ្នកមានក្ដីសុខ និងសុភមង្គលដ៏ពិតប្រាកដទៅ

បើមនុស្សដំបូងមិនល្អ ចូរបន្តរកមនុស្សចុងក្រោយ ដែលអាចឱ្យអ្នកមានក្ដីសុខ និងសុភមង្គលដ៏ពិតប្រាកដទៅ

មនុស្សដំបូង គ្រាន់តែជាការចងចាំមួយសម្រាប់យើងតែប៉ុណ្ណោះ បើបែកគ្នាហើយ ក៏កុំនៅអាឡោះអាល័យ រហូតដល់ធ្វើឱ្យខ្លួនឯងនេះ មិនហ៊ានទទួលយកអ្នកថ្មីឱ្យសោះ...មនុស្សដំបូងមិនល្អ ធ្វើឱ្យយើងឈឺចាប់ ខូចចិត្ត តែមិនមែនមានន័យថា មនុស្សចុងក្រោយ ដូចមនុស្សដំបូងនោះទេ ... ត្រូវចាំថា ស្នេហាពិតប្រាកដ​ គឺមានន័យ និងស្រស់ស្អាតណាស់ បើអ្នកបានជួប អ្នកច្បាស់ ក្លាយជាមនុស្សមានសំណាងបំផុត។

មនុស្សចុងក្រោយ នឹងកំដរយើងដើររហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត គេនឹងធ្វើឱ្យយើងលង់ចិត្ត ហើយមិនអាចបាត់បង់គេបានឡើយ។ បានជួបមនុស្សចុងក្រោយ នោះមានន័យថាជីវិតរបស់អ្នក បានដល់ចំណុចច្បាស់លាស់មួយហើយសម្រាប់ចាប់ផ្ដើមជីវិតស្នេហាសាជាថ្មី។

104949244_945058922601472_1068614144403177519_n

ពេលខ្លះ បើយើងនៅតែដក់ចិត្តជាប់ជាមួយនឹងមនុស្សដំបូងដែលធ្វើឱ្យយើងឈឺចាប់កន្លងមកនោះ យើងប្រាកដជាខកខាន ក្នុងការទទួលយកអ្នកថ្មី ដែលជាមនុស្សចុងក្រោយក្នុងជីវិតយើងមិនខាន។ កុំដោយសារតែមនុស្សមិនល្អម្នាក់ បែរជាបញ្ជាប់ទំនាក់ទំនងស្នេហា ហើយធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សឯកា ត្រូវរស់នៅតែម្នាក់ឯងឱ្យសោះ ... នៅមានមនុស្សល្អៗជាច្រើន ដែលកំពុងតែចង់ចូលមកក្នុងជីវិតរបស់យើង មានមនុស្សល្អៗ​ជាច្រើន កំពុងតែចង់ចូលមកផ្សះផ្សារបួសដែលយើងធ្លាប់មាន ... កុំធ្វើខ្លួនឯងឱ្យលំបាកវេទនា កុំព្រោះតែស្នេហាបរាជ័យ បែរជាបោះបង់ ឬបិទផ្លូវជីវិតស្នេហាខ្លួនឯងអី វាមិនយុត្តិធម៌ទេ។ ម្យ៉ាងវិញទៀត បើយើងធ្វើបែបនេះ ហាក់ដូចជាធ្វើឱ្យមនុស្សដំបូងដែលធ្លាប់ធ្វើឱ្យយើងឈឺចាប់ ខកចិត្តគេបានចិត្ត ដែលអាចធ្វើបាបយើងបានអ៊ីចឹងដែរ៕


105189477_946626005778097_6205472416512475789_o

105617173_945058982601466_1164494468066362896_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ