Ads
មក​ស្គាល់សត្វព្រៃជារូបតំណាងរបស់​ប្រទេសឥណ្ឌូនេស៊ីដែល​អ្នក​ត្រូវ​តែ​ដឹង

មក​ស្គាល់សត្វព្រៃជារូបតំណាងរបស់​ប្រទេសឥណ្ឌូនេស៊ីដែល​អ្នក​ត្រូវ​តែ​ដឹង

ឥណ្ឌូនេស៊ីគឺ​ជាប្រជុំកោះធំជាងគេបំផុតនៅលើពិភពលោក​ ហើយក៏​ជាផ្ទះរបស់សត្វព្រៃប្លែកដ៏អស្ចារ្យជាច្រើនដែលមាននៅសល់​តេ​មួយ​គត់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ គួរឱ្យស្តាយ! ភាគច្រើននៃពួកសត្វទាំងនោះបានក្លាយ​ជាប្រធាន​បទជិតផុតពូជពី​ផែន​ដី​ហើយ ដែលមានតែប្រភេទសត្វពីរបីប្រភេទប៉ុណ្ណោះដែលរស់នៅក្នុងព្រៃសព្វថ្ងៃ។ សត្វខ្លះដូចជា រមាសជ្វា (Javan rhino ) អាចត្រូវបានគេរកឃើញនៅក្នុងឧទ្យានជាតិ​ Ujung ​Kulon National Park ខណៈដែលសត្វដទៃទៀតដូចជា Kamodo Dragon  និងនិងកូនពពែ babirusa  អាចត្រូវបានគេប្រទះឃើញនៅកោះមួយចំនួនក្នុងចំណោមកោះចំនួន ១៧.៥០០ របស់ប្រទេសមួយនេះ។

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដឹងកាន់តែច្បាស់អំពីសត្វដ៏អស្ចារ្យដែលហៅប្រទេសឥណ្ឌូនេស៊ីថាជាផ្ទះដ៏សុខសាន្តរបស់ពួកគេនេះគឺជាបញ្ជីឈ្មោះនៃសត្វដ៏ស្រស់ស្អាតនិងកម្រទាំងអស់ដែលអ្នកអាចរកបាននៅទីនោះ។

១០-ទន្សងយក្ស Komodo Dragon

21963

ទន្សងយក្ស Komodo Dragon ដ៏ធំទាំងនេះត្រូវបានគេចាត់ទុកថាជាអំបូរសត្វបង្គួយធំបំផុតនិងធ្ងន់បំផុតនៅលើផែនដី ដែលអាចធំធាត់ដល់ទៅ ១០ ហ្វីតនិងអាចមានទម្ងន់ធ្ងន់ដល់ទៅ ៣៣០ ផោន។ ពួកគេត្រូវបានគេជឿថាបានធ្វើដំណើរជុំវិញពិភពលោករាប់លានឆ្នាំមកហើយ។ ឥឡូវអ្នកអាចឃើញ​វា​នៅឧទ្យានជាតិ Komodo National Park, Rinca, និង​តំបន់​ខ្លះ​នៃ​កោះ Flores Island ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ទន្សងយក្ស Komodo Dragon ទាំងនេះប្រហែលជាមិនដកដង្ហើមចេញ​ភ្លើងដូចតួរអង្គក្នុងរឿងទេវកថា ដែលអ្នកឃើញនៅក្នុងរឿងភាពយន្តនោះទេ។ ក្រៅពីក្រញ៉ាំមុត និងធ្មេញស្រួចរបស់វា ទន្សងយក្ស Komodo Dragon ទាំងនេះមានក្រពេញពិសដែលផ្ទុកជាតិពុលគ្រប់គ្រាន់ដែលបណ្តាលឱ្យសត្វដែល​វា​ខំមានការហូរឈាមយ៉ាងខ្លាំង ហើយ​វា​អាច​ផ្ដាច់​ជីវិត​សត្វ​ធំ​បាន​ដោយ​ខាំ​តែ​ម្ដង​ប៉ុនណោះ។

០៩. ស្វាអ៊ូរ៉ងហ្គូតង់ Sumatran Orangutan

Shutterstock 1150877645

យោងទៅតាមកម្មវិធីអភិរក្សសត្វស្វាអ៊ូរ៉ង់ហ្គូតង់នៅ​កោះស៊ូម៉ាត្រា (Sumatran Orangutan Conservation Programm)​ស្វាអ៊ូរ៉ងហ្គូតង់គឺ​ជាអំបូពូជស្វាដែល​អស្ចារ្យ​និងឈ្លាសវៃបំផុត​លើ​ពូជស្វា​ដៃ​ទៀត​។ ពួកវាមានហ្សែនប្រហែល ៩៦ ភាគរយនៃ DNA មនុស្ស។ សត្វដែលមានភាពវៃឆ្លាតខ្ពស់ទាំងនេះ ត្រូវបានរកឃើញនៅលើកោះឥណ្ឌូណេស៊ី ដែលវាអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ហើយអាចត្រូវបានបង្រៀនភាសាសញ្ញារបស់មនុស្សផង​ដែរ។ គួរឱ្យស្តាយមានតែពួកវាចំនួន ១៤.០០០ ក្បាលប៉ុណ្ណោះដែលបានរស់នៅក្នុងព្រៃសព្វថ្ងៃនេះ។ វាជាប្រភេទសត្វដែលជិតផុតពូជបំផុតក្នុង​ចំណោមសត្វ ២៥ប្រភេទក្នុងពិភពលោក។

០៨. រមាសជ្វា Javan Rhinoceros

Shutterstock 1451170301

ត្រូវបានគេស្គាល់ផងដែរថាជាសត្វរមាសដែលមានកុយតែមួយ រមាសទាំងនេះគឺជាប្រភេទសត្វរមាសដ៏កម្រនិងរស់​នៅ​តែលើកោះជ្វា ក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ រមាសទាំង​នេះត្រូវ​បាន​គេ​ដឹង​ថា​មានកុយតូចជាងគេបំផុតក្នុងចំណោមពូជរមាសចំនួន ៥ ដែលនៅសល់នៅលើពិភពលោក។ កុយរបស់​វា​ខ្លី​ណាស់​បើ​ធៀប​ទៅ​នឹង​រមាស​ដតៃ​ទៀត​ហើយ​កុយ​២​មាន​តែ​រមាសឈ្មោលតែប៉ុណ្ណោះ។ ក្នុង​ពិភពលោក​នេះ​សល់​រមាសជ្វានេះប្រហែល ៧០ ក្បាលប៉ុណ្ណោះ​ហើយ​មាន​តែនៅប្រទេសឥណ្ឌូនេស៊ី។ ពួកគេត្រូវបានចាត់ទុកថាប្រភេទសត្វគ្រោះថ្នាក់និងជិតផុតពូជ ដូច្នេះពួកគេត្រូវបានការពារយ៉ាងជិតស្និទ្ធដោយអង្គភាពការពារសត្វរមាសនៅក្នុងប្រទេស។

០៧. Bali Starlings

Shutterstock 92777047

ប្រភេទសត្វបក្សីដ៏ស្វាហាប់ទាំងនេះត្រូវបានគេស្គាល់ដោយសារវា​មាន​ខ្លួនពណ៌ស កន្ទុយពណ៌ខ្មៅ និង​ក្រឡង់ពណ៌ខៀវ ដែលព័ទ្ធជុំវិញភ្នែករបស់ពួកគេ។ ពួកវារស់​នៅតែ​លើកោះបាលីក្នុងប្រទេសឥណ្ឌូនេស៊ីមួយ​គត់ ហើយត្រូវបានគេចាត់ទុកថាជាបក្សីកម្របំផុតទី ២ នៅលើពិភព​លោក។ សម្រស់ដ៏កម្ររបស់ពួកវា បានធ្វើឱ្យពួកគេងាយនឹងជួប​គ្រោះ​ថ្នាក់ដូច​ជា ការជួញដូរ ការ​ចាប់​យក​ចិញ្ចឹម ។ ការប្រម៉ាញ់ជាច្រើនទសវត្សរ៍បានជំរុញឱ្យ Bali Starlings ឈានដល់ដំណាក់កាលផុតពូជ។ ឥឡូវនេះពួកគេត្រូវបានចុះបញ្ជីថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។

០៦. Anoa

Shutterstock 298941476

វាជាសត្វជិតផុតពូជមួយទៀត ដែលអាចត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ Anoa ត្រូវបានគេស្គាល់ផងដែរថាជាក្របីតឿដោយ​សារ​វាមាន​រូបរាងតូចជាង​គេ​ហើយ​ស្នែងមិន​កោង​ដូច​ក្របី​ទៀត។វាត្រូវបានគេចាត់ទុកថាជាប្រភេទសត្វក្របីព្រៃតូចបំផុត ដែលពួកគេរស់នៅក្នុងវាលភក់ និងព្រៃនៃកោះស៊ូឡាវ៉ាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ សព្វថ្ងៃមានអាណូសតិចជាង ២៥០០ ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ។ យោងតាមផែនការគ្រប់គ្រងសកម្មភាពសត្វឥណ្ឌូនេស៊ីសកល (GSMP) ដែលជាអង្គការមួយដែលធ្វើការដើម្បីការពារសត្វជិតផុតពូជនៅក្នុងប្រទេស​ឥណ្ឌូនេស៊ី សត្វ Anoa មានហានិភ័យខ្ពស់ក្នុងការក្លាយជាផុតពូជដោយសារតែការបាត់បង់ជម្រក និងការបរបាញ់។


០៥. Maleo

Shutterstock 1292538019

បើ​អ្នកឆ្លងទៅកាន់​កោះ Sulawesi, maleo គឺជាបក្សីមួយប្រភេទដែលគេស្គាល់ថាមានប្រហោងឆ្អឹងធំមួយនៅផ្នែកខាងលើនៃក្បាលរបស់វា។ ពួកវាកម្របញ្ចេញ​សមកម្មភាប​នៅ​ពេល​ថ្ងៃណាស់ ហើយសកម្មជាងនៅពេលយប់ដោយ​ការ​ដើរ​រក​ចំណី។ ជាធម្មតាពួកវាក្នុងដីខ្សាច់ដែលត្រូវបានកំដៅដោយសកម្មភាពកំដៅផែនដី។ សត្វប្រភេទ​នេះ​មិន​ធ្វើ​ការ​ក្រាបពងរបស់​ពួក​វានោះ​ទេ ប៉ុន្តែផ្ទុយទៅវិញកប់វានៅក្នុងដីខ្សាច់​ហើយ​កកាយដី​ខ្សាច់​លុប​ពី​លើ​ដើម្បី​រក្សា​កំដៅ។ ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការប្រមូលផលពងរបស់ពួកវាច្រើនពេក  Maleo ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជ ហើយពួក​វាបានការពារដោយច្បាប់របស់​ប្រទេសឥណ្ឌូនេស៊ី។

០៤. ជ្រូកព្រៃ Babirusa

Shutterstock 1657657453

ពួកវាមើលទៅដូចជាសត្វក្តាន់បន្តិចនិងជ្រូកព្រៃបន្តិចដូច្នេះហើយ​អ្នកន​នៅ​ឥណ្ឌូនេស៊ី​ហៅ​វា​ថា ឈ្មោះហៅក្រៅថា (deer-pig)ក្តាន់ - ជ្រូក។ ថនិកសត្វដែលមើលទៅខុស​គេ​មួយ​នេះ មានចែដុះឡើងពីលើដំបូលមាត់របស់វា ហើយបន្ទាប់មកកោងទៅក្រោយហើយអាចចុះដល់ក្រោមលលាដ៍ក្បាលរបស់វា។ Babirusas រស់នៅក្នុងកោះ Sulawesi, Togian និងកោះ Baru នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយឥឡូវនេះវា​ជចា​សត្វមានគ្រោះថ្នាក់ជិតផុតពូជបំផុត ដោយសារការបរបាញ់ហួសកំរិត ការបាត់បង់ទីជម្រក ។ សាច់​និង​ចែរបស់​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របស់​មាន​តម្លៃ។

០៣. Mahakam River Dolphin

Shutterstock 237332833

ត្រូវបានគេស្គាល់ថាជា Pesut Mahakam ដែលជាសត្វដ៏ស្រស់ស្អាតទាំងនេះ មាន​ចំនួន​ជាក់​លាក់ពិសេសនៃផ្សោត Irrawady ភាគច្រើនត្រូវបានគេរកឃើញនៅតាមដងទន្លេ Mahakam ក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកវាប្រហាក់ប្រហែលនឹងត្រីបាឡែនប៊ែហ្គូដែលមានច្រមុះខ្លី និងរាងរលោងរាងដូចដប។ សព្វថ្ងៃនេះមានសត្វផ្សោតប្រភេតនេះ ប្រហែល ៨០ ក្បាលប៉ុណ្ណោះដែលនៅសល់ក្នុងទន្លេ Mahakam ។ ការថយចុះនៃចំនួនរបស់ពួកវា ត្រូវបានគេជឿថាបណ្តាលមកពីការបាត់បង់ជម្រក ការ​នេសាទដោយ​មងល្អិតពេល​វា​ជាប់​មិន​អាច​ឲ្យ​ឡើង​មក​ដកដង្ហើម សំឡេងរំខាន និង​ការ​បង្ហូរកាកធ្យូងថ្ម​ចូល​ទន្លេ​ជា​ដើម។

០២. Sunda Clouded Leopard

Shutterstock 1520320307

រកឃើញតែនៅកោះបាលី និងកោះស៊ូម៉ាត្រាប៉ុណ្ណោះ Sunda Clouded Leopard ដ៏អស្ចារ្យទាំងនេះគឺជាសាច់ញាតិនៃខ្លារខិនពពកដីគោក (Clouded Leopard)។ ភាពខុសគ្នាដ៏សំខាន់គឺស្ថិតនៅលើស្បែករបស់ Sunda Clouded Leopard ត្រូវបានគ្របដណ្ដប់ដោយចំណុចធំ ៗ និងមានពណ៌ខ្មៅងងឹត។ ពួកគេផ្លាស់ទីដោយស្ងៀមស្ងាត់ពីដើមឈើមួយទៅដើមឈើមួយ នៅក្នុងព្រៃហើយសម្បូរទៅដោយតំបន់ភ្នំ។ ដោយសារតែអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់នៅកោះបូណេអូ និងស៊ូម៉ាត្រាឥឡូវពួកគេត្រូវបានគេជឿថាងាយរងគ្រោះពីការផុតពូជផងដែរ។

០១. Sumatran Tiger

Shutterstock 1011623377

សត្វដ៏សាហាវនេះគឺជាប្រភេទសត្វខ្លាដែលមានដើមកំណើតនៅកោះស៊ូម៉ាត្រានៅឥណ្ឌូនេស៊ីតែម្ដង។ ត្រូវបានគេស្គាល់ថាជាប្រភេទសត្វខ្លាតូចបំផុត​ហើយ​ពួកវាកម្រនឹងមាន​ទំងន់លើសពី ២៦០ ផោនណាស់។ ពួកវាមានម្រាមជើងដែលពួកគេប្រើហែលទឹកនៅតាមដងទន្លេ។ Sumatran Tiger រោមមានពណ៌ទឹកក្រូចចាស់ បើប្រៀបធៀបទៅនឹងប្រភេទសត្វខ្លាដទៃទៀត ឆ្នូតរបស់ពួកគេក៏កាន់តែជិតគ្នា ហើយពុកចង្ការវែងៗរបស់ពួកវា ត្រូវបានគេជឿថាអាចជួយឱ្យពួកគេដើរត្បុល​ក្នុងព្រៃក្រាសក្នុងព្រៃត្រូពិក។ ដោយសារតែការបាត់បង់ទីជម្រក និងការប្រម៉ាញ់សត្វខ្លា Sumatran ឥឡូវនេះស្ថិតក្នុងបញ្ជីសត្វជួបគ្រោះថ្នាក់ជិតផុតពូជ។

ប្រភព៖​worldatlas

អត្ថបទ៖ ក្នុងស្រុក