សភាពពេលនេះលំបាកណាស់មែនទេ? តែអ្នកសាកស្រមៃមើលថា បើអ្នកកើតនៅក្នុងឆ្នាំ ១៩០០ តើអ្នកនឹងពិបាកជាងពេលនេះប៉ុន្មានដង?

បើអ្នកគិតថា ស្ថានភាពអ្នកពេលនេះ អ្នកលំបាកណាស់ ចូរអ្នកគិតទៅថា បើអ្នកកើតតាំងពីឆ្នាំដែលមានសង្គ្រាមកើតឡើង តើអ្នកនឹងវេទនាជាងពេលនេះប៉ុន្មានដង។

- នៅក្នុងឆ្នាំ ១៩០០ អ្នកអាយុ១៤ឆ្នាំ សង្គ្រាមលោកលើកទី ១ បានចាប់ផ្តើម និងបញ្ចប់នៅពេលដែលអ្នកមានអាយុ ១៨ ឆ្នាំ ហើយឃើញមនុស្សចំនួន ២២ លាននាក់បានស្លាប់។

- បន្ទាប់ពីការរាតត្បាតជាសកលជំងឺគ្រុនផ្តាសាយអេស្ប៉ាញលេចឡើងដែលបានសម្លាប់មនុស្ស ៥០ លាននាក់ នៅពេលដែលអ្នកមានអាយុ២០ឆ្នាំ។

4d62f159 D6e1 4315 Bae8 08d8cb64e412

- ក្រោយមក នៅពេលអ្នកមានអាយុ ២៩ ឆ្នាំ អ្នកអាចរួចផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបានចាប់ផ្តើមជាមួយនឹងការដួលរលំនៃផ្សារហ៊ុនញូវយ៉ក ដែលបណ្តាលឱ្យមានអតិផរណាភាពអត់ការងារធ្វើ និងភាពអត់ឃ្លានច្រើនរាប់មិនអស់។

- នៅពេលអ្នកមានអាយុ ៣៣ ឆ្នាំ ណាហ្ស៊ីសបានឡើងកាន់អំណាច។

- នៅពេលអ្នកមានអាយុ ៣៩ ឆ្នាំ សង្គ្រាមលោកលើកទី ២ បានចាប់ផ្តើមជាថ្មី និងបញ្ចប់នៅពេលដែលអ្នកមានអាយុ ៤៥ ឆ្នាំ ដែលមានមនុស្សស្លាប់ ៦០ លាននាក់។ នៅក្នុងហាយនភាពជនជាតិយូដា ៦ លាននាក់បានស្លាប់។

- នៅពេលអ្នកមានអាយុ ៥២ ឆ្នាំ សង្គ្រាមកូរ៉េចាប់ផ្តើម។

- នៅពេលអ្នកមានអាយុ ៦៤ ឆ្នាំសង្គ្រាមវៀតណាមចាប់ផ្តើម និងបញ្ចប់នៅពេលអ្នកមានអាយុ ៧៥ ឆ្នាំ។

ក្មេងម្នាក់កើតក្នុងឆ្នាំ ១៩៨៥ គិតថាជីដូនជីតារបស់គាត់មិនដឹងថា តើជីវិតលំបាកប៉ុនណាទេ ប៉ុន្តែពួកគេបានរួចផុតពីសង្គ្រាម និងគ្រោះមហន្តរាយជាច្រើន។

Afs_de_p38.jpg__2160x1296_q85_crop_subsampling 2_upscale

សព្វថ្ងៃនេះ យើងមានការលួងលោម និងលើកទឹកចិត្តគ្រប់យ៉ាងនៅក្នុងពិភពលោក ខណៈពេលមានជំងឺរាតត្បាតថ្មី។ ប៉ុន្តែយើងត្អូញត្អែរ ព្រោះយើងត្រូវពាក់ម៉ាស យើងត្អូញត្អែរពីព្រោះយើងត្រូវតែនៅតែក្នុងផ្ទះរបស់យើង ដែលយើងមានចំណីអាហារអគ្គីសនី ទឹកស្អាត ប្រព័ន្ធវ៉ាយហ្វាយ សូម្បីតែក្រុមហ៊ុន Netflix! ក៏ចូលរួមកំដរអ្នកដែរ វាគ្មានអ្វីដែលបានកើតឡើងនៅថ្ងៃនោះទេ។ ប៉ុន្តែមនុស្សជាតិបានរួចផុតពីកាលៈទេសៈទាំងនោះហើយមិនដែលបាត់បង់អំណរនៃការរស់នៅឡើយ។

ការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងទស្សនៈរបស់យើងអាចបង្កើតអព្ភូតហេតុ។ យើងគួរអរគុណដែលយើងនៅរស់យើងគួរតែធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវធ្វើដើម្បីការពារ និងជួយគ្នាទៅវិញទៅមក អរគុណដែលយើងរឹងមាំ ព្យាយាមអត់ទ្រាំ ជាមួយនឹងបញ្ហា ការលំបាកក្នុងកាលៈទេសៈនេះ៕

106035162_139189151113462_985547298509814926_n

Germany Poland September 1 1939

Grave

Worldwar1

ប្រភព ៖ #ctto �#cttou / ប្រែសម្រួល ៖ ភី អេក