Ads
សេចក្ដីអំពាវនាវដល់សម្បុរសជនទាំងអស់ ដែលមានចំណាប់អារម្មណ៍បរិច្ចាកជាថ្នាំពេទ្យ ថវិការ ឬសម្ភារផ្សេងៗ សម្រាប់សាលាដូង នៃភ្នំគិរីរម្យ

សេចក្ដីអំពាវនាវដល់សម្បុរសជនទាំងអស់ ដែលមានចំណាប់អារម្មណ៍បរិច្ចាកជាថ្នាំពេទ្យ ថវិការ ឬសម្ភារផ្សេងៗ សម្រាប់សាលាដូង នៃភ្នំគិរីរម្យ

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សូមអំពាវនាវដល់ សប្បុរសជន សមាជិក សមាជិកាទាំងអស់ដែលមានចំណាប់អារម្មណ៍ ជាសទ្ធាជ្រះថ្លាក្នុងការបរិច្ចាកជាថ្នាំពេទ្យ (ដូចមានរាយក្នុងបញ្ជីខាងក្រោម ឬច្រើនជាងនេះ) ជាថវិការ ឬជាសម្ភារៈផ្សេងៗទុកជូនដល់សិស្សានុសិស្ស និងប្រជាជនដែលខ្វះខាតនៅទីតាំងសាលាដូង ភ្នំគិរីរម្យតាមរយៈសមាគម ក្នុងកម្មវិធីចុះពិនិត្យ ព្យាបាល និងអប់រំសុខភាពប្រជាជន និងសិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា សមាគម ស.វ.វ.ក បានសហការជាមួយស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ និងមានការចូលរួម ក៏ដូចជាការអនុញ្ញាតិពីឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្ដីមូលដ្ឋានផងដែរ។

106431651_183075456579949_5189448386422725266_o

កម្មវិធីនេះដែលមានគោលបំណងជារួមគឺ៖

1/ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនក្រីក្រលើភ្នំគិរីរម្យ ដែលមាន4ភូមិ ឬប្រហែល 210គ្រួសារ។

2/ អប់រំសុខភាពប្រជាជន៖

+វិធីការពារពីការឆ្លងជំងឺកូវីដ១៩ ជាសារសំខាន់ដែលសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជាត្រូវពាំនាំដល់ប្រជាជន ក៏ដូចជាផ្សព្វផ្សាយបន្ដពីក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ និងបង្ការកុំអោយមានរលកទី២។

+ វិធីសាស្រ្ដអនាម័យដៃ មិនថាកន្លែងឆ្លង ឬមិនឆ្លងឡើយ ប្រជាជនយើងត្រូវតែចេះ និងអនុវត្តន៍វិធីលាងដៃអោយបានខ្ជាប់ខ្ចួន។


+ សង្គ្រោះបន្ទាន់អំពីពស់ចឹក។

+ និងជំងឺប្រចាំកាយផ្សេងៗទៀត។

ដូច្នេះសូមជម្រាបជូនសារជាថ្មីដល់សប្បុរសជននានាដែលមានចិត្តមេត្តា និងសទ្ធាជ្រះថ្លាក្នុងការឧបត្ថម្ភគាំទ្រកម្មវិធីនេះ។

សមាគមស.វ.វ.ក សូមអរគុណទុកជាមុននូវទឹកចិត្តដ៏ថ្លៃថ្លានេះ៕

🙏🙏🙏🙏

106414432_183075949913233_8125733630213470214_o

105903575_183075999913228_118003681325238160_o

105489437_183075979913230_1960702141429092923_o

Cambodian Medical Sciences Association