ស្នាដៃស្ថាបត្យកម្មជំនាន់ដើម សាលាបាលីឬហៅថា ត្រៃ មើលទៅមិនសរសើរមិនបាន !

ស្នាដៃស្ថាបត្យកម្មជំនាន់ដើម សាលាបាលីឬហៅថា ត្រៃ មើលទៅមិនសរសើរមិនបាន !

#សាលាបាលីឬហៅថាហោត្រៃ នៅវត្តព្រៃដើមថ្នឹង ខាងជើង ពីដើមជីតាខ្ញុំធ្វើគ្រូបង្រៀនបាលីនៅសាលានេះឈ្មោះអាចារ្យហ៊ាង និង អាចារ្យម៉ុញ ដឹកនាំកសាងដោយ ព្រះសពព្រះនាម ស៊ុយ និងព្រះសពព្រះនាម ជន មុនសម័យប៉ុលពតតែមិនចាំឆ្នាំ ក្នុងសម័យពលពតជាកន្លែងឃុំនិងប្រហារជីវិតអ្នកទោសរាប់ភ្លេច។

កសាងក្រោយសាលាបាលីវត្តព្រៃដើមថ្នឹងខាងត្បូងតែចាស់ទ្រុឌទ្រោមជាងសាលាបាលីព្រៃដើមថ្នឹងខាងត្បូង។ ក្នុងចំណោមវត្តទាំងពីរនេះ វត្តជ័យសិរីរិទ្ធិហៅវត្តព្រៃដើមថ្នឹងខាងជើង ពុទ្ធបរិស័ទចូលចិត្តមកគោរពបួងសួងថ្វាយសទ្ធម៌ដូងឬដង្វាយផ្សេងៗជាងវត្តព្រៃដើមថ្នឹងខាងត្បូង ព្រោះគេជឿលើបារមីព្រះអង្គសំរឹទ្ធិថាពូកែសក្តិសិទ្ធណាស់ ។ ប៉ុន្តែត្រូវពួកចោរលួចកាត់យកបានពាក់កណ្តាលខាងលើទៅលក់ឲ្យឈ្មួញតាំងពីទស្សវត្ស៨០ ក្រោយមកត្រូវគ្រោះថ្នាក់ស្លាប់ទាន់ហន់អស់ទៅ នៅពាក់កណ្តាលទៀតរកមិនឃើញទោះបីបាត់ព្រះអង្គហើយក្តីជំនឿពុទ្ធបរិស័ទមិនបានធ្លាក់ចុះទេ។

អត្ថបទ : Sarath Yon

ប្រភព : Sin Sovannik

102461534_1429967923870348_5118656292907849307_n

103136608_1429967997203674_3297650254633746515_n


103170715_1429967947203679_5139415341966109008_n

103426925_1429968023870338_7525134441914470679_n

103587733_1429967977203676_7808851174145512135_n

104003342_1429968053870335_7773530079389542876_n