ចប់បាត់! វិមាន Sukhawadee ដ៏ល្បីនៅថៃ បើកដំណើរការឡើងវិញមិនទាន់បានមួយថ្ងៃផង បែរជាឆេះខ្ទេចទាំងស្រុង

ចប់បាត់! វិមាន Sukhawadee ដ៏ល្បីនៅថៃ បើកដំណើរការឡើងវិញមិនទាន់បានមួយថ្ងៃផង បែរជាឆេះខ្ទេចទាំងស្រុង

PATTAYA ៖ នៅព្រឹកថ្ងៃពុធនេះ វិមាន ស៊ូកាវ៉ាឌី ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ធំមួយនៅប្រទេសថៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលដែលរៀបចំបើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានបិទអស់រយៈពេលបួនខែ ដោយសារការចាក់សោរព្រោះតែបញ្ហាCovid-១៩។

ការឆាបឆេះនេះបានចាប់ផ្តើមនៅក្នុងអាគារពុទ្ធបដិមារ បាងបាបារ៉ា ហើយបានរីករាលដាលយ៉ាងលឿនទៅកាន់ទីប្រជុំជន។

ឡានពន្លត់អគ្គិភ័យ និងក្រុមជំនាញបានប្រញាប់ប្រញាល់ទៅកាន់បរិវេណ ៨០ រ៉ៃ ក្នុងឃុំណាក្លា នៃស្រុកបាងលុម បន្ទាប់ពីការជូនដំណឹងត្រូវបានលើកឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក។

អគារពុទ្ធបដិមា ជាទីកន្លែងដែលមានរូបសំណាកព្រះពុទ្ធជាច្រើន មានទំហំទទឹង ៦៥ ម៉ែត្រ និងបណ្តោយ ៨០ ម៉ែត្រ។ វាល្បីល្បាញខាងស្ថាបត្យកម្មឈើ ហើយអគារនេះទទួលរងការខូចខាតផ្នែកខាងក្នុងដ៏ធំដោយមានស្នាមប្រេះដល់រចនាសម្ព័ន្ធអាគារ។

C1_1944064

អ្នកបម្រើជនជាតិមីយ៉ាន់ម៉ាម្នាក់ឈ្មោះ Cherry បាននិយាយថា "កន្លែងទាក់ទាញភ្ញៀវទេសចរនេះបាននឹងកំពុងតែរៀបចំបើកឡើងវិញនៅថ្ងៃពុធនេះហើយ"។


នាងបានបើកប្រព័ន្ធអគ្គិសនីនៅពេលព្រឹកហើយធ្វើកិច្ចការសម្អាតធម្មតារបស់នាង។

ប្រមាណជា ២ ម៉ោងក្រោយមក នាងបានឮសំឡេងខ្លាំង ៗ និងបានឃើញអណ្តាតភ្លើងឆាបឆេះចេញពីតំបន់ឆាកហើយរាលដាលយ៉ាងលឿនឆ្លងកាត់អាគារ។

ក្រុមមន្រ្តីបានប៉ាន់ស្មានដំបូងនូវការខូចខាត ដែលគិតជាទឹកប្រាក់ប្រមាណជា ២០០ លានបាត ដោយមិនរាប់បញ្ចូលរូបសំណាកព្រះពុទ្ធ វត្ថុសក្ការៈបូជា និងទ្រព្យសម្បត្តិផ្សេងទៀត ដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធផងដែរ៕

3678180

ប្រភព ៖ bangkokpost