Ads
ពុទ្ធោនៅហ្នឹងសោះ ! កន្លែងញ៉ាំអាហារប្លែក នៅកណ្ដាលអាងចិញ្ចឹមត្រីតែម្ដង ធានាអង្គុយមិនចេះធុញ !

ពុទ្ធោនៅហ្នឹងសោះ ! កន្លែងញ៉ាំអាហារប្លែក នៅកណ្ដាលអាងចិញ្ចឹមត្រីតែម្ដង ធានាអង្គុយមិនចេះធុញ !

ភ្នំពេញ ៖ កន្លែងទទួលទានអាហារមួយកន្លែងដែលទើបនឹងបើកដំណើរការថ្មីពិតជាប្លែកមែនទែនដោយទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដែលទីតាំងនោះគឺជាកន្លែងទទួលទានអាហារដែលនៅក្នុងអាងចិញ្ចឹមត្រីតែម្ដង ។

106479358_132317551830620_216208114709311710_n

ហាងមួយនេះ ​ត្រូវបានគេស្គាល់ថាមានឈ្មោះ UNIQUE & NICE – KOI FISH COFEE ​ដែលជាហាងអាហារ  ដែលអាចអង្គុយលម្ហែអារម្មណ៍ពេញមួយថ្ងៃក៏មិនធុញថប់ដែរ ពោលគឺមានទីតាំងនៅទីក្រុងភ្នំពេញយើង។

ដោយក្រៅពីមានបើកបម្រើអាហារឆ្ងាញ់ៗផងនោះ ​កន្លែងអង្គុយមានការរៀបចំប្លែក ​ដែលមានអាងត្រីនៅសងខាង ​ពិតជាពិសេស និងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តបរិយាកាសដ៏ស្រស់ស្អាត ធម្មជាតិពិតៗ ថែមទាំងអាចអង្គុយគយគន់ត្រី KOI គ្រប់ពណ៌ ដែលកម្រមាននៅភ្នំពេញយើង និងអាចកម្សាន្តជាមួយនឹងការឱ្យចំណីត្រី ថតរូបលេង ឬជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារបានផងដែរ។

គួរឱ្យដឹងផងដែរថា  ហាង UNIQUE & NICE COFFEE មួយនេះ មានអាសយដ្ឋាន ផ្ទះលេខ 20A ផ្លូវបេតុង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ភ្នំពេញ ​ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ  012 882 220 ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភព ៖ UNIQUE & NICE COFFEE


 

73495092_132317858497256_5170461686644061328_n

106352802_132317581830617_4117237953153240966_n

106410049_132317945163914_4666528821702909179_n

106480178_132317625163946_8596523999370320544_n

106554801_132317521830623_8889532332356994713_n