Ads
ZH-05 កាំភ្លើងវែង​ប្រភេទ​ថ្មី​ អត្តសញ្ញាណរបស់​កងទ័ពចិន គុណភាពមិន​ចាញ់ M4A1 របស់​អាមេរិក

ZH-05 កាំភ្លើងវែង​ប្រភេទ​ថ្មី​ អត្តសញ្ញាណរបស់​កងទ័ពចិន គុណភាពមិន​ចាញ់ M4A1 របស់​អាមេរិក

ZH-05 គឺ​ជា​កាំភ្លើងបាញ់​ប្រហា(assault rifle)ប្រភេត​ថ្មី​របស់​ចិនដែល​ឌីសាញឡើង​សម្រាប់​កងកំលាំងពិសេសនៃកងទ័ពរំដោះប្រជាជនចិន(People's Liberation Army Special Operations Forces)​ហើយ​វា​អាច​កម្ទេច​យន្តហោះគ្មាន​មនុស្សបើក ឬ​ដ្រូនស៊ើបការសម្ងាត់ដោយ​បំពាក់បន្ថែម​ជាមួយ​កាណុងបាញ់​គ្រាប់​បែក។

Zh 05_cg

និយាយឱ្យចំទៅ ZH-05 ត្រូវបានរចនាឡើងសម្រាប់កងម៉ារីនរបស់ចិនក្នុងអំឡុងពេលបេសកកម្មប្រឆាំងនៅឯនាយឆ្នេរសមុទ្រសូម៉ាលី។ក្រោយមកវាត្រូវបានណែនាំដល់អង្គភាពពិសេស និងកងកម្លាំងពិសេសមួយចំនួនរបស់ PLA ។ គោលដៅរបស់ចិនគឺផ្តល់ឱ្យកងទ័ពថ្មើរជើង មាន​ភាព​ជឿជាក់​ជាង​មុន។ វាជាកាំភ្លើងវៃឆ្លាត​ហើយ ZH-05 មានប្រជាប្រិយភាពក្នុងចំណោមទាហាន និងកងម៉ារីនចិនពីព្រោះវាភ្ជាប់មកជាមួយនូវឧបករណ៍បាញ់គ្រាប់បែកទំហំ ២០ មីល្លីម៉ែត្រដែលអាចដំណើរការបានយ៉ាង​ស្រួល។

1440078626

តាមរយៈប្រព័ន្ធកំណត់គោលដៅតាមប្រព័ន្ធកុំព្យូទ័រអនុញ្ញាតឱ្យកាំភ្លើង ZH-05 មានសមត្ថភាពដូចគ្នានឹងកាំភ្លើងអាមេរិច XM-29 ដែល​ប្រកាស​ឈប់​ផលិត និង S&T Daewoo K11 របស់កូរ៉េខាងត្បូងដែលបំពាកឧបករណ៍បាញ់គ្រាប់បែក​បានបាន។​ទោះយ៉ាងណា ZH-05 មានទម្ងន់តែ ៥ គីឡូក្រាមប៉ុណ្ណោះបើប្រៀបធៀបនឹង S&T Daewoo K11 ដែលធ្ងន់​ជាងឆ្ងាយ ហើយ​កាំភ្លើង​នេះធ្វើឱ្យងាយស្រួលក្នុងការកាន់ឬ​ស្ពាយទៅសមរភូមិ។ នៅពេលបំពាក់ឧបករណ៍បាញ់គ្រាប់បែក កាំភ្លើងវែងឆ្លាតវៃមួយ​នេះ​អាចបានចម្ងាយ ៧០០ ម៉ែត្រ។

VZAEQLPTPVXKVAUJWH35CJBLKA


ឌីសាញ​និង​ផលិត​ដោយ​ប្រើ​ប្រាស់ឧបករណ៍អេឡិចត្រូនិក​តូចៗ​ជាងមុន​បាន​ធ្វើ​ឲ្យ​ ZH-05 អាច​ដាក់​គ្រាប់​បាន​ច្រើន​ជាង XM-29 និងK-11 ​ហើយ​មាន​តម្លៃ​ថ្លៃ​ជាង។ ឧបករណ៍បាញ់គ្រាប់​បែក​អាច​ដាក់​គ្រាប់​ទំហំ២០​មីលីម៉ែត្រ​ហើយ​វា​ក៏​អាច​បំពាក់ឧបករណ៍​បាញ់​គ្រាប់​បេក​សម្រាប់​កម្ទេច​សម្ភារៈសឹកមួយចំនួន​ផង​ដែរ។

យោងតាមអត្ថបទរបស់ War China Times បានឲ្យដឹងថាឧបករណ៍បាញ់​គ្រាប់បែកដៃនេះ ធ្លាប់ប្រើដោយកងទ័ពចិនដើម្បីបាញ់កាំជ្រួចសត្រូវនិងដ្រូន UAVs ។ កងទ័ពចិនហៅឈ្មោះក្រៅថា“Long Range Shotgun” ។

1440078507

  • ទំហំគ្រាប់៖ ៥.៨x៤២+២០សង់ទីម៉ែត្រ(5.8×42 + 20mm)
  • ប្រវែង៖ ៩៣០​មីលីម៉ែត្រ
  • ទម្ងន់៖ ៥​គីឡូក្រាម
  • មួយបង់​ដាក់​បាន​៣០​គ្រាប់​អាច​បន្ថែមឧបករណ៍បាញ់​គ្រាប់បែកទំហំ២០​មីលីម៉ែត្រ

រក្សាសិទ្ធ៖ ក្នុងស្រុក