Ads
ជ្រើសរើសរូបមួយ ដើម្បីដឹងថាអ្នកជាមនុស្សដែលងាយនឹងត្រូវមិត្តភក្តិក្បត់ប៉ុន្មានភាគរយ?

ជ្រើសរើសរូបមួយ ដើម្បីដឹងថាអ្នកជាមនុស្សដែលងាយនឹងត្រូវមិត្តភក្តិក្បត់ប៉ុន្មានភាគរយ?

ក្នុងចំណោមមិត្តទាំង៤គូនេះ តើគូណាដែលអ្នកគិតថា ត្រូវបានមិត្តក្បត់គួរឱ្យខ្លាចបំផុត ជ្រើសរើរូបមួយ នោះនឹងដឹងថា អ្នកជាមនុស្សដែលងាយនឹងត្រូវមិត្តក្បត់ប៉ុន្មានភាគរយដែរ?

១. រូបគូទី១ - < ៦០% >

1 9686 1593575453

អ្នកជាមនុស្សដែលមានទឹកចិត្តល្អប្រពៃ ចេះជួយអ្នកដទៃដែលនៅជុំវិញខ្លនដោយសុទ្ធចិត្ត និងមិនគិតចង់បានអ្វីមកវិញឡើយ។ ហើយអ្នកក៏ជាមនុស្សម្នាក់ដែលងាយនឹងទុកចិត្តគេយ៉ាងឆាប់រហ័ស និងមិនចេះគិតអវិជ្ជមាន ឬសង្ស័យអ្នកណាច្រើនទេ។ ហេតុនេះហើយ ភាគរយដែលអ្នកត្រូវបានគេបោកប្រាស់ ឬក្បត់មានដល់ទៅ ៦០% ឯណោះ ព្រោះតែអ្នកជាមនុស្សងាយស្រួល និងចិត្តល្អពេក ទើបងាយនឹងត្រូវគេក្បត់ និងធ្វើបាប។

២. រូបគូទី២ - < ៤០% >

2 9347 1593575453

អ្នកជាមនុស្សដែលមានភ្នែកមុត មានចិត្តគិតយ៉ាងល្អិតល្អន់ក្នុងការមើលមនុស្សដែលនៅជុំវិញខ្លួន ដូច្នេះអ្នកតែងតែមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ក្នុងការរាប់អាន ឬសេពគប់នរណាម្នាក់ ហេតុនេះហើយ បើនរណាម្នាក់ចង់ចូលមកបកប្រាស់ ឬមិត្តណាចង់ក្បត់អ្នក អាចនឹងពិបាកបន្តិចហើយ ព្រោះអ្នកមិនងាយនឹងទុកចិត្ត ឬជឿជាក់លើអ្នកណាផ្ដេសផ្ដាសនោះឡើយ។


៣. រូបគូទី៣ - < ៨០% >

3 9010 1593575453

អ្នកជាមនុស្សមានការគិតសាមញ្ញ និងងាយៗបំផុត អ្នកមិនចេះគិតអ្វីដែលតឹងតែង ឬសាំញាំនោះទេ ជាពិសេសគឺ មើលមនុស្ស ឃើញគេល្អទាំងអស់ ដូច្នេះហើយអ្នកនឹងងាយត្រូវគេបោកបញ្ឆោត និងក្បត់ខ្លាំងណាស់ ព្រោះតែសេចក្ដីល្អ ចិត្តល្អរបស់អ្នកខ្លួនឯងនេះហើយ។

៤. រូបគូទី៤ - < ១០% >

4 4523 1593575453

អ្នកជាមនុស្សមានការគិត និងមើលមនុស្សយ៉ាងស្ងៀមស្ងាត់បំផុត។ អ្នកវិភាគលើនរណាម្នាក់ដោយហេតុផល ដូច្នេះ អ្នកដទៃគេមិនដឹងទេថា អ្នកគិតអ្វី ឬកំពុងតែតាមដានគេ វិភាគគេបែបណា។ អ្នកជាមនុស្សដែលមានចំណេះ និងជំនាញយ៉ាងពិតប្រាកដ។ ព្រោះតែភាពជាអ្នកដឹកនាំរបស់អ្នក ទើបធ្វើឱ្យអ្នកជមនុស្សពូកែសង្កេត និងតាមដានមនុស្សដែលនៅជុំវិញខ្លួន ហេតុនេះហើយ ទើបមិនមានអ្នកណាអាចបោកប្រាស់ ឬក្បត់អ្នកបានទេ ខ្លាចតែអ្នកដែលក្បត់គេទៅវិញ ព្រោះអ្នកជាមនុស្សគិតល្អិតបំផុត ពូកែស្ទាបស្ទង់មនុស្សណាស់៕

ប្រភព ៖ ione