Ads
ជ្រើសរើសស្រទាប់ផ្កាមួយ ដើម្បីបានដឹងថា តើបំណងប្រាថ្នារបស់អ្នក អាចក្លាយជាការពិតដែរឬទេ នាពេលអនាគត?

ជ្រើសរើសស្រទាប់ផ្កាមួយ ដើម្បីបានដឹងថា តើបំណងប្រាថ្នារបស់អ្នក អាចក្លាយជាការពិតដែរឬទេ នាពេលអនាគត?

១. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ១ ដែលមានពណ៌ទឹកបប៊ិក ឬខៀវងងឹត នោះមានន័យថា បំណងរបស់អ្នកនឹងអាចក្លាយទៅជាការពិត នៅពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ទាមទារឱ្យអ្នកមានភាពអត់ធ្មត់ ដើម្បីរង់ចាំឱ្យបានខ្ពស់ ហើយគួរតែឆ្លៀតពេលសម្រាកលំហែង និងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើឱ្យបានច្រើនទៅ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។

105675810_948175982289766_2544563987977560636_o

២. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ២ ដែលមានពណ៌ផ្ទៃមេឃស្រាល នោះមានន័យថា បំណងប្រាថ្នារបស់អ្នក ទាមទារឱ្យមានការខិតខំប្រឹងប្រែងឱ្យខ្លាំង ទើបអាចបឪសម្រេចបាននៅរយៈពេលដ៏យូរនៅពេលខាងមុខ។ ពេលខ្លះ អ្នកហាក់ដូចជាអស់កម្លាំង អស់សង្ឃឹមនឹងការខំប្រឹង តែទោះជាយ៉ាងណា អ្នកមិនត្រូវបោះបង់ចោលទេ ព្រោះជោគជ័យកំពុងរង់ចាំអ្នក ហើយអ្នកប្រាកដជាទទួលបាននូវភាពរីករាយ នៅពេលដែលបំណងរបស់អ្នកបានសម្រេច។

105679475_948172215623476_5493359111197787916_n

៣. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៣ ដែលមានពណ៌ស្វាយ នោះមានន័យថា បំណងរបស់អ្នកនឹងក្លាយជាការពិត នៅពេលដ៏ខ្លី បើអ្នកមានចិត្តតស៊ូព្យាយាម។ ទោះជាយ៉ាងណា ក្នុងការតបស្នងនឹងការខំប្រឹងរបស់អ្នក នោះអ្នកនឹងទទួលបានកាដូដ៏សមគួរនឹងតម្លៃជាក់ជាមិនខាន។

106004641_948489758925055_4627360410975570111_o

៤. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៤ ដែលមានពណ៌ក្រហម នោះមានន័យថា បំណងរបស់អ្នកនឹងក្លាយជាការពិតដោយភាពចៃដន្យ ឬដោយរបៀបដែលថាមិននឹកស្មានដល់ ហើយអ្នកប្រាកដជាភ្ញាក់ផ្អើលបំផុត។ បើអ្នកចង់បានសម្រេចបំណងឱ្យលឿននោះ អ្នកគួរតែសុំជំនួយពីមិត្តជិតស្និទ្ធ ឬបងប្អូនជាទីស្រឡាញ់ នោះបំណងរបស់អ្នកនឹងបានសម្រេចលើសពីការរំពឹងទុក។

105692431_948739115566786_6654635937864801167_n


៥. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៥ ដែលមានពណ៌ទឹកក្រូច នោះមានន័យថា បំណងប្រាថ្នា ឬការងាររបស់អ្នក ពិបាកនឹសម្រេចណាស់នៅក្នុងអំឡុងពេលនេះ ព្រោះថា អ្នកកំពុងតែជួបបញ្ហាមួយចំនួន ដែលនឹងត្រូវដោះស្រាយជាមុនសិន។ ប៉ុន្តែទោះជាយ៉ាងណាក៏អ្នកកុំបាច់បារម្ភច្រើនពេកទេ គួរតែធ្វើចិត្តឱ្យសប្បាយរីករាយ ដើម្បីមានកម្លាំងចិត្ត និងភ្លឺថ្លាគំនិតក្នុងការប្រឈមមុខ នឹងដោះស្រាយបញ្ហាទាំងឡាយ។

106101320_948687525571945_8514972627903789434_o

៦. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៦ ដែលមានពណ៌លឿង នោះមានន័យថា វាពិតជាពិបាកខ្លាំងដល់កម្រិតហើយ ព្រោះបំណងរបស់អ្នក មិនងាយនឹងក្លាយជាការពិតនោះទេ។ ប៉ុន្តែព្រោះតែការខិតខំប្រឹងប្រែង និងអត់ធ្មត់របស់អ្នក បំណងរបស់អ្នកមិនអាចក្លាយជាការពិតមែន តែយ៉ាងណា ក៏នៅមានរឿងល្អៗផ្សេងៗទៀតចូលមកជំនួសដែលអ្នកស្មានមិនដល់ ជាពិសេសគឺ ផ្នែកហិរញ្ញវត្ថុ លុយកាក់របស់អ្នកគឺមិនខ្វះខាតនោះឡើយ។

106477702_948883695552328_2056874598484306748_n

៧. បើអ្នកជ្រើសរើសស្រទាប់ផ្កាលេខ៧ ដែលមានពណ៌ផ្កាឈូក នោះមានន័យថា បំណងរបស់អ្នកពិតជាពិបាកក្លាយជាការពិត ព្រោះថាបច្ចុប្បន្ននេះ អ្នកហាក់ខ្វល់ខ្វាយគំនិតជាខ្លាំង ជាពិសេសគឺ មិនដឹងថាខ្លួនកំពុងធ្វើអ្វី ចង់បានអ្វី ឬដើរផ្លុវមួយណាឱ្យប្រាកដនោះឡើយ។ វាដល់ពេលហើយដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូររឿងរ៉ាវនៅក្នុងជីវិត ហើយចាប់ផ្ដើមគិតនូវរឿងដែលល្អៗ និងមានប្រយោជន៍ ដើម្បីកំណត់ទិសដៅ ក៏ដូចជាអនាគតឱ្យខ្លួនឯងឱ្យបានច្បាស់ កុំឡេះឡោះ លេងសើចច្រើនទៀត រឹតតែសំខាន់ជាងនេះ អ្នកគួរតែចេះរីករាយជាមួយជីវិតខ្លួនឯងឱ្យបានច្រើនៗទៅ៕

105901909_948683962238968_477801829811419010_o

ប្រភព ៖ Ione / ប្រែសម្រួល ៖ ភី​ អេក