Ads
ទោះមានឈ្មោះជាសង្សារចាស់! តែទោះជាយ៉ាងណា យើងនៅតែជាមិត្តល្អ បងប្អូនល្អរហូតទៅ

ទោះមានឈ្មោះជាសង្សារចាស់! តែទោះជាយ៉ាងណា យើងនៅតែជាមិត្តល្អ បងប្អូនល្អរហូតទៅ

មនុស្សជាច្រើនគិតថា ហេតុអ្វីក៏ខ្ញុំនៅតែល្អជាមួយនឹងសង្សារចាស់ នៅតែយកចិត្តទុកដាក់ ខ្វាយខ្វល់ពីសុខទុក្ខរបស់នាង ជាពិសេសគឺ តែងតែជួយរំលែករាល់បញ្ហាការលំបាក ហើយតែនៅក្បែរគ្រប់ពេលដែលនាងមានទុក្ខ ... ត្រូវហើយ អ្នកប្រហែលជាគិតថាខ្ញុំល្ងង់ ជាប្រុសនឹងគេដែរអន់ម៉េះ គេបែកពីយើងទៅមានអ្នកថ្មីហើយ ហេតុអីក៏នៅតែល្អនឹងគេទៀត ... មិនពិបាកយល់ទេ ហេតុផលគឺមានតែមួយគត់គឺ ព្រោះតែខ្ញុំស្រឡាញ់នាងយ៉ាងពិតប្រាកដ ស្រឡាញ់នាង ដោយមិនគិតពីការតបស្នង ឬចង់បាននាងមកឱបក្រសោបជាកម្មសិទ្ធរបស់ខ្លួនឯងតែម្នាក់នោះទេ ក្ដីស្រឡាញ់របស់ខ្ញុំគឺលះបង់ មិនមែនអាត្មានិយមឡើយ សំខាន់ឱ្យតែនាងអាចមានក្ដីសុខ និងមានសុភមង្គល អាចជួបមនុស្សល្អមកមើលថែនាង នោះហើយជាក្ដីសុខរបស់ខ្ញុំ...។

106447831_949447592162605_5570334402492555988_o

ខ្ញុំមិនអាចជាមនុស្សដែលនៅក្បែរនាងគ្រប់ពេល ពេញមួយជីវិត មិនអាចរួមជីវិតជាមួយគ្នាបាន តែខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់មានឈ្មោះជាសង្សាររបស់នាង ហើយបន្តធ្វើជាមនុស្សដែលស្រឡាញ់នាងរហូតទៅ ក៏ជាមនុស្សដែលអាចនៅក្បែរ មើលថែ និងយកអាសារនាងគ្រប់ពេលដែលនាងត្រូវការ ...។

ទោះយ៉ាងណា ការបែកគ្នារវាងយើងទាំងពីរ វាជាការស្ម័គ្រចិត្តរបស់យើងរួមគ្នា ខ្ញុំក៏ព្រមបើកផ្លូវឱ្យនាងទៅរកមនុស្សដែលនាងត្រូវការ នាងមិនមែនក្បត់ខ្ញុំទេ ហើយខ្ញុំក៏មិនមែនល្ងង់ព្រមឱ្យនាងដើរចេញដែរ តែវាជាការពេញចិត្ត និងយល់ព្រមរបស់យើងទាំងពីរនាក់ ... នាងមានសិទ្ធជ្រើសរើសដៃគូជីវិតដែលសក្តិសម និងមនុស្សដែលនាងស្រឡាញ់ ... ទោះយ៉ាងណា យើងក៏នៅតែជាមិត្ត្អនឹងគ្នារហូតទៅ គឺអាចរួមសុខ រួមទុក្ខ ដឹងឮរវាងគ្នា យើងក៏អាចចែករំលែកនូវទុក្ខ លំបាក និងបញ្ហាជាមួយគ្នាបានដែរ ... គ្មានអ្នកណាខុសទេ ពួកយើងសុទ្ធតែពេញចិត្តដូចគ្នា យើងស្ម័គ្រដូចគ្នា ... ពេលខ្លះ អាចមកពីយើងទាំងពីរ អស់អារម្មណ៍ អស់មនោសញ្ចេតនាក្នុងនាមជាសង្សារនឹងគ្នា ទើបយើងដើរដល់ផ្លូវមួយនេះ អ្វីៗសុទ្ធតែយើងមិនអាចស្មានដឹង ...។

106687412_949452145495483_5186968558415660138_o


ចុងក្រោយគឺ យើងនៅតែជាមិត្តល្អ បងប្អូនល្អ ហើយក៏ជាមនុស្សស្និទ្ធស្នាល ប្រៀបបានគ្រួសារតែមួយជាមួយគ្នាអ៊ីចឹង បញ្ហានាង ក៏ជាបញ្ហារបស់ខ្ញុំ នាងលំបាក ខ្ញុំក៏មិនអាចរីករាយបានដែរ ជាមិត្តនឹងគ្នា គឺមិនអាចចោលគ្នាបានទេ។

ពីសង្សារចាស់ ដែលនៅតែស្រឡាញ់អ្នក បារម្ភ និងចាំមើលថែអ្នកពេញមួយជីវិត ...> ៕

106361958_949447652162599_4647269721830362919_o

107001635_949452218828809_4760442658471750112_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ