រូងភ្នំ ថាមលួង ដែលឃុំខ្លួនក្មេងៗ ១៣នាក់ កាលពី ២ឆ្នាំមុន ពេលនេះថៃបានសម្រេចដាក់ចូលជាបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ

គណៈរដ្ឋមន្ត្រីថៃបានំឱ្យដឹងកាលពីថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ថា ឧទ្យានព្រៃថាមលួង និងជាតិខៅសុខ ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌអាស៊ានជាផ្លូវការហើយ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Rachada Dhanadirek បាននិយាយកាលពីថ្ងៃអង្គារថា គណៈរដ្ឋមន្រ្តីបានសម្រេចជម្រុញសំណើរដោយក្រសួងធនធាន និងបរិស្ថាន ដើម្បីបង្កើនឋានៈឧទ្យាន ក៏ដូចជាឧទ្យានអេកូឡូស៊ីដែលត្រូវបានថែរក្សាយ៉ាងល្អ។

Tham Khao Luang Cave Thailand

គួររំឭកផងដែរថា កាលពី២ឆ្នាំមុន ល្អាងភ្នំ ថាមលួង គឺគ្រាន់តែជារូងភ្នំធម្មតាតែប៉ុណ្ណោះ ប៉ូន្តែក៏ព្រោះតែមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែរូងភ្នំនេះត្រូវបានយុវជនមួយក្រុមជាប់ឃុំខ្លួននៅទីនោះ រហូតដល់ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពិភពលោក និងមានអ្នកជួយសង្គ្រោះមកពីប្រទេសផ្សេងៗមកជួយថែមទៀតផង។ ដូច្នេះហើយ នេះជាឱកាសមួយដែលប្រទេសថៃទទួលបានប្រជាប្រិយភាព និងល្បីល្បាញអំពីរូងភ្នំនេះយ៉ាងខ្លាំង។

ចំណែកឯការដាក់បញ្ជូល ល្អាងភ្នំ ថាមលួង ជាសម្បត្តិបីតិកភណ្ឌអាស៊ាន ក៏ជាការពង្រឹង និងកាន់តែមានឈ្មោះល្បីល្បាញផ្នែកតំបន់ទេសចរណ៍ថែមទៀត។

គួរបញ្ជាក់ផងដែរថា រូងភ្នំ ថាមលួង មានប្រវែង 10,316ម៉ែត្រ គឺជារូងភ្នំដែលមានប្រវែងវែងទី៤ នៅក្នុងរាជាណាចក្រថៃ ហើយជួរភ្នំនេះមានរាងស្រដៀងដូចរូបស្ដ្រី។

បច្ចុប្បន្នប្រទេសថៃមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួន ៦ រួមមានឧទ្យានជាតិ Khao Yai, Kaeng Krachan, Tarutao និងឧទ្យានជាតិ Hat Chao Mai ផងដែរ៕

King Awards Rescuers Of Mu Pa2 1024x598

800_1700e1a3bd61a38

ប្រភព ៖ Coconut Bangkok