Ads
សម័យនេះ! ស្រីៗក៏អាចតាមចែចង់ប្រុសល្អៗបានដែរ មិនមែនជារឿងដែលគួរខ្មាសអៀននោះទេ

សម័យនេះ! ស្រីៗក៏អាចតាមចែចង់ប្រុសល្អៗបានដែរ មិនមែនជារឿងដែលគួរខ្មាសអៀននោះទេ

សម័យមុន មនុស្សស្រីទន់ជ្រាយ និងមានភាពខ្មាសអៀនច្រើន ជាពិសេសគឺក្នុងរឿងស្នេហា មិនដែលគិតថានឹងចាប់ផ្ដើមមុនទេ ព្រោះមើលទៅវាហាក់មិនសមសោះ ព្រោះខ្លួនជាស្រី។ ប៉ុន្តែមកដល់សម័យនេះ មិនមែនជារឿងដែលគួរខ្មាសអៀន ឬខ្លាចរអាទៀតនោះទេ ព្រោះថាការស្រឡាញ់ដ៏ពិតប្រាកដ គឺទាមទារឱ្យមនុស្សយើងមានភាពក្លាហានក្នុងការបង្ហាញពីក្ដីស្រឡាញ់ សម្រាប់មនុស្សដែលយើងស្រឡាញ់ នោះបញ្ជាក់ថា យើងពិតជាមានចិត្តស្រឡាញ់គេពិតប្រាកដមែន ទើបយើងហ៊ានបង្ហាញឱ្យគេបានដឹង។

យ៉ាងណាមិញ ខាងក្រោមនេះ ជាវិធីសាស្ត្រដែលស្រីៗអាចយកប្រើការបាន ដើម្បីចាប់ផ្ដើមទំនាក់ទំនងជាមួយបុរសម្នាក់ដែលអ្នកយល់ថា គេល្អគ្រប់គ្រាន់ ដែលអ្នកគួរតែបានគេមកធ្វើជាគូ តែបើអ្នកមិនហ៊ានចាប់ផ្ដើមទេ ច្បាស់ណាស់ថា ប្រុសល្អៗ ប្រាកដជាត្រូវគេយកទៅបាត់មិនខានឡើយ។

65122

១. ចំណាយពេលរបស់អ្នក

ជាដំបូង អ្នកគួរតែចំណាយពេលក្នុងការដើរទៅរាក់ទាក់ ឬបង្កើនភាពស្និទ្ធស្នាលជាមួយនឹងគេ ដើម្បីឱ្យគេបានដឹងថា អ្នកកំពុងតែចាប់អារម្មណ៍រាប់អានគេជាមិត្ត វាសញ្ញាមួយដែលបង្ហាញថា អ្នក និងគេអាចមានឱកាសចាប់ផ្ដើមបានយ៉ាងល្អ។ ប៉ុន្តែទោះជាយ៉ាងណា ត្រូវចេះរក្សាអារម្មណ៍ កុំអាលជ្រួលច្រាល ឬឱ្យដៃគេជ្រុលហួសហេតុពេក ព្រោះបើគេជាបុរសល្អ ត្រឹមត្រូវ គេនឹងគិតថា អ្នកជាមនុស្សស្រីចិត្តងាយជ្រុល។

65123

២. បង្កើនភាពទាក់ទាញរបស់អ្នក

បើអ្នកចង់ឱ្យនរណាម្នាក់ចាប់អារម្មណ៍លើអ្នកជាពិសេស និងដក់ចិត្តជាប់មិនអាចបំភ្លេចបាននោះ គឺអ្នកត្រូវចេះ បង្ហាញពីចំណុចទាក់ទាញ ដែលអាចជាការស្លៀកពាក់ ការនិយាយស្ដី កាយវិការ ទង្វើ ឬក៏សមត្ថភាពពិសេសណាមួយដែលជា ចំណុចពិសេសរបស់អ្នក នោះហើយជាការបង្កើននូវការចាប់អារម្មណ៍សម្រាប់មនុស្សជុំវិញខ្លួ ក៏ដូចជាមនុស្សដែលអ្នកកំពុងតែចង់អូសក្រឡាដូចគ្នា។


65124

៣. បង្កើនភាពដូចគ្នារវាងមនុស្សពីរនាក់

ចេះបង្កើនភាពចៃដន្យ ដូចជាការបង្ហាញពីចំណង់ចំណូលចិត្តដែលអ្នកមានដូចគេដែរ ឬអាចនិយាយបានថា អ្នក និងគេគឺមានចិត្ត និងការគិតជាច្រើនដូចគ្នា នេះជាវិធីមួយដែលបង្ហាញឱ្យដឹងថា វាជានិស្ស័យមនុស្សពីរនាក់ គឺដូចគ្នាបែបហ្នឹងឯង។

65125

៤. បង្ហាញភាពខ្លាំងរបស់អ្នក

នៅពេលដែលអ្នកមានឱកាសច្រើនក្នងការសាងទំនាក់ទំនង ឬអាចចុះសម្រុងជាមួយនឹងគេ អ្នកត្រូវតែបង្ហាញពីភាពខ្លាំង និងក្លាហានរបស់អ្នក ក្នុងការថែរក្សា និងផ្ដល់ឱ្យគេនូវភាពស្មោះត្រង់ពេញមួយជីវិត មិនមែនជាការចាប់ផ្ដើមដែលលេងសើច មួយពេលៗ ដូចស្នេហាក្មេងៗនោះឡើយ៕

65126

ប្រភព ៖ Tagsis