បិទដំណើរការកន្លែងកម្សាន្តស្ទើរគ្រប់កន្លែង! ​ទីបំផុត ​កាស៊ីណូ ត្រូវបានប្រកាសបើកដំណើរការឡើងវិញមុនគេ តែត្រូវភ្ជាប់លក្ខខណ្ឌ

កាលពី​អំឡុង​ខែ​មិនា​កន្លងមក រដ្ឋាភិបាលកម្ពុជា បានប្រកាស​បិទ​ដំណើការ​កាស៊ីណូជា​បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងបង្ការ​ការឆ្លងរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្រៅពី​បិទ​កាស៊ីណូ​នេះ  ​ក៏បាន​​បិទ​សាលារៀននៅទូទាំង និង​កន្លែង​កម្សាន្ត​នានា ដូចជា ​ក្លិបកំសាន្ត ខារ៉ាអូខេ បៀហ្គាឌិន និង​ហាម​មិនឲ្យមានការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាដើម​។​

Https _s3 Ap Northeast 1.amazonaws.com_psh Ex Ftnikkei 3937bb4_images_1_4_3_0_22530341 5 Eng GB_AM1I9239_edited 1 のコピー

តែបន្ទាប់ពីអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលនៃ ​Covid-19 បាននោះ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាល បានចាប់ផ្តើមបន្ធូបន្ថយការរឹតបន្តឹងនានា ក្នុងនោះ ក៏មានការអនុញ្ញាតិឲ្យមានការបើកឡើងវិញនូវការចូលទស្សនាសារមន្ទីរ និងការប្រមូលផ្តុំសកម្មភាពកីឡាមួយចំនួនទៀត ហើយពេលនេះក៏បានប្រកាសឱ្យបើកដំណើរការកាស៊ីណូផងដែរ  តែតម្រូវលក្ខណ្ឌមួយចំនួន។

105978869_3120786137969862_667121045902852977_n

នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ​ឯកឧត្តម ​ផៃ ស៊ី​ផា​ន បានឱ្យដឹងថា៖ «  គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩។ អរគុណ »។

Screen Shot 2020 07 03 At 11.09.38 AM

គួរឱ្យដឹងផងដែរថា ការប្រកាសបើកកាស៊ីណូនេះ ធ្វើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ០៣ កក្កដា នេះ បានពិភាក្សានិងអនុម័តលើសេចក្ដីព្រាងច្បាប់ ស្ដីពី «ការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម» ដែលមាន ១២ជំពូក និង ៩៧មាត្រា។

អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានអាជីវកម្មកាស៊ីណូនៅកម្ពុជា ក្រៅរង្វង់២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ។

សេចក្ដីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង៩ឆ្នាំ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងកិច្ចប្រជុំអន្តរក្រសួងនៅទីស្ដីការគណៈរដ្ឋមន្ត្រី សរុបទាំងអស់មានចំនួន ៥៥លើក៕

105663594_3120786147969861_6917425896516058567_n