ដឹងច្បាប់ល្មើសច្បាប់! ពេលនេះស្នងការខេត្តបាត់ដំបង ចាត់វិធានការចំពោះមន្រ្តីនគរ​បាលដែលជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណៈជន ពិសេសបងប្អូនដែលនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២០នេះ រូបភាពរបស់​មន្រ្តីនគរបាលមួយរូបដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះការស្លៀកពាក់ឯកស​ណ្ឋាននគរបាលជាតិជិះម៉ូតូពាក់ស្លាកលេខ​នគរ​បាលតែ (មិនបានពាក់មួកសុវត្ថិភាព) នោះត្រូវបាន​ស្រាវជ្រាវរកឃើញហើយនោះគឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិ ខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍​ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវ​ត្ថិភាពនៅរដ្ឋបាល ខេត្តបាត់ដំបងនាថ្ងៃទី ០១ ខែ កក្ក​ដា ឆ្នាំ ២០២០ កន្លងទៅ ។

74476832_1412778942243083_3873125490629518331_n (1)

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ មន្រ្តីនគរបាលរូបនេះ ការិយាល័យបុគ្គលិកនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការ​សាកសួរអំពីករណីល្មើសច្បាប់របស់ខ្លួនដូចរូប​ភាពដែលបានផ្សព្វផ្សាយ ។ ក្នុងពេល សាកសួរមន្រ្តីនគរបាលរូបនេះលោកបានឆ្លើយទទួល​ស្គាល់កំហុសឆ្គងរបស់ខ្លួនក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពូជា ។

ឯឧត្តមស្នងការនឹងចាត់វិធានការចំពោះមន្រ្តីនគរ​បាលរូបនេះស្របទៅតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាមួយនេះឯកឧត្តមសូមរំលឹកដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំហើយត្រូវធ្វើជាគំរូល្អដល់មហា​ជនគ្រប់មជ្ឈដ្ឋាន ចំពោះមន្រ្តីនគរបាលរូបណា​មិនបានគោរពហើយមានសកម្មភាពល្មើសស្នង​ការដ្ឋាននឹងចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ ឬតាមច្បាប់ស្របតាមទំហ៊ំនៃកំ​ហុសឆ្គងរបស់មន្រ្តីនគរបាលរូបនោះ៕

82542852_1412778878909756_5461686046704944074_n

83601495_1412780595576251_4115178943635873671_n

106118676_1412778972243080_6184261403861400038_n

106182252_1412779048909739_2671125275944986654_n

106535907_1412778895576421_7443016106135977534_n

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

(ក្រុម​ការ​ងារប្រតិកម្មរហ័ស) By kosal!