ម៉ោះអ្នកសៀមរាបមានគីឡូទេ? ​តោះទៅបោះតង់នៅភ្នំគូលែន បានសប្បាយ ហើយបានចូលរួមការងារសប្បុរសធម៌ទៀត

ការធ្វើដំណើរកម្សាន្តរបៀបបោះតង់ កំពុងតែក្លាយទៅជាដំណើរកម្សាន្តដ៏ប្លែក និងពេញនិយមរបស់យុវជននាពេលបច្ចុប្បន្ន  ដោយការធ្វើដំណើរកម្សាន្តបែបនេះ ​ចាត់ទុកថាជាបទពិសោធន៍ថ្មីនៃការកម្សាន្តដែលមានការផ្សងព្រេង ​ប្រើជីវិតរស់នៅបែបធម្មជាតិ ប្រកបដោយបរិយាកាសស្រស់ស្រាយ ​ដោយភាគច្រើននោះការបោះតង់តែងតែធ្វើឡើងនៅតំបន់មាត់សមុទ្រ ​និងតំប់ព្រៃភ្នំធម្មជាតិដូចជានៅក្នុងខេត្តកំពតជាដើម។

យ៉ាងណាមិញ នាពេលថ្មីៗនេះផងដែរ  ក្រុមយុវជនមួយក្រុម នៅក្នុងខេត្តសៀមរាប បានរៀបគម្រោងដំណើរកម្សាន្តបោះតង់នៅក្នុងភ្នំគូលែន ចំនួន ២ថ្ងៃ១យប់ (អាហារ ៣ ពេល) ដែលយុវជនដទៃ ​ពិសេសអ្នកសៀមរាប ​ក៏អាចចូលរួមដោយសេរី ផងដែរ។

106896383_1960749697391786_1331313043816129406_n

107059619_1960763560723733_2869143860878420690_n

ដោយកម្មវិធីនេះជាកម្មវិធីក្នុងការរាប់អានគ្នាដោយមិនប្រកាន់ មានការទទួលទានអាហារជុំគ្នាក្នុងជំរុំតង់ ទទួលទានតែ ​កាហ្វេ និងអាំងសាច់ជុំគ្នានាពេលរាត្រីប្រកបដោយក្តីស្និទ្ធស្នាល និងការជជែកកម្សាន្តក្នុងការផ្លាស់ប្តូរបទពិសោធន៍នៃការដើរលេងបោះតង់ទៅវិញទៅមកទៀតផង។

គួរឱ្យដឹងផងដែរថា  កម្មវិធីនេះ ​នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង ១៩ ​ខែកក្កដា  ឆ្នាំ ​២០២០ នេះ  ដោយមិនត្រឹមតែជាការធ្វើដណើរកម្សាន្ត ​តែក៏មានការចុះធ្វើការសប្បុរសធម៌ផងដែរ។ ដូច្នេះប្រសិនជាមានក្រុមយុវជន មានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកកាន់លេខ 069 80 62 97 ឬក៏អាចទាក់ទងមកកាន់ក្រុមការងារផ្ទាល់ដើម្បីចុះឈ្មោះ 015414273/071440400 និងគណនីហ្វេសប៊ុកផេក We Trip Advnture

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Horng Rengsei 

71140912_1638066452993447_5855922088275083264_n

71009925_1638065689660190_2778884488082489344_n

107005533_1960761120723977_516166320592928652_n

106726010_1960760854057337_439046218704448329_n

107368813_1960760780724011_3917138972906642370_n

107710576_1960760717390684_5407746649488294015_n

107732494_1960749640725125_2491225381547210524_n

107740039_1960763590723730_530433765448596883_n

108259930_1960760750724014_8490541162559604540_n

107998648_1960760890724000_5355091719964140435_n

107844456_1960749580725131_2565612912542394220_n

107838120_1960761040723985_2704080072721141340_n

អំពីអ្នកសរសេររបស់យើង៖ Writers