ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត

កាហ្វេ ​គឺជាភេសជ្ជៈ ដែលជាចំណូលចិត្តរបស់ប្រជាជនកម្ពុជា ជាយូរឆ្នាំណាស់មកហើយ  តែគ្រាន់តែសម័យមុន ហាងកាហ្វេ ​ឬតូបកាហ្វេនិយមតែចាស់ៗ និងអ្នកដែលមានវ័យកណ្តាលតែប៉ុណ្ណោះ។​ តែសព្វថ្ងៃនេះហាងកាហ្វេមានច្រេីនស្កេកស្កេះ​ ហេីយក្លាយជាភេសជ្ជៈដ៏ពេញនិយមខ្លាំងផងដែរសម្រាប់យុវវ័យ។

ដោយឡែក ​ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំហាងកាហ្វេមួយ ​ដែលជាហាងកាហ្វេប្រេនស្នាដៃយុវជនកូនខ្មែរមួយកន្លែង ​រំលេចនូវអតីតកាលក្នុងឆ្នាំ  ១៩៦៧ ជាមួយនឹងការតុបតែងរៀបចំហាងឱ្យត្រូវស័ក្តសមក្នុងសម័យនោះផង ​ឯរសជាតិកាហ្វេក៏ឆ្ងាញ់ពិសេស​ នោះគឺ « ហាងកាហ្វេ ១៩៦៧ » ។

100947337_275516763833222_6524238919591002112_o

109907068_317767766274788_5476340025758949265_o (1)

« ហាងកាហ្វេ ១៩៦៧ » ត្រូវបានគេដឹងថា ​ដំបូងឡើយគឺគ្រាន់តែជាតូបកាហ្វេតូចមួយនៅតាមផ្លូវប៉ុណ្ណោះ ​តែហាងកាហ្វេនេះប្រើពេលត្រឹមតែ  ៦ខែ សោះ បានវិវឌ្ឍន៍ប្រេនរបស់ខ្លួន ​បង្កើតជាហាងមួយពេញលក្ខណៈ ​ដោយការកែប្រែហាងនេះ មានការរៀបចំទាំងសំភារៈ ឥដ្ឋការ៉ូ និងគ្រឿងតុបតែង  ដូចកាលពីសម័យមុនបេះបិទ គ្រាន់តែចូលកាន់ហាងនេះភ្លាមហាក់ដូចស្ថិតនៅក្នុងសម័យឆ្នាំ ១៩៦៧ យ៉ាងអ៊ីចឹង។ ហើយសូម្បីតែភេសជ្ជៈសុទ្ធតែមានរសជាតិឆ្ងាញ់ ឯគ្រឿងផ្សំធ្វើពីធម្មជាតិពិតៗ មិនលាយជាតិគីមីដែលប៉ះពាល់ដល់សុខភាពឡើយ ពោលគឺជាហាងដែលមានភេសជ្ជៈជាប់ចិត្ត និងបរិយាកាសរីករាយដែលអាចជួបជុំមិត្តភក្តិ ជជែកគ្នាលេង  ធ្វើកិច្ចការសាលា អាន​សៀវភៅ និង​លេង​ចត្រង្តផងដែរ។

107512480_310739566977608_1287380466772127261_o

91433278_232818258103073_6065785078099738624_o

91162743_232818241436408_8515407430421577728_o

អ្វីដែលសំខាន់ហាងកាហ្វេនេះ បានប្រើផ្លាកសញ្ញាហាង ​គឺជាគំនូរគូរដោយដៃ ​ដូចកាលពីសម័យដើម  ឯការរៀបចំហាងរបៀបខ្មែរ ហើយសំភារៈប្រើប្រាស់ភាគច្រើនគឺគិតគូរដល់បរិស្ថានដូចជា  ប្រើខ្សែដៃយួរ​កែវកាហ្វេធ្វើ​ពី​ចំណង​កំប្លោក​ក្នុង​ន័យ​កាត់​បន្ថយ​កាកសំណល់​ប្លាស្ទិក និងការ​បញ្ចុះ​តម្លៃ​ជា​ពិសេស​ចំពោះ​អតិថិជន​​ដែល​ប្រើប្រាស់​បំពង់​ ឬដបទឹកផ្ទាល់​ខ្លួន​មក​ដាក់​ភេសជ្ជៈ​ជំនួស​ការ​ប្រើប្រាស់​កែវ​ទឹក​ប្លាស្ទិក​ធម្មតាជាដើម។

គួរឱ្យដឹងផងដែរថា « ហាងកាហ្វេ ១៩៦៧ » ស្ថិត​នៅផ្ទះលេខ ៩១  ផ្លូវ ១៣៤  នៅ​តាម​បណ្តោយ​ផ្លូវ​ច្រក​ចូល​ផ្សារ​ឌុយម៉ិច ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧​មករា សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 099 374 444 ៕

អត្ថបទ៖​ ក្នុងស្រុក

ប្រភពរូបភាព៖ Café 1967/ Vivian Chen

94816641_253857415999157_5876797175521869824_o

82173449_172307117487521_854551337734504448_n

81752258_172278860823680_4888744076540641280_n

91162743_232818241436408_8515407430421577728_o

91226459_232818304769735_5323370633474605056_o

91222505_232818314769734_1758639883368267776_o

97302356_263824211669144_1555643197630185472_o

100062072_275516730499892_8458201429566291968_o

96583954_265232031528362_3286537016740675584_o

101840757_280147200036845_6411089414927155200_o

101133063_280147156703516_2222023402422534144_o

103569051_290341405684091_2626364282958780430_o

104321540_3997399650302053_2181684711583997621_o

104551329_295655198486045_6540226944515071283_o

104897807_295655211819377_1513875870679428838_o

107045774_307692733948958_4638736129929939478_n

105706638_295655205152711_7847178320783932031_o

អំពីអ្នកសរសេររបស់យើង៖ Writers