ចុមឡូយម៉េះ! ធនាគារ ​ABA មានសេវាកម្មកម្ម៉ង់លេខគណនីពិសេសជាលេខទូរស័ព្ទ ​ឬលេខដែលអ្នកស្រលាញ់ពេញចិត្តបានទៀត

ដូចដែលយើងបានដឹងហើយថា ​សព្វថ្ងៃ ​ធនាគារ ​ABA  ត្រូវគេបានស្គាល់ថាជាធនាគារមានឈ្មោះល្បី ឈានមុខគេ និងមានភាពពេញនិយមខ្លាំងមានអតិថិជនប្រើប្រាស់យ៉ាងច្រើនលើសលប់ ដោយសារតែធនាគារនេះមានសេវាកម្មរហ័ស មានច្រើនសាខា មានមុខងារងាយស្រួលជាច្រើន ​ពិសេស App  របស់ធនាគារនេះក៏ងាយស្រួលប្រើប្រាស់សម្រាប់មធ្យោបាយផ្ទេរ និងទូទាត់សាច់ប្រាក់ផ្សេងៗផងដែរ ។

Unnamed

អ្វីដែលកាន់តែចាប់អារម្មណ៍ធនាគារ ABA  ថ្មីៗនេះ បានបង្កើតសេវាកម្មពិសេសមួយទៀតហើយ ​អាចថាជាសេវាកម្មដែលមិនធ្លាប់មានក្នុងបណ្តាធនាគារកម្ពុជាដទៃ  នោះគឺលោកអ្នកអាចជ្រើសរើសលេខគណនី ABA តាមចំណូលចិត្ត ដែលដូចលេខទូរស័ព្ទ ឬលេខជាទីស្រលាញ់បាន ដូចជាការទិញលេខទូរស័ព្ទមកប្រើប្រាស់ដែរ។

ដូច្នេះចង់បានលេខគណនី ABA ស្អាតៗ លេខ គូ លេខការ៉េ លេខ ហ៊ុងស៊ុយ, ដូច ថ្ងៃ ខែ ឆ្នាំកំណើត ដូចលេខទូរស័ព្ទលោកអ្នក ឬលេខជាទីស្រលាញ់ អាចអញ្ជើញមកបើកលេខពិសេសមួយខ្សែដែលជាលេខងាយចាំបាន ដោយការបើកគណនីថ្មីដែលជាលេខពិសេសកម្មង់នេះមានតម្លៃចាប់ពី ​20$  ឡើងទៅ។

116039669_3109140889134962_6757879238984148385_n

គួរឱ្យដឹងផងដែរថា ដើម្បីបើកគណនីថ្មីលេខពិសេស  និងជ្រាបពីព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចអញ្ជើញទៅកាន់បណ្តាធនាគារ ABA Bank គ្រប់សាខាបាន៕

អត្ថបទ៖ ក្នុងស្រុក

Aba Bank Opens Two New Branches In Phnom Penh And Siem Reap Dc

អំពីអ្នកសរសេររបស់យើង៖ Writers