របៀបដែលអ្នកស្ពាយកាបូប ពិតជាអាចប្រាប់ពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នកបានពិតមែន!

តើអ្នកកំពុងស្ពាយកាបូបឥឡូវនេះមែនទេ? តើអ្នកដឹងទេថាវិធីដែលអ្នកកំពុងស្ពាយកាបូបរបស់អ្នកពិតជាអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នកបាន នៅក្នុងការធ្វើតេស្តកាបូបខាងក្រោមនេះបុគ្គលិកលក្ខណៈរបស់អ្នកនឹងត្រូវបានបង្ហាញពីវិធីដែលអ្នកប្រើកាបូបរបស់អ្នក។

ក្នុងចំណោមវិធីប្រើកាបូប ៥ ប្រភេទនេះតើអ្នកចូលចិត្តស្ពាយមួយណា?

១. ស្ពាយកាបូបទៅក្រោយ

អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ស្មោះត្រង់ និងមានគុណធម៌។ អ្នកប្រកាន់ខ្ជាប់នូវគំនិតរបស់អ្នកភាគច្រើនបំផុតនោះ ជាទូទៅនឹងផ្តោតលើខ្លួនឯង ហើយជារឿយៗផ្តល់អាទិភាពដល់តម្រូវការ របស់អ្នកដែលធ្វើឱ្យអ្នកមិនអើពើនឹងអារម្មណ៍របស់អ្នកដទៃនៅពេលខ្លះ។

ជួនកាលអ្នករឹងរូសក្នុងការសម្រេចចិត្តហើយប្រហែលជាមិនគិតដល់ផលវិបាកនៃសកម្មភាពរបស់អ្នក។ ឥរិយាបថនេះជួនកាលអាចនាំមកនូវការឈឺចាប់ដល់គ្រួសារនិងមិត្តភក្តិ។

២. ចូលចិត្តកាន់កាបូប

2085bae2 88f1 4957 A163 630a4be53acc

អ្នកគឺជាមនុស្សដែលមានអារម្មណ៍ច្រើន។ អារម្មណ៍នៃក្តីប្រាថ្នាចង់បានសេរីភាពដែលអ្នកមាននឹងជះឥទ្ធិពលដល់អ្នកក្នុងការផ្លាស់ប្តូរការងារ ធ្វើលំនៅដ្ឋាន និងសូម្បីតែមនុស្សដែលអ្នកស្រឡាញ់។ អ្នកជាធម្មតាដែលនាំការជជែកនៅពេលនិយាយជាមួយនរណាម្នាក់។

អ្នកមានសំណុំគោលការណ៍សម្រាប់ជីវិតដែលអ្នកជឿហើយមានការរឹងចចេស។ ប្រសិនបើអ្នកចូលចិត្តអ្វីមួយ អ្នកនឹងយកឲ្យបាន។ ប្រសិនបើអ្នកមិនចូលចិត្ត មានន័យថាអ្នកមិនចូលចិត្តទេ។ វាពិបាកក្នុងការផ្លាស់ប្តូរចិត្តរបស់អ្នកនៅពេលអ្នកដាក់ចិត្តរបស់អ្នកទៅលើអ្វីមួយ។

៣. ស្ពាយកាបូបចំហៀង

អ្នកគឺជាមនុស្សមានសុទិដ្ឋិនិយមដែលចូលចិត្តជីវិតបែបសាមញ្ញ។ អ្នកស្អប់ការគាបសង្កត់ក្នុងការគ្រប់គ្រងព្រោះអ្នកចង់សម្រេចចិត្តដោយខ្លួនឯង។ អ្នកគឺជាមនុស្សមានស្ថិរភាពនិងជាចូលចិត្តស្តាប់រឿងល្អៗ។ ជាធម្មតាអ្នកអាចនិយាយជាមួយអ្នកដទៃនិងស្ដាប់ពួកគេដោយយកចិត្តទុកដាក់។

៤. ស្ពាយកាបូបខ្វែងស្មា

លុយនិងអំណាចគឺអាចយកចេញពីជីវិតរបស់អ្នក។ អ្នកមិនមានបំណងប្រាថ្នាពិសេសសម្រាប់មាសប្រាក់ឬមហិច្ឆតានោះទេ។ អ្នកគិតថាជីវិតគឺល្អហើយវាងាយស្រួលក្នុងការបំពេញចិត្តអ្នក។ អ្នកមិនមានគំនិតច្រណែននិងសេដ្ឋីនិងមនុស្សមានអំណាចឡើយ។ ដូច្នេះអ្នកមិនធ្វើការរិះគន់ច្រើនទេហើយមិនចង់មានសត្រូវ។

៥. ស្ពានកាបូបមកខាងមុខ

អ្នកមិនខ្វល់អំពីអ្វីដែលមនុស្សគិតនិងរបៀបដែលគេឃើញអ្នក។ អ្នករស់នៅក្នុងពិភពរបស់អ្នកហើយជាមនុស្សមិនខ្វល់ពីការអ្នកដទៃមើលមកកាន់អ្នក។ អ្នកដូចជាក្មេងដែលក្លាហានហ៊ានដេញតាមក្តីសុបិន្តរបស់អ្នក ហើយប្រហែលជាជឿថាសត្វ Unicon ពិតជាមានមែន។ មិនថាអ្នកដទៃសើចចំអកអ្នកយ៉ាងណាទេអ្នកនឹងមិនខ្វល់ខ្វាយទាល់តែសោះ ព្រោះអ្នកគឺជាមនុស្សដែលចេះស្តាប់សម្លេងនៅក្នុងចិត្តរបស់អ្នក។

តើទាំងរបៀបស្ពាយទាំង​ ៥ នេះអ្នកចូលចិត្តស្ពាយកាបូបបែបណា ហើយត្រូវនិងចរិតរបស់អ្នកដែរឬទេ? ប្រាប់ពួកយើងនៅក្នុងមតិខាងក្រោយ៕

ដោយ: វីរៈ ​| ប្រភព: The Epoch Times