សត្វតំណាងឱ្យសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក តើអ្នកមានជំនាញផ្នែកអ្វីរាល់ថ្ងៃនេះ?

ក្នុងចំណោមសត្វចិញ្ចឹមទាំង៤ខាងក្រោមនេះ តើសត្វមួយណាដែលអ្នកស្រឡាញ់ជាងគេ? តោះ!សាកល្បងជ្រើសរើសសត្វណាមួយ ដើម្បីតេស្តមើលឱ្យដឹងពីសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក។

Screen Shot 2020 08 01 At 10.01.33 AM

A. បើអ្នកជ្រើសរើសយករូបភាពអក្សរ A (សត្វឆ្មា) នេះមានន័យថា អ្នកជាមនុស្សដែលមានសមត្ថភាពក្នុងការសញ្ជឹងគិត ហើយអាចគិតឃើញរូបភាពដែលវែងឆ្ងាយថែមទៀតផង។ អ្នកជាមនុស្សដែលពូកែសង្កេតយ៉ាងខ្លាំង សូម្បីតែចំណុចខ្លះ អ្នកផ្សេងគិតមិនដល់ តែអ្នកអាចចាប់បានយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកជាមនុស្សដែលមានទេពកោសល្យច្រើនតែខុសប្លែកពីអ្នកដទៃ។ សក្ដានុពលរបស់អ្នក នឹងត្រូវបង្ហាញឱ្យឃើញតាមរយៈទំនាក់ទំនងវិស័យសិល្បៈ ដូចជា ការគូរគំនូរ ការរចនាជាដើម។ ប្រសិនបើអ្នកចេះខិតខំប្រឹងប្រែង និងបណ្ដុះនូវចំណេះ ជំនាញនេះ អ្នកនឹងអាចក្លាយជាអ្នកសិល្បៈមួយរូប ដែលមានកេរ្តិ៍ល្បីល្បាញខ្លាំងថែមទៀតផង។

Screen Shot 2020 08 01 At 10.01.38 AM

B. បើអ្នកជ្រើសរើសយករូបភាពអក្សរ (សត្វឆ្កែ) នេះបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានសតម្ថភាពផ្នែកតន្ត្រី។ អ្នកចូលចិត្តផ្នែកតន្ត្រី ហើយក៏អាចប្រើតន្ត្រី ដើម្បីច្នៃឱ្យខ្លួនឯង ក្លាយជាបុគ្គលល្បីល្បាញផងដែរ។ អាចនិយាយបានថា តន្ត្រី គឺជាផ្នែកមួយដែលអាចពណ៌នាពីអារម្មណ៍ជាច្រើនរបស់អ្នក ជាមួយនឹងសាច់រឿងដ៏មានន័យ ដែលមិនអាចបរិយាយបានអស់នោះឡើយ។ អ្នកចូលចិត្តភាពស្ងប់ស្ងាត់ ជាមួយនឹងតន្ត្រី ដើម្បីសាងទំនាក់ទំនងជាមួយនឹងមនុស្សដទៃទៀត។ ប្រសិនបើអ្នកអាចបន្ថែមចំណេះដឹង និងការឈ្វេងយល់ឱ្យបានច្រើនលើវិស័យនេះ អ្នកនឹងអាចក្លាយជា អ្នកចម្រៀង ឬតន្ត្រីករដ៏ល្បីល្បាញ។

Screen Shot 2020 08 01 At 10.01.45 AM

C. បើអ្នកជ្រើសរើសយករូបភាពអក្សរ (សត្វខ្លាឃ្មុំ Panda) នេះបង្ហាញថា សមត្ថភាពពិតពីធម្មជាតិរបស់អ្នកគឺ លាក់នៅក្នុងសំណេរ។ អ្នកជាមនុស្សដែលចូលចិត្តសរសេរ ច្រើនជាងនិយាយ សូម្បីតែពេលមានបញ្ហា ក៏អ្នកប្រើភាសាសរសេរដើម្បីពណ៌នាអំពីអារម្មណ៍ ដើម្បីរម្ញូចអារម្មណ៍អ្នកអានដែរ។ អ្នកជាមនុស្សដែលមានការគិត ដ៏ទូលំទូលាយ និងទស្សនៈវែងឆ្ងាយ ដែលផ្តោតទៅលើការសរសេរដើម្បីបរិយាយពីសាច់រឿងបានយ៉ាងល្អ។ ភាពស្រស់ស្អាតនៃជិវិតរបស់អ្នក គឺលាក់បាំងក្រោមការសរសេរដ៏មានអត្ថន័យ អាចអន្ទងចិត្តអ្នកអាន និងចែករំលែកនូវអារម្មណ៍ល្អៗ តាមរយៈសំណេរ និងអត្ថន័យនៃអត្ថបទរបស់អ្នក។

Screen Shot 2020 08 01 At 10.01.49 AM

D. បើអ្នកជ្រើសរើសយករូបភាពអក្សរ (សត្វជ្រូក) សមត្ថភាពពិសេសរបស់អ្នកគឺ ពូកែសង្កេត ជាមនុស្សល្អិតល្អន់ និងមានការប្រុងប្រយ័ត្នយ៉ាងមត់ចត់។ អ្នកតែងតែយកចិត្តទុកដាក់លើអ្វីមួយ ដោយផ្ដោត និងផ្ដិតយកព័ត៌មានលម្អិតយ៉ាងឥតខ្ចោះ។ មុននឹងធ្វើអ្វីមួយ អ្នកបានគិតពីផែនការ និងរៀបចំយ៉ាងល្អទៅតាមលំដាប់ ជាមួយនឹងដំណោះស្រាយដើម្បីទប់ទល់ ប្រសិនបើលទ្ធផល មិនដូចអ្វីដែលអ្នកបានរំពឹងទុក។ ប្រសិនបើអ្នកអាចពង្រឹងសមត្ថភាពមួយនេះរបស់អ្នក នោះអ្នកនឹងអាចកែប្រែជីវិត ជាមួយនឹងអាជីពមួយនេះបានយ៉ាងល្អប្រសើរ៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne