ទៀនបំភ្លឺ! ជ្រើសរើសទៀនមួយដើម្បីដឹងថា ខែសីហានេះ នឹងមានរឿងអ្វីកើតឡើងចំពោះអ្នក

តើនឹងមានអាថ៌កំបាំងអ្វី ដែលអ្នកកំពុងរង់ចាំនៅក្នុងខែសីហា? ជ្រើសរើសទៀនខាងក្រោមដើម្បីធ្វើការសាកល្បងទាំងអស់គ្នា!

Screen Shot 2020 08 01 At 11.41.57 AM

1. បើអ្នកជ្រើសរើសយកទៀនដំបូងគេ នោះមានន័យថា ក្នុងខែថ្មីនេះ ជីវិតអ្នកពិតជាស្រស់ស្អាត ពោរពេញដោយពន្លឺ និងពណ៌ចម្រុះ មិនមានរឿងអ្វីដែលធ្វើឱយអ្នកពិបាកចិត្ត ឬអស់សង្ឃឹមនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏អាចនឹងមានរឿងខ្លះ ឬតិចតួចបំផុត ដែលនឹងធ្វើឱ្យអ្នកកើតមានអារម្មណ៍ស្ត្រេស ឬបាត់បង់តុល្យភាពផ្លូវចិត្ត។ ប៉ុន្តែមិនបាច់បារម្ភ ចំពោះបញ្ហាអស់ទាំងនេះទេ ព្រោះថា ក្នុងចិត្តអ្នកមានពន្លឺ ដូច្នេះ អ្នកនឹងអាចដោះស្រាយ ហើយអាចឆ្លងផុតនូវដំណាក់កាលនេះ។ បន្ទាប់ពីនេះ ជីវិតអ្នកនឹងអាចបានល្អប្រសើរ ហើយអាចមានឱកាសអភិវឌ្ឍន៍ និងលូតលាស់បានយ៉ាងទូលំទូលាយ។

Screen Shot 2020 08 01 At 11.42.07 AM

2. បើអ្នកជ្រើសរើសយកទៀនលេខរៀងទី២ នេះមានន័យថា អ្នកអាចរំដោះខ្លួនបានពីអតីតកាលដែលស្មុគស្មាញ។ ខែសីហានេះ ជាខែដែលអ្នកគួរតែបង្កើននូវភាពស្មោះត្រង់ឱ្យបានច្រើន ដើម្បីឱ្យអ្នកបានចាកផុតពីសេចក្ដីទុក្ខ និងបញ្ហាទាំងឡាយ។ ជាមួយគ្នានេះដែរ ក្នុងខែនេះ អ្នកអាចធ្វើការផ្លាស់ប្ដូរបរិយាកាសការងារ ជាមួយនឹងទំនាក់ទំនងនឹងមិត្តភក្តិ ឬកន្លែងធ្វើការបានថែមទៀតផង។ យ៉ាងណាៗ សូមកុំភ្លេចថា អ្នកត្រូវតែមានអាកប្បកិរិយា និងគំនិតវិជ្ជមាន សុទិដ្ឋិនិយមហើយត្រូវជឿជាក់ និងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ដើម្បីធ្វើការប្រឈមមុខ និងប្រកួតប្រជែងជាមួយនឹងអ្វីដែលថ្មីៗ។

Screen Shot 2020 08 01 At 11.42.13 AM

3. បើអ្នកជ្រើសរើសយកទៀនទី៣ នេះមានន័យថា អ្នកហាក់មានបញ្ហា អ្នកទំនងជាមានអារម្មណ៍តានតឹង និងហត់នឿយ ហើយហាក់មិនមានឱកាសល្អសោះសម្រាប់ខែសីហានេះ។ អ្នកមានអារម្មណ៍ថា ខ្លួនឯងដូចជានៅក្នុងធុងតូចមួយ និងសម្ពាធមួយចំនួន មិនមានឱកាស ខ្វះពេលវេលា​ ជាពិសេសនោះគឺ មិនមានអ្នកណានៅក្បែរ ផ្ដល់ ឬចែករំលែកអ្វីសោះជាមួយនឹងអ្នក។ ដូច្នេះ នៅក្នុងខែសីហានេះ ទាមទារឱ្យអ្នកព្យាយាមសម្លឹង និងចាប់ក្ដោបក្ដាប់ឱកាសណាមួយឱ្យបាន ប្រសិនបើមានឱកាសចូលមក ដាច់ខាត ត្រូវប្រឹងរំកិលខ្លួនឱ្យចាកផុតពីធុងដែលតូចនោះ។ យ៉ាងណាមិញ ក៏ទាមទារឱ្យអ្នក ចេះលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួនមួយចំនួន ដើម្បីទទួលបានប្រយោជន៍រួម ឬប្រយោជន៍ធំតាមក្រោយមកវិញ ដូច្នេះ អ្នកនឹងមិនមានការស្ដាយក្រោយ ចំពោះការលះបង់របស់ខ្លួនឯងនោះឡើយ៕

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne