សូមយកចិត្តទុកដាក់! ក្រចករបស់អ្នកឆាប់បាក់ ឬស្អុយក្រចក អាចមានជំងឺច្រើនប្រភេទកើតមានលើខ្លួនរបស់អ្នក!

ការសិក្សាមួយចំនួនបង្ហាញថាក្រចករបស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។​​​​​​​​​​​​​​​​​​​​​​​ ជួនកាលបញ្ហានៅលើក្រចកអាចបង្ហាញពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរក៏ថាបាន។​​​​​​​​​​​​​​​​​​​​​​​ ការផ្លាស់ប្តូរពណ៌និងអារម្មណ៍លើក្រចកអាចជាសញ្ញានៃជំងឺបេះដូង​​​​​​​​​​​​​​​​​​​​​​​ សួតឬប្រព័ន្ធសសៃប្រសាទ។

១.​​​​​​​​​​​​​​​​​​​​​​​ ការឆ្លងមេរោគផ្សិត​​​​​​​​​​​​​​​​​​​​​​​

1803160 25155960 807480 0 1528274573 1528274579 1500 1 1528274579 728 6546070d18 1529399105

ចំពោះអ្នកដែលមានក្រចកក្រាស់​​​​​​​​​​​​​​​​​​​​​​​ ងាយពុកផុយនិងគ្មានពណ៌ឬឡើងលឿង​​​​​​​​​​​​​​​​​​​​​​​ នោះមកពីអ្នកកើតជំងឺផ្សិត។​​​​​​​​​​​​​​​​​​​​​​​ នៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​ ភាគច្រើនកើតឡើងនៅលើម្រាមជើង​​​​​​​​​​​​​​​​​​​​​​​ ហើយអាចមានពេលខ្លះកើតឡើងនៅលើក្រចកដៃរបស់អ្នក។

ដើម្បីបញ្ជាសជំងឺផ្សិតនេះ​​​​​​​​​​​​​​​​​​​​​​​ អ្នកមិនគួរដើរជើងទទេនៅក្នុងបន្ទប់ទឹកសាធារណៈ​​​​​​​​​​​​​​​​​​​​​​​ ឬបន្ទប់ផ្លាស់សំលៀកបំពាក់​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលត្រូវធ្វើនោះគឺត្រូវពាក់ស្បែកជើងដែលស្ងួត​​​​​​​​​​​​​​​​​​​​​​​ និងឧស្សាហ៍សម្អាតវា។​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកកើតជំងឺនេះហើយអ្នកគួរទៅរកពេទ្យឯកទេសសើស្បែកដើម្បីទទួលការព្យាបាល។

២.​​​​​​​​​​​​​​​​​​​​​​​ ជំងឺដុះសាច់បំពង់ក(ទីរ៉ូអ៊ីដ)​​​​​​​​​​​​​​​​​​​​​​​

1803210 25332760 8079501 0 1528290025 1528290053 1500 1 1528290053 728 6f9081b3ae 1529399105

ក្រចកពុកផុយ​​​​​​​​​​​​​​​​​​​​​​​ ក្រចកស្ងួតដែលបែកនិងប្រេះអាចជាសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ី។​​​​​​​​​​​​​​​​​​​​​​​ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយដែលបង្កើតអ័រម៉ូនសំខាន់ៗជាច្រើន​​​​​​​​​​​​​​​​​​​​​​​ ហើយភាពមិនប្រក្រតីរបស់វាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទម្ងន់​​​​​​​​​​​​​​​​​​​​​​​ កម្ពស់​​​​​​​​​​​​​​​​​​​​​​​ និងសីតុណ្ហភាពរបស់រាងកាយ។​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពបែបនេះគឺធ្ងន់ធ្ងរដូច្នេះទៅសូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយធ្វើតាមការណែនាំ។

៣.​​​​​​​​​​​​​​​​​​​​​​​ ភាពស្លកសាំង(Anemia)​​​​​​​​​​​​​​​​​​​​​​​

1803260 25365110 807949 0 1528292953 1528292963 1500 1 1528292963 728 6f9081b3ae 1529399105

ជំងឺក្រចកអាចមានរួមផ្សំទាំង​​​​​​​​​​​​​​​​​​​​​​​ ការត្រជាក់ចុងដៃ​​​​​​​​​​​​​​​​​​​​​​​ ចុងជើងដែលអាចជារោគសញ្ញានៃភាពស្លេកស្លាំង។ ​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពសុខភាពនេះរួមមាន​​​​​​​​​​​​​​​​​​​​​​​ វិលមុខ,​​​​​​​​​​​​​​​​​​​​​​​ ខ្សោយ,​​​​​​​​​​​​​​​​​​​​​​​ ឈឺក្បាល,​​​​​​​​​​​​​​​​​​​​​​​ ចង្វាក់បេះដូងលោតមិនត្រូវចង្វាក់និងឈឺទ្រូង។

ភាពស្លកសាំង(Anemia) អាចបណា្តលមកពីការមានរដូវ​​​​​​​​​​​​​​​​​​​​​​​ មានផ្ទៃពោះ​​​​​​​​​​​​​​​​​​​​​​​ ការញ៉ាំអាហារមិនមានជាតិដែកនិងខ្វះវីតាមីន​​​​​​​​​​​​​​​​​​​​​​​ B12​​​​​​​​​​​​​​​​​​​​​​​ ឬមានជំងឺតំរងនោម។​​​​​​​​​​​​​​​​​​​​​​​ វិធីសាស្រ្តទប់ស្កាត់ដ៏ល្អបំផុតគឺរបបអាហារសម្បូរដោយជាតិដែក​​​​​​​​​​​​​​​​​​​​​​​ ត្រី​​​​​​​​​​​​​​​​​​​​​​​ សណ្តែកសៀង​​​​​​​​​​​​​​​​​​​​​​​ ថ្លើមជ្រូកនិងសាច់ក្រហម។

៤.​​​​​​​​​​​​​​​​​​​​​​​ មានវិបត្ដិឬភាពតានតឹង

1803760 Image Crop 1219x1000 1528369568 728 2095f80661 1529399105

តើអ្នកខាំក្រចករបស់នៅពេលដែលអ្នកភ័យមែនទេ? មិនថាវាជា​​​​​​​​​​​​​​​​​​​​​​​ OCD​​​​​​​​​​​​​​​​​​​​​​​ ឬពេលមានភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​ វាមិនល្អសម្រាប់ក្រចករបស់អ្នកនោះទេ​​​​​​​​​​​​​​​​​​​​​​​ ហើយអាចក្លាយទៅជាខូចទ្រង់ទ្រាយនិងផុយស្រួយ។​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងទៀតបើដៃកខ្វក់គឺជាប្រភពនៃបាក់តេរី។


ជម្ងឺសរសៃប្រសាទត្រូវការ​​​​​​​​​​​​​​​​​​​​​​​ ការពិគ្រោះយោបល់និងរោគវិនិច្ឆ័យពីគ្រូពេទ្យ។​​​​​​​​​​​​​​​​​​​​​​​ ហើយអ្នកត្រូវជៀសវាងការខាំក្រចក​​​​​​​​​​​​​​​​​​​​​​​ ហើយធ្វើឱ្យសុខភាពអ្នកប្រសើរឡើង។​​​​​​​​​​​​​​​​​​​​​​​ ឧទាហរណ៍អ្នកអាចទំពារស្ករកៅស៊ូនៅពេលអ្នកមានភាពតានតឹង។

1803360 24793710 04s 0 1528201890 1528202020 1500 1 1528202020 728 5898408ac0 1529399105

៥.​​​​​​​​​​​​​​​​​​​​​​​ ជំងឺស្បែករបកក្រហម 

1803410 25361010 808228 0 1528292523 1528292557 1500 1 1528292557 728 5ffca704ce 1529399105

ក្រចកពណ៌លឿងបង្ហាញពីជំងឺស្បែករបកក្រហម។​​​​​​​​​​​​​​​​​​​​​​​ ជម្ងឺនេះជារឿយៗកើតមានចំពេលមានរលាក​​​​​​​​​​​​​​​​​​​​​​​ រមាស់លើស្បែករបស់អ្នក។​​​​​​​​​​​​​​​​​​​​​​​ ជាសំណាងល្អសព្វថ្ងៃនេះមានការព្យាបាលជាច្រើនដើម្បីកាត់បន្ថយរោគសញ្ញាដូចជាក្រែម​​​​​​​​​​​​​​​​​​​​​​​ ថ្នាំគ្រាប់និងការព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ។​​​​​​​​​​​​​​​​​​​​​​​ អ្នកគួរតែទៅជួបពេទ្យសើស្បែកដើម្បីឆែកមើលស្ថានភាពសុខភាពរបស់អ្នកនិងថ្នាំដែលត្រឹមត្រូវសម្រាប់អ្នក។

៦.​​​​​​​​​​​​​​​​​​​​​​​ ជំងឺរលាកសន្លាក់​​​​​​​​​​​​​​​​​​​​​​​

1803810 Image Crop 1117x1017 1528369603 728 Ebf476dd4f 1529399105

ការប្រេះឬក្រចកពណ៌លឿងអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់។​​​​​​​​​​​​​​​​​​​​​​​ ជំងឺនេះបណ្តាលឱ្យមានការឈឺចាប់និងជាញឹកញាប់ហើមសន្លាក់។​​​​​​​​​​​​​​​​​​​​​​​ ស្ថានភាពនេះទំនងជាប៉ះពាល់ដល់ស្ត្រីច្រើនជាងបុរស។​​​​​​​​​​​​​​​​​​​​​​​ វាត្រូវបានគេជឿថាត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយហ្សែន។

៧.​​​​​​​​​​​​​​​​​​​​​​​ គន្លឹះទូទៅសម្រាប់រក្សាក្រចករបស់អ្នកឱ្យរឹងមាំ

1803510 29182560 808006 0 1528292191 1528292204 0 1529054564 0 1529055987 1529055992 1500 1 1529055992 728 6f9081b3ae 1529399105

រក្សាក្រចករបស់អ្នកឱ្យមានសំណើម។​​​​​​​​​​​​​​​​​​​​​​​ ប្រើផលិតផលដែលផ្ទុកវីតាមីន​​​​​​​​​​​​​​​​​​​​​​​ E។​​​​​​​​​​​​​​​​​​​​​​​ ពាក់ស្រោមដៃនៅពេលអ្នកលាងចានឬបោកខោអាវ។

ប្រែសម្រួលដោយ៖​​​​​​​​​​​​​​​​​​​​​​​ Kalib9

ប្រភព៖​​​​​​​​​​​​​​​​​​​​​​​ BrightSide