ការប្រកាសបើកសម្ភោធបង្ហាញរូបរាងដ៏គួរឱ្យទាក់ចិត្តរបស់ កុំព្យូទ័រ គម្ពីរ ម៉ូឌែល E11 (KOOMPI E11)

យើងខ្ញុំមានក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធជាផ្លូវការនូវផលិតផលថ្មីពី KOOMPI គឺ កុំព្យូទ័រ KOOMPI E11 ដែលជាកំព្យូទ័រប្រភេទតូចស្តើងមានទំហំអេក្រង់HD 11.6 inch និង អង់ផ្ទុកទិន្នន័យ 128GB។ បន្ថែមពីនេះទៅទៀត E11 ក៏នឹងត្រៀមធ្វើការដំឡើងនៅប្រទេសកម្ពុជា ឆាប់ៗនេះផងដែរ។ 

អ្នកអាចចាប់ផ្តើមធ្វើការកក់ ម៉ូឌែល KOOMPI E11 នេះ​ទុកជាមុន ដោយគ្រាន់តែចំណាយត្រឹមតែ 148.99$ តែប៉ុណ្ណោះ ហើយព្រមទាំងមានការផ្តល់ជូននូវកាដូពិសេសបន្ថែមទៀត។ 

ក្តីស្រមៃរបស់យើងរហូតមក គឺចង់ឱ្យសិស្សានុសិស្សម្នាក់ៗមានកុំព្យូទ័រផ្ទាល់ខ្លួនគ្រប់ៗគ្នា។ នេះគឺជា ហេតុផលជំរុញដ៏សំខាន់មួយដែលធ្វើឱ្យយើងបានបង្កើតគម្រោង  សិស្សម្នាក់ កុំព្យូទ័រមួយ (One-Student-One-Notebook initiative)។ ទោះជាការផលិតកុំព្យូទ័រ ម៉ូឌែល KOOMPI E11 មានការលំបាកក្នុងការបង្កើត ក៏ពួកយើងនៅតែព្យាយាមផលិត កុំព្យូទ័រដែលមានតម្លៃសមរម្យ និងអាចបំពេញតម្រូវការទូទៅបន្ថែមទៅដល់សិស្សានុសិស្សផងដែរ។

116154101_772637000176897_6546585532576605975_o

យើងក៏ចង់ឆ្លៀតយកឱកាសនេះដើម្បីណែនាំ ពីគម្រោង KOOMPI Academy ជាគេហទំព័រ និងកម្មវិធីរៀនតាមប្រព័ន្ធអុីនធើណែត (e-learning) ដែលបានបង្កើតសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដើម្បីជំរុញគាំទ្រការរៀនពីចម្ងាយ (remote learning) និងលើកកម្ពស់ការរក្សាគំន្លាត (social-distancing) ដែលពិភពលោកទាំងមូលកំពុងជួបប្រទះផងដែរ។ KOOMPI Academy គឺជាគម្រោងមួយក្នុងចំណោម គម្រោងដទៃផ្សេងទៀតដែល KOOMPI បានបង្កើតឡើង។ ក្នុងនោះដែរ អ្នកទាំងអស់គ្នាក៍អាចទៅមើល academy.koompi.com, ដែលជាធនធានសម្រាប់ផ្ទុកមេរៀនពីសំណាក់ លោកគ្រូអ្នកគ្រូ និងចែកចាយទៅកាន់សិស្សានុសិស្សបានយ៉ាងទូលំទូលាយ។  

 

ទំនាក់ទំនង pi[at]koompi.com ឬ កក់ទិញឥឡូវនេះ koompi.com

Open source and the code hosted on github.com/koompi

Begin making your at-home learning experience fun and rewarding.

ចុះឈ្មោះឥឡូវនេះ នៅគេហទំព័រ KOOMPI Academy ដោយឥតគិតថ្លៃតាមរយៈ academy.koompi.com

អំពី KOOMPI

បន្ទាប់ពីបានបង្កើត​ ម៉ូឌែល E13 កាលពីខែតុលា ២០១៨ ក្រុមហ៊ុន KOOMPI ​បានចូលរួមចំណែក ដល់កិច្ចការសង្គមបន្ថែមទៅលើបេសកកម្មផលិតកុំព្យូទ័ររបស់យើង តាមរយៈការសហការជាមួយ សាលារៀននិងស្ថាប័នផ្សេងៗនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន KOOMPI បានផ្តល់ជំនួយបច្ចេកទេស ជួសជុលទាំងស្រុង ទាំងផ្នែក software និង hardware យ៉ាងពេញទំហឹងដោយក្រុមការងាររបស់យើង។ បន្ថែមពីនេះទៅទៀត គោលដៅនៃការផលិតកុំព្យូទ័ររបស់យើងគឺមានបំណងចង់ឱ្យអ្នកប្រើ ប្រាស់រៀនបង្កើតនូវភាពច្នៃប្រតិដ្ឋរបស់ពួកគេ និងស្វែងយល់ឱ្យអស់លទ្ធភាពពីឧបករណ៍ដែលកាន់ នៅក្នុងដៃ។

1_0_Pp0oAwfAg8h0KN1EKMyw

 

1_oEdLSapCiXdJvQ0MOir0aQ

1_2kHOewzJa3kxA5Yw5V2dLQ