គួរញ៉ាំទឹកក្តៅ ឬទឹកត្រជាក់! ជម្រើសរបស់អ្នកនឹងបង្ហាញពីអ្វីដែលកើតឡើង ចំពោះសុខភាពរាងកាយរបស់អ្នក

រាងកាយមនុស្សពេញវ័យមានទឹកពី ៥០% ទៅ ៦០% ។ អង្គធាតុរាវនេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ហើយវាមានសារៈសំខាន់ណាស់សម្រាប់រាងកាយរបស់យើង ដើម្បីដំណើរការបានត្រឹមត្រូវ។ ប៉ុន្តែតើអ្នកគួរញ៉ាំវាយ៉ាងដូចម្តេច - ទឹកត្រជាក់ ឬទឹកក្តៅ ហើយតើមួយណាល្អជាង? យើងភាគច្រើនមានទំនោរជ្រើសរើសញ៉ាំទឹកត្រជាក់ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុក្តៅ ព្រោះវាមានរសជាតិឆ្ងាញ់ជាង និងកាន់តែស្រស់ស្រាយជាងមុន។ តែតាមពិតគឺជាទឹកក្តៅឧណ្ឌ ៗ នោះទេដែលបង្ហាញថាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើង។

យោងតាមគេហទំព័រ Bright Side បានប្រមូលនូវគុណសម្បត្តិ និងគុណវិបត្តិទាំងអស់នៃការញ៉ាំទឹកក្តៅនិងត្រជាក់។

ទឹកត្រជាក់

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ទឹកត្រជាក់មានសីតុណ្ហភាពប្រហែល ៧ អង្សាសេដល់ ២១ អង្សាសេ។ វាមានអារម្មណ៍ល្អជាពិសេសនៅពេលថ្ងៃនៅរដូវក្តៅ។ ពេលយើងញ៉ាំទឹកត្រជាក់មួយកែវបន្ថែមទឹកកកខ្លះយើងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ទោះយ៉ាងណាក៏ដោយវាត្រូវបានបង្ហាញថា មនុស្សជួបប្រទះផលប៉ះពាល់ជាច្រើននៅពេលពួកគេញ៉ាំទឹកត្រជាក់។

1. វាធ្វើឱ្យការរំលាយអាហារដំណើរការមិនស្រួល

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

នៅពេលអ្នកទទួលទានទឹកត្រជាក់សរសៃឈាមរបស់អ្នកនឹងរួញតូច ដែលរារាំងដល់សមត្ថភាពរំលាយអាហាររបស់អ្នក។ វាអាចបណ្តាលឱ្យឈឺក្រពះ ឈឺពោះ និងទល់លាមក។

2. ធ្វើឱ្យបាត់បង់ថាមពល

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

រាងកាយរបស់អ្នកប្រើថាមពលបន្ថែមដើម្បីកំដៅទឹកត្រជាក់ក្នុងការនាំឱ្យមានសីតុណ្ហភាពមធ្យម។ នេះជាមូលហេតុដែលអ្នកមិនគួរផឹកទឹកទឹកកក លុះត្រាតែអ្នកចង់មានអារម្មណ៍ហត់នឿយ និងមិនអាចបំពេញភារកិច្ចប្រចាំថ្ងៃរបស់អ្នកបាន។

3. ធ្វើឱ្យបេះដូងរបស់អ្នកដើរយឺត

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com

ការញ៉ាំទឹកត្រជាក់អាចបណ្តាលឱ្យចង្វាក់បេះដូងរបស់អ្នកធ្លាក់ចុះ។ វារំញោចសរសៃប្រសាទដែលបង្កើតជាផ្នែកសំខាន់មួយនៃប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់រាងកាយ។ សីតុណ្ហាភាពទាបនៃទឹកដើរតួរំញោចសរសៃប្រសាទដើម្បីបន្ថយចង្វាក់បេះដូង។

4. វាបង្កើតទឹករំអិលនៅក្នុងខ្លួនរបស់អ្នក

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ការញ៉ាំទឹកត្រជាក់វាបង្កើនទឹករំអិលនៅក្នុងខ្លួនកាន់តែច្រើន។ ប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែយ៉ាប់យ៉ឺន ហើយវាអាចនាំឱ្យមានបញ្ហាមិនល្អជាច្រើន - ធ្វើឱ្យច្រមុះហៀរសំបោររហូតដល់អាចក្លាយជាជំងឺធ្ងន់ធ្ងរ។

ទឹកក្តៅឧណ្ហៗ

Warm or Cold Water? Make Your Choice and See What Happens to Your Body

ទឹកក្តៅឧណ្ហៗមានសីតុណ្ហភាព ២៦ អង្សាសេដល់ ៤១ អង្សាសេ។ ជាធម្មតាយើងមិនចូលចិត្តផឹកវាតាមរបៀបនេះទេ ព្រោះយើងចូលចិត្តផឹកកាហ្វេ ឬតែនៅសីតុណ្ហភាពនេះ។ ប៉ុន្តែពិតវាពិតជាមានអត្ថប្រយោជន៍ជាច្រើនពីការទទួលទានទឹកក្តៅឧណ្ហៗ!

1. វាធ្វើឱ្យរាងកាយរបស់អ្នកបន្សាបជាតិពុល

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ការទទួលទានទឹកក្តៅឧណ្ហ ៗ ជាពិសេសនៅពេលព្រឹកនឹងជួយអ្នកឱ្យបណ្តេញជាតិពុលនៅក្នុងខ្លួនដែលអាចបង្កជាជំងឺជាច្រើន។ ដើម្បីទទួលបានប្រសិទ្ធិភាពខ្លាំងបន្ថែមក្រូចឆ្មារមួយចំណិតចូលក្នុងទឹកក្តៅឧណ្ហ: វីតាមីន C នឹងធ្វើឱ្យកោសិការស់ឡើងវិញខណៈពេលដែលទឹកក្តៅឧណ្ហ ៗ នឹងបន្សាបជាតិពុលក្នុងខ្លួន។

2. ទឹកក្តៅឧណ្ហ ៗ ប្រឆាំងនឹងការឈឺចុកចាប់

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ទឹកក្តៅឧណ្ហ ៗ ត្រូវបានគេបង្ហាញថាអាចបំបាត់ការឈឺចាប់ដែលបណ្តាលមកពីការមករដូវ និងឈឺក្បាល។ វាជួយបង្កើនរបត់ឈាម និងធ្វើអោយលំហូរឈាមប្រសើរឡើង។ ប្រសិនបើអ្នកជួបប្រទះការរមួលក្រពើ អ្នកក៏គួរផឹកទឹកក្តៅ ព្រោះវានឹងជួយឱ្យសាច់ដុំទទួលបានភាពធូរស្រាល។

3. កាត់បន្ថយកំរិតស្ត្រេស

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ការងូតទឹកក្តៅមិនគ្រាន់តែអាចធ្វើឱ្យរំសាយភាពតានតឹងឱ្យរលាយបាត់អស់ទេ។ ព្យាយាមផឹកទឹកក្តៅមួយកែវនៅពេលអ្នកមានអារម្មណ៍តានតឹង។ វានឹងជួយឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលដំណើរការបានត្រឹមត្រូវ។ អរម៉ូន Cortisol គឺជាអរម៉ូនស្ត្រេសមួយ និងធ្វើឱ្យកង្វះជាតិទឹកបង្កើនកម្រិតរបស់វា។ ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ធ្វើឱ្យកាត់បន្ថយភាពតានតឹង។

4. ជួយឱ្យស្រក់ទម្ងន់

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com © Depositphotos.com

ការទទួលទានទឹកណាមួយអាចជួយឱ្យអ្នកស្រកទម្ងន់បាន ប៉ុន្តែប្រសិនបើអ្នកញ៉ាំទឹកក្តៅឧណ្ហ ៗ នោះការរំលាយអាហាររបស់អ្នកនឹងមានដំណើរការពេញលេញ។ ទឹកក្តៅឧណ្ហ ៗ បង្កើនសីតុណ្ហភាពរាងកាយហើយខណៈពេលដែលរាងកាយរបស់អ្នកព្យាយាមទូទាត់សងចំពោះភាពខុសគ្នានៃសីតុណ្ហភាពកាឡូរីចាប់ផ្តើមដុតបំផ្លាញ។

5. ធ្វើអោយប្រសើរឡើងនូវចរន្តឈាម

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com

ទឹកត្រជាក់ត្រូវបានគេដឹងថាអាចបិទសរសៃឈាមវ៉ែនរបស់អ្នក ប៉ុន្តែទឹកក្តៅឧណ្ហ ៗ ជួយឱ្យឈាមហូរបានដោយសេរី។ លំហូរឈាមដែលមានសុខភាពល្អត្រូវបានគេដឹងថាមានឥទ្ធិពលលើផ្នែកជាច្រើននៃរាងកាយរបស់អ្នកចាប់ពីសម្ពាធឈាមរហូតដល់ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

6. ជួយដល់ការរំលាយអាហារ

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com

មនុស្សជាច្រើនជួបបញ្ហានៅពេលបន្ទោបង់ពេលដែលចលនាពោះវៀនតិចឬគ្មានចលនា។ ការខះជាតិទឹកគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃការទល់លាមកដូច្នេះទឹកជាទូទៅគឺជាអ្នករំញោចពោះវៀន។ ទឹកក្តៅឧណ្ហ ៗ ត្រូវបានគេបង្ហាញថាមានប្រសិទ្ធភាពជាងមុនក្នុងការធ្វើអោយប្រសើរឡើងចំពោះពោះវៀនដើម្បីឱ្យការរំលាយអាហាររលូន។

7. បញ្ឈប់ភាពចាស់មុនអាយុ

Warm or Cold Water? Make Your Choice and See What Happens to Your Body

© Depositphotos.com

ភាពចាស់មុនអាយុគឺជាសុបិនអាក្រក់បំផុតមួយរបស់ស្ត្រីគ្រប់រូប។ លើសពីនេះទៅទៀតវត្តមាននៃជាតិពុលដែលកើនឡើងនៅក្នុងរាងកាយរបស់ស្ត្រីអាចធ្វើឱ្យសុបិនអាក្រក់នេះក្លាយជាការពិត។ ទឹកក្តៅឧណ្ហ ៗ អាចជួយឱ្យរាងកាយរបស់អ្នកបញ្ចេញជាតិពុល។

តើអ្នកចូលចិត្តញ៉ាំទឹកត្រជាក់ ឬទឹកក្តៅឧណ្ហ ៗ? តើអ្នកនឹងផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេបន្ទាប់ពីអានអត្ថបទនេះហើយ? ចែករំលែកអត្ថបទនេះ និងបញ្ចេញមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ វីរៈ | ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007