សម័យថ្មីគេនាំគ្នាផ្អើលជិះកង់តើមកពីមូលហេតុអ្វី? ​តោះ មកដឹងពីគុណសម្បត្តិសុខភាពនៃការជិះកង់ទាំងអស់គ្នា

សម័យថ្មីគេនាំគ្នាផ្អើលជិះកង់តើមកពីមូលហេតុអ្វី? ​តោះ មកដឹងពីគុណសម្បត្តិសុខភាពនៃការជិះកង់ទាំងអស់គ្នា

សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននឹងកំពុងតែផ្អើលនាំគ្នាជិះកង់ ទាំងការកម្សាន្តលេង ​និងការហាត់ប្រាណដើម្បីសុខភាព ដោយសារតែការជិះកង់នេះមិនត្រឹមតែអាចកាត់បន្ថយចំណាយលើការចាក់សាំងនៅក្នុងយានជំនិះ ការជិះកង់ក៏បានរួមចំណែកជួយការពារថែរក្សាបរិស្ថាន ​កាត់បន្ថយផ្សែងពុល និងសម្លេងរំខានបំពុលសង្គមបានផងដែរ។

បន្ថែមពីការជួយដល់សង្គម និងបរិស្ថាននោះ ​ការជិះកង់ក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយទាំងមូលទៀតផង។

104975962_3417756241581329_3010713576539661593_n

តោះ! មកដឹងពីអត្ថប្រយោជន៍ជាច្រើននៃការជិះកង់ ខាងក្រោមនេះ ៖

១. ជួយឱ្យគេងលក់ស្រួល

ការជិះកង់ ​ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន ​និងឆាប់ងងុយគេងជាងមុនដល់ទៅជាង ​១ម៉ោង ​ឬ ​២ម៉ោង ​ថែមទាំងការពារ និងព្យាបាលជំងឺកេងមិនលក់បានទៀតផង។

២. ជួយឱ្យក្មេងជាងវ័យ

ការជិះកង់ជួយឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹម នៅក្នុងរាងកាយធ្វើការដឹកជញ្ជូនបានល្អប្រសើរ អាចពន្លឿនការផលិតខូឡាជែន (collagen) ជំនួយដល់ស្បែក ថែមទាំងជួយកាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ​ ធ្វើឱ្យស្បែកស្រស់ថ្លា និងក្មេងខ្ចីជាងមុន ​តែកុំភ្លេចលាបក្រែមការពារស្បែកពីកំដៅថ្ងៃផង។

៣. ជួយបញ្ចេញជាតិពុល

ការជិះកង់នឹងជួយជម្រុញអាហារនៅក្នុងពោះវៀនធំរបស់យើងធ្វើការដុតរំលាយបានយ៉ាងលឿន និងអាចស្រូបយកជាតិទឹកបានល្អជាងមុន ។  ពិសេសអាចជួយរំញោចដំណើរការ នៃដំណកឱ្យគេងលក់ស្រួល ធ្វើឱ្យដង្ហើម បេះដូង និងពោះវៀនដំណើរការបានល្អ ជួយឱ្យអារម្មណ៍ស្រស់ថ្លា ស្រួលខ្លួន តាមរយៈការបញ្ចេញញើស ថែមទាំងអាចការពារ ទប់ទល់ និងប្រឆាំងនឹងជំងឺមហារីកពោះវៀនបានផងដែរ។

109308743_3483235211700098_6452171749828891536_n

៤. ជំនួយសុខភាពខួរក្បាល

អ្នកជិះកង់ជាប្រចាំមានសមត្ថភាពខួរក្បាលល្អ ជំនួយការគិតបានល្ជជាងមុន បង្កើនការចងចាំឱ្យល្អជាងមុន ​ពិសេសថែមទាំងអាចជួយការពារជំងឺភ្លេចភ្លាំងបានទៀតផង។

៥. ពង្រឹងសមត្ថភាពផ្លូវភេទ


ការជិះកង់ធ្វើឱ្យឈាមរត់បានស្រួលសព្វល្អទាំងរូបរាងកាយទាំងមូល និងជួយបង្កើនចំណង់ផ្លូវភេទដល់មនុស្សផងដែរ។ តាមការសិក្សាក៏បានបង្ហាញថា អ្នកដែលមានបញ្ហាផ្លូវភេទអស់រយៈពេល ៤-៥ ឆ្នាំមកហើយ ក៏កើតមានឡើងវិញ ក្រោយពីបានចំណាយពេលជិះកង់មួយរយៈមក។ បន្ថែមពីនេះ បុរស ឬស្រ្តីដែលបានជិះកង់ជាប្រចាំអាចបង្កើនចំណង់ផ្លូវភេទបានច្រើនជាង ៣០%ឯណោះ ទោះបីជាពួគគេមានអាយុច្រើនក៏ដោយ។

៦. សុខភាពល្អ និងបង្ការហានិភ័យជំងឺផ្សេងៗ

អ្នកដែលបានជិះកង់ជាប្រចាំត្រឹមតែ៤៥នាទី និង៣ដងក្នុងមួយអាទិត្យ គឺមានសុខភាពល្អ និងមានអាយុវែងជាងអ្នកដែលមិនបានជិះកង់ហាត់ប្រាណរហូតដល់ទៅ៩ឆ្នាំ។ នោះក៏ដោយសារតែការជិះកង់ជួយឱ្យប្រព័ន្ធឈាមរត់ និងប្រព័ន្ធផ្លូវដង្ហើមមានដំណើរការល្អ បេះដូង និងសួតមានសុខភាពល្អ ជួយកាត់បន្ថយជំងឺសម្ពាធឈាម ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីកផ្សេងៗ ហើយថែមទាំងជួយបន្ថយហានិភ័យ នៃជំងឺបេះដូងបានច្រើនជាង៥០%។

115578700_3483235061700113_7109225981228475599_n

៧. សម្រកទម្ងន់ និងបង្កើនសាច់ដុំ

ការជិះកង់ ​អាចជួយដុតរំលាយជាតិខ្លាញ់ នៅក្នុងរាងកាយបានយ៉ាងល្អ ព្រោះការជិះកង់នេះបានធ្វើឱ្យរាងកាយធ្វើចលនាមួយតួខ្លួន  រាងកាយនឹងចាប់ផ្តើមធ្វើការដុតកម្ទេចជាតិខ្លាញ់ និងបំផ្លាញសារធាតុខ្លាញកកទាំងប៉ុន្មានរាប់សិបឆ្នាំ ឱ្យរលាយចេញមកក្រៅទាំងអស់។ ដូច្នេះបើអ្នកនិយមជិះជាប្រចាំនោះអ្នកនឹងអាចបញ្ចុះខ្លាញ់លើសបានគ្មានសល់ ​ថែមទាំងអាចបង្កើនសាច់ដុំមកវិញផងដែរ។

៨. កាត់ស្រ្តេស

ប្រសិនជាអ្នកមានអារម្មណ៍ធុញថប់ នឿយណាយ តានតឹង បាក់ទឹកចិត្ត ឬជួបប្រទះនូវបញ្ហាលំបាកស្មុគស្មាញណាមួយ ជិះកង់អាចជួយបំបាត់បញ្ហាទាំងអស់នេះបាន ព្រោះនៅពេលដែលអ្នកបានចេញមកខាងក្រៅ ប៉ះជាមួយនឹងធម្មជាតិស្រស់បំព្រងទុក្ខកង្វល់ក៏បានរសាត់ទៅឆ្ងាយមួយកម្រិតផងដែរ ហើយការបញ្ចេញញើស ​បញ្ចេញជាតិពុលធ្វើឱ្យរាងកាយស្រស់ថ្លា ​ខួរក្បាលអាចគិតឃើញរឿងអ្វីល្អៗ ​ឬអាចរកដំណោះស្រាយល្អមួយប្រសើរក៏ថាបាន។

៩. មានមិត្តកាន់តែច្រើន

សម័យនេះការជិះកង់ចាត់ទុកថាគឺជាផ្នែកមួយ នៃការអភិវឌ្ឍន៏ចំណងមិត្តភាពជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗ និងកន្លែងខុសៗគ្នា។ ព្រោះការជិះកង់ អ្នកនឹងបានជួបមនុស្សជាច្រើននាក់ ដែលមកពីតំបន់ខុសៗគ្នា វ័យផ្សេងៗគ្នា និងការងារខុសៗគ្នា ដោយម្នាក់ៗសុទ្ធតែមានស្នាមញញឹម ភាពរីករាយ សេចក្តីសុខ និងបទពិសោធន៍ខុសៗគ្នាសម្រាប់ចែករំលែក ដល់គ្នាទៅវិញទៅមកផងដែរ៕

104885213_3423465421010411_2747110562504386660_n

១០. ធ្វើ​ឱ្យ​ឆ្អឹង​និង​សន្លាក់​រឹង​មាំ 

ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ គឺជា​គន្លឹះ​ដ៏​ងាយ​និង​មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង រួម​ទាំង​បញ្ហា​រលាក​ឈឺចាប់​សន្លាក់​។ ហើយ​ការ​ជិះ​កង់​ជា​លំ​ហាត់ប្រាណ​កម្រិត​ស្រាល​មួយ​ដែល​សាក​សម​បំផុត​ដែល​អ្នក​គួរ​សាកល្បង​ដើម្បី​ពង្រឹង​សុខភាព​ឆ្អឹង​ និង​សន្លាក់​។

104849008_3423465194343767_6932268679019926357_n