១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស

១០ ចំណុចដែលនារីចង់បានការដឹងនិងយល់ចិត្តពីបុរស

នៅលើលោកយើងនេះ មានរឿងរ៉ាវជាច្រើន ដែលនារីគ្រប់រូបរមែងចង់ឱ្យបុរសដឹង និងយល់ចិត្តរបស់នាងដើម្បីឱ្យមានភាពស្និទស្នាល រវាងគ្នានឹងគ្នា។ ព្រោះការយល់ចិត្តគ្នាជាទំនាក់ទំនងមួយ ដែលបង្កើតឱ្យមានសេចក្តីស្រឡាញ់។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ទាំង ១០ ប្រភេទ ដែលនារីទាំងឡាយ ត្រូវការឱ្យបុរសដឹង និងយល់បំផុត នៅក្នុងឆាកជិវិតរបស់នាង ៖

At Home Date Ideas Indoor Couples Activities 1587500205

១. ពេលខ្ញុំយំ មិនខ្វល់ថា ខ្ញុំអ្នកត្រូវ ឬខ្ញុំអ្នកខុសទេ បងត្រូវតែបងលួងលោមខ្ញុំ និងមិនឱ្យរំលឹករឿងចាស់ទេ។

២. បងមិនចាំបាច់ ត្រូវមានភាពសង្ហា ក៏បានដែរ ប៉ុន្តែដាច់ខាត ត្រូវតែមានអនាម័យ និងមានរបៀបរៀបរយ ក្នុងការរស់នៅ។

៣. ក្នុងរយៈពេល១ខែ ខ្ញុំមានអារម្មណ៍មិនល្អ ២ ឬ ៣ ថ្ងៃ អាចនឹងឆាប់ខឹងផ្តេសផ្តាស គ្មានហេតុផល បងយកល្អ គួរតែទ្រាំនឹងខ្ញុំ ក្នុងរយៈពេលនោះ។

21812

៤. ពេលខ្ញុំមានអារម្មណ៍មួរម៉ៅ ក៏គប់ទូរស័ព្ទដៃចោល តែតាមការពិត ខ្ញុំចង់ឱ្យបងទូរស័ព្ទមកលួង ក្នុងពេលនោះភ្លាមៗ ដោយមិនទុកដល់ថ្ងៃស្អែក។

៥. ពេលនៅចំពោះមុខមិត្តភ័ក្តិខ្ញុំ គឺសង្ឃឹមថា បងអាចសម្តែងនូវសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ និងគិតគូរអំពីខ្ញុំ ជាពិសេស ជាងពេលធម្មតាទៀត។


៦. ពេលខ្ញុំធ្វើម្ហូបឱ្យបងញ៉ាំ បងមិនត្រូវនិយាយថា ពិបាកញ៉ាំ ឬពិបាកលេបទេ ត្រូវនិយាយពាក្យថា ឆ្ងាញ់… ឆ្ងាញ់ណាស់… ឬឆ្ងាញ់ខ្លាំងណាស់។

៧. ប្រសិនបើខ្ញុំប្រាប់បងថា ខ្ញុំចង់សម្រកទម្ងន់ តែតាមពិត ខ្ញុំចង់ស្តាប់បងនិយាយថា៖ “ អូនមានធាត់ឯណា មិនចាំបាច់សម្រកទម្ងន់អីទេ ឱ្យតែបងពេញចិត្តអូនទៅបានហើយ ”។

2a4906c2 6b4e 403e B8a7 5eb0c2a4ab2c Shutterstock 566860594

៨. បងយកល្អ មិនគួរមានមិត្តស្រី ឬបន្តរាប់អានមិត្តស្រី និងប្អូនធម៌ ដែលមានភេទដូចអូនទេ បងដឹងអត់… បងយល់អត់។

៩. ខ្ញុំតែងសង្ឃឹមថា មិត្តស្រីៗនៅកន្លែងធ្វើការរបស់បង សុទ្ធតែមានរូបសម្បត្តិអាក្រក់ ឬសុទ្ធតែជាប្រពន្ធគេ ជាដើម។

១០. នៅពេលខ្ញុំ ធ្វើរឿងអ្វីខុសឆ្គង បងអាចធ្វើការណែនាំ និងទូន្មានខ្ញុំបាន ប៉ុន្តែសំខាន់ គឺក្រោយពេលនោះរួចមក បងត្រូវចេះលួងលោមខ្ញុំ ដោយក្តីអាណិតស្រឡាញ់ជាងមុន ផងដែរ៕

យ៉ាងម៉េចហ្នឹង សុភាពបុរសយើងម្តេចធ្វើភ្នែកស្លើរអីចឹង ប៉ុណ្ណឹងធ្វើបាន ឬអត់?