ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា?

ចាំបានទេថា ស្រឡាញ់គ្នាតាំងពីពេលណា? ស្រឡាញ់គ្នាបានរយៈពេលយូរប៉ុនណាហើយ? ហើយស្ថានភាពនៃទំនាក់ទំនងនេះ ល្អប៉ុនណា ឬអាក្រក់ប៉ុនណាដែរ តាំងតែពីចាប់ផ្ដើមជាមួយគ្នាមក?

ហើយចុះអាចមានជំនឿចិត្ត និងទំនុកចិត្តចំពោះស្នេហាមួយនេះបានកម្រិតណាដែរ?

ប្រហែលជាមានមនុស្ស ឬគូស្នេហ៍តិចណាស់ ដែលមានជំនឿចិត្តថាអាចចាប់ដៃគ្នាបានយូរអង្វែង មិនស្រួលពេលនេះ កំពុងតែគិតផងថា អាចរក្សាបានឬក៏អត់ទេនៅក្នុងដំណាក់កាលមួយនេះ...

1

ស្នេហាគឺបែបហ្នឹងហើយ យើងមិនបាននឹកនា ឬហៅរកការបែកទេ តែរឿងបែកនេះមួយ បើដល់ពេលវាក៏មករកយើងឯង ពេលខ្លះ មិនទាំងបានត្រៀមខ្លួនទុកមុនផង ...

ប៉ុន្តែ យកល្អ គួរតែត្រៀមជើងព្រួលទៅ ស្នេហា មានជួប គឺមានបែក ជារឿងធម្មតា ត្រៀមចិត្ត ទទួលស្គាល់ការពិត ទើបមិនសូវឈឺចាប់ >...!!!៕

#មនុស្សចុងក្រោយ #Knongsrok