រឿងរ៉ាវក៏​កម្សត់នៅ​ក្រោយ​រូប​ថតដ៏ល្បីល្បាញមួយក្នុង​សមរភូមិ ស្ដាលីនក្រាដ មួយ​សន្លឹក​នេះ

រឿងរ៉ាវក៏​កម្សត់នៅ​ក្រោយ​រូប​ថតដ៏ល្បីល្បាញមួយក្នុង​សមរភូមិ ស្ដាលីនក្រាដ មួយ​សន្លឹក​នេះ

វា​គឺ​ជា​រូបភាព​ដែល​អ្នក​បាន​ឃើញ​រាប់​ពានលើ​ក​រួច​មក​ហើយ​ឲ្យ​តែ​ពេល​ណា​អ្នក​ស្វែង​រក​រូបភាពអំពី​សមរភូមិ​នៅ​ទីក្រុង​ស្ដាលីនក្រាដ​នៃសង្គ្រាមលោក​លើក​ទី​២។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! អ្នក​ប្រហែល​ជា​មិន​ស្គាល់​គាត់​ថា​ជា​នរណា គាត់​មាន​ដំណែង​អ្វី​ក្នុង​ជួរកងទ័ព ហេតុអ្វីបាន​ជាគាត់​ត្រូវ​ស្លាប់ និង​រឿងរ៉ាវមួយចំនួនទៀត។ តោះ!​យើ​ទៅ​ស្គាល់​ទាហានអាល្លឺម៉ង់ម្នាក់​ឈ្មោះ Friedrich Konrad Winkler ។

Konrad Winkler Stalingrad 1024x671

Friedrich Konrad Winkler កើត​នៅ​ថ្ងៃ​ទី២២ខែ​សីហាឆ្នាំ១៩០៩​ក្នុងទីក្រុង Worms ប្រទេស​អាល្លឺម៉ង់។ គាត់​ជាទាហាន​អាជីព (Berufssoldat)​​ដោយ​ចំណាយ​ពេល​១២​ឆ្នាំ​បម្រើ​ក្នុង​ជួរកងទ័ពថ្មើ​ជើង​អាល្លឺម៉ង់ Wehrmacht  ដែល​គេ​ស្គាល់ថា “Zwölfender“។​គាត់​ចាប់​ផ្ដើម​ប្រឡូកក្នុង​សង្គ្រាមដោយ​ស្ថិត​ក្នុង​កងរវសេនាធំលេខ​៥៦(Infanterie-Regiment 56,)មុន​ពេល​ផ្ទេរ​មក​កងពលធំ​លេខ៣០៥ នៃ​កងវីរសេនាតូចលេខ៥៧៧​ចាប់​ពី​ថ្ងៃទី​១៥​ខែ​តុលា​ហើយ​ក្រោយ​មក​គាត់​ឡើង​តួនាទី​ជាមេបញ្ជាការ​កង Grenadier-Regiment 577។

Hauptmann Friedrich Winkler


ក្រោយមក​! គាត់​បាន​ក្លាយ​ជា  Kompanieführer (Company Commander) មេបញ្ជាការ​កងពលតូចលេខ​៦​នៃ​កងវិរសេនាធំ​លេខ​៥៧៧( Kompanie/ Grenadier-Regiment 577 )អំឡុង​ការ​ប្រយុទ្ធមួយ​នៅរោងចក្រអាវុធ  Barrikady Gun Factory​ភាគពាយ័ព្យទីក្រុងស្ដាលីនក្រាដ​ទល់​នឹង​កងពលតូចកាំភ្លើងលេខ​១៣៨របស់​សហភាពសូវៀត។ ក្នុង​ខែ​មករាឆ្នាំ១៩៤៣​កងវីរសេនាធំ​លេខ​៥៧៧ត្រូវ​បាន​បំផ្លាញ​នៅ​ទីក្រុង​ស្ដាលីនក្រាដ។  Friedrich Konrad Winkler ត្រូវ​បាន​ចាប់​ខ្លួនជា​ឈ្លើយសង្គ្រាមក្នុង​ខែ​កុម្ភៈឆ្នាំ១៩៤៣។

Hauptmann Wilhelm Traub Kommandeur Of Pioneer Bataillon 305

មេបញ្ជាការ​ទ័ព​អាល្លឺម៉ង់​រយម​ទាំង​គាត់បាន​ធ្វើ​សមាហរណកម្ម​ក្រោម​បញ្ជា​ផ្ទាល់​របស់សេនាប្រមុខ Generalfeldmarschall Friedrich Paulus ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! គាត់​បាន​ស្លាប់ក្រោយ​ចាប់​ខ្លួន​ទៅ​ជំរំអ្នក​ទោស​ក្នុង​តំបន់ Kriegsgefangenlager Beketowka នៅ​ថ្ងៃ​ទី​០៨​ខែ​កុម្ភៈឆ្នាំ​១៩៤៣​ត្រឹម​វ័យ​៣៤ឆ្នាំ៕

03449