ទម្រង់មេដៃរបស់អ្នក អាចបង្ហាញពីលក្ខណៈពិសេសរបស់អ្នក ហើយវាពិតជាធ្វើឱ្យអ្នកចង់ដឹងណាស់!

ដៃរបស់យើងអាចបង្ហាញច្រើនអំពីយើងសូម្បីតែរូបរាងម្រាមដៃរបស់អ្នកក៏អាចបរិយាយយ៉ាងច្រើនផងដែរ ជាពិសេសមេដៃដែលជាធម្មតាមិនត្រូវបានគេចាប់អារម្មណ៍ពិនិត្យនោះទេ។ វាមានលក្ខណៈប្លែកពីគេ ហើយមេដៃជាអ្នកគ្រប់គ្រងការសរសេររបស់អ្នក។

យោងតាមគេហទំព័រ Bright Side បានបង្ហាញពីការបែងចែកមេដៃគួរឱ្យចាប់អារម្មណ៍ដែលអាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក។ សូមក្រឡេកមើលរូបភាពហើយស្វែងរកការពិពណ៌នាខាងក្រោម។

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

1. មេដៃ A

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

អ្នកគឺជាមនុស្សដែលមានតុល្យភាពដែលព្យាយាមស្វែងរកភាពចុះសម្រុងនឹងគ្នា និងសន្តិភាព។ មនុស្សដែលមានមេដៃដូចនេះភាគច្រើនមិនឆេវឆាវ ពូកែនិយាយ និងបង្រៀន ហើយចំណេះដឹងរបស់អ្នកទាំងអស់ត្រូវបានសាកល្បងជាមួយជីវិត។

មានមិត្តភក្តិ និងសាច់ញាតិជាច្រើននៅជុំវិញអ្នកដែលត្រូវការការយកចិត្តទុកដាក់ ឬផ្តល់ដំបូន្មានល្អៗព្រោះអ្នកបង្ហាញពីការយល់ចិត្តជូនចំពោះមនុស្សគ្រប់គ្នា។

2.​ មេដៃ B

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

អ្នកគឺជាមនុស្សល្អឥតខ្ចោះ។ អ្នកគាំទ្រចំពោះគំនិតរបស់ខ្លួនឯងយ៉ាងខ្លាំង ហើយអ្នកមានភាពល្អិតល្អន់សូម្បីចំពោះរឿងតូចតាច។ អ្វីគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ និងមានសណ្តាប់ធ្នាប់ ហើយអ្នកតែងតែសម្រេចបានចំពោះរឿងអ្វីមួយដែលអ្នកត្រូវការ។

ពេលខ្លះអ្នកអាចឈ្លក់វង្វេងនឹងគំនិតមួយ ប៉ុន្តែតែងតែរកវិធីដើម្បីទទួលជោគជ័យហើយចូលចិត្តធ្វើសកម្មភាព។ មនុស្សម្នាជុំវិញអ្នកគោរពអ្នកចំពោះភាពស្មោះត្រង់របស់អ្នក ហើយអាចពឹងផ្អែកលើពាក្យសន្យារបស់អ្នក។

3. មេដៃ C

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

អ្នកគឺជាមនុស្សដែលសកម្មក្នុងការងារ។ ជីវិតប្រហែលជាមិនផ្តល់ឱ្យអ្នកនូវវិធីងាយៗដើម្បីទទួលបានជោគជ័យនោះទេ ប៉ុន្តែអ្នកនឹងជំនះរាល់ឧបសគ្គ និងស្វែងរកភាពល្អត្រឹមត្រូវជានិច្ច។ អ្នកដែលមានទម្រង់មេដៃនេះមានទំនុកចិត្តលើខ្លួនឯង និងឆ្លាតវៃ។ អ្នកនាំយកភាពប៉ិនប្រសប់ចូលទៅក្នុងសុបិនទាំងអស់។

គំនិតរបស់អ្នកតែងតែច្បាស់លាស់ ហើយមិនមានរឿងច្រើនដែលធ្វើឱ្យអ្នកច្របូកច្របល់ទេ នោះជាមូលហេតុដែលអ្នកត្រូវបានគេកោតសរសើរជាញឹកញាប់នៅកន្លែងធ្វើការជាមនុស្សដែលអាចទុកចិត្តបាន។

4. មេដៃ D

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

អ្នកបង្ហាញពីមនោសញ្ចេតនា និងអារម្មណ៍ជាងមនុស្សដែលមានមេដៃត្រង់។ មនុស្សដែលមានមេដៃប្រភេទនេះងាយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរតាមកាលៈទេសៈ​ និងបរិស្ថានថ្មី។

អ្នកគឺជាអ្នកច្នៃប្រតិដ្ឋ និងដុងសិល្បៈ។ សិល្បៈត្រូវបានបង្កើតឡើងសម្រាប់អ្នក។ បុគ្គលដែលមានមេដៃបែបនេះជាមនុស្សបើកចំហទៅកាន់ពិភពលោក ហើយចង់ដឹងចង់ឃើញអ្វីដែលថ្មី។ គំនិតរបស់ពួកគេរកឃើញវិធីគួរឱ្យចាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហា និងការសម្រេចគោលដៅ។

5. មេដៃ E

The Shape of Your Thumb Can Reveal Something About Your Personality, and It’s Curious to Learn About

© depositphotos.com

ឥឡូវនេះសូមយកចិត្តទុកដាក់ចំពោះទម្រង់មេដៃរបស់អ្នក។ ប្រសិនបើវាត្រង់ហើយមិនងាយបត់បែនបាន អ្នកគឺជាមនុស្សរឹងរូសដែលចូលចិត្តត្រួតត្រា។ មនុស្សមួយចំនួនប្រហែលជាគិតថាអ្នកមើលទៅដូចជាដុំថ្មមួយដែលមានទឹកមុខស្មើ ប៉ុន្តែសូមសរសើរថាអ្នករក្សាពាក្យសន្យារបស់អ្នក។ មនុស្សជាច្រើនតែងតែពឹងពាក់លើអ្នក។

ពេលខ្លះមនុស្សអាចព្យាយាមឆ្លៀតយកប្រយោជន៍ពីការទុកចិត្ត និងសមត្ថភាពក្នុងការរក្សាពាក្យសំដីរបស់អ្នក ប៉ុន្តែភាគច្រើនអ្នកអាចវិភាគអ្វីៗគ្រប់យ៉ាងភ្លាមៗ និងធ្វើការជ្រើសរើសត្រឹមត្រូវដោយមិនបង្កអន្តរាយដល់ខ្លួនឯងឡើយ។

តើអ្នកមានមេដៃប្រភេទណា? ប្រាប់យើងនៅក្នុងផ្នែកមតិយោបល់ខាងក្រោម ហើយស៊ែរចែករំលែកជាមួយមិត្តរបស់អ្នកប្រសិនបើអត្ថបទរបស់យើងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នក៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside