អាពាហ៍ពិពាហ៍ គ្រាន់តែជាពាក្យពីរោះស្ដាប់សម្រាប់ប្រពៃណី តែពេលខ្លះ វាគ្មានន័យសម្រាប់ជីវិតជាប្ដីប្រពន្ធឡើយ!

អាពាហ៍ពិពាហ៍ គ្រាន់តែជាពាក្យពីរោះស្ដាប់សម្រាប់ប្រពៃណី តែពេលខ្លះ វាគ្មានន័យសម្រាប់ជីវិតជាប្ដីប្រពន្ធឡើយ!

មនុស្សស្រីជាច្រើនតែងតែសង្ឃឹម និងរំពឹងថា ការរៀបការ ប្រាកដជាមានន័យថា មនុស្សប្រុសម្នាក់នោះ ប្រាកដជាស្មោះនឹងនាង បានបញ្ចប់ជីវិតនៅលីវ ដោយការចាប់ផ្ដើមជីវិតគ្រួសារថ្មីមួយហើយ គឺមានន័យថា ជីវិតអាពាហ៍ពិពាហ៍ ប្រាកដជាការចាប់ផ្ដើមថ្មីមួយហើយ។

ប៉ុន្តែផ្ទុយស្រឡះ ជីវិតប្ដីប្រពន្ធខ្លះ ពាក្យថា អាពាហ៍ពិពាហ៍ វាគ្រាន់តែជាពាក្យពីរោះស្ដាប់សម្រាប់ប្រពៃណី ទំនៀមទម្លាប់ និងមុខមាត់គ្រួសារនៅក្នុងសង្គមតែប៉ុណ្ណោះ តែជីវិតគ្រួសារបន្ទាប់ពីរៀបការរួច គឺមិនមានន័យអ្វីទេ ៖

- ការរស់នៅមិនចុះសម្រុងគ្នា

- ជីវិតអាពាហ៍ពិពាហ៍មានតែបញ្ហារកាំរកូស មិនចេះសាមគ្គី

- ជីវិតមានគូស្រករ វាវេទនាជាងរស់នៅម្នាក់ឯងទៅទៀត ...

មនុស្សស្រីតែងតែគិតថា មនុស្សប្រុសម្នាក់នោះពិតជាស្រឡាញ់នាងស្មោះ ព្រោះគេហ៊ាននាំឪពុកម្ដាយ និងក្រុមគ្រួសារគេមកចូលស្ដីដណ្ដឹងខ្លួន ... គេជូនផ្កាស្លាដល់យើងបញ្ជាក់ថា គេប្រាកដប្រជានឹងយើង ប៉ុន្តែវាមិនមែនបែបហ្នឹងទាំងអស់នោះឡើយ។


មនុស្សប្រុសខ្លះ អាចឱ្យផ្កាស្លា អាចដឹកដៃយើងចូលរោងការ តែមិនគេមិនអាចផ្ដល់ឱ្យយើងនូវជីវិតគ្រួសារ ដែលមានក្ដីសុខ សុភមង្គលយូរអង្វែងបានឡើយ។ សម្រាប់មនុស្សប្រុសខ្លះ គេព្រមរៀបការជាមួយនឹងយើង មិនមែនព្រោះចង់បញ្ចប់ជីវិតនៅលីវ ឬចង់មានគ្រួសារច្បាស់លាស់ទេ តែគេព្រោះតែខ្លាចមនុស្សស្រីម្នាក់នោះ បានទៅអ្នកផ្សេងប៉ុណ្ណោះ គេខ្លាចនាងបានទៅអ្នកដទៃតែប៉ុណ្ណោះ មិនមែនគេមានចិត្តស្មោះចំពោះនាងនោះឡើយ។

មនុស្សស្រីត្រូវចាំថា ជ្រើសយកមនុស្សដែលអាចផ្ដល់គ្រួសារមួយដ៏ពិតប្រាកដ មានក្ដីសុខ សុភមង្គលពិតប្រាកដ មិនមែនត្រឹមតែត្រកងផ្កាស្លា ដឹកដៃអ្នកចូលរោងការត្រឹមតែមួយថ្ងៃ មានន័យថា គេស្រឡាញ់អ្នកនោះទេ៕

116713466_2790762457810411_2325841166294409234_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ