តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត ​» ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​គឺជាខេត្តដែល​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ដែលមាន​ព្រំប្រទល់​ជាប់ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ គឺ​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ី​សាកេ​ត ។

ខេត្តឧត្តរមានជ័យ ជា​ខេត្ត​ជាយ​ដែន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​»

116790930_118499233287905_3289335042773871573_n

116789685_780824569390722_4555204339792814847_n

« អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង  សំបូរទៅដោយត្រីធម្មជាតិធំៗ ថែមទាំង​មាន​ខ្យល់អាកាសល្អបរិសុទ្ធជាប់នឹងជើងភ្នំអាតោទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកងូតទឹកកម្សាន្តលេងប៉ុណ្ណោះទេ  តែទំនប់នេះក៏បម្រើឱ្យការស្រោចស្រពដំណាំប្រជាជនក្នុងតំបន់ចំនួន៣ ខេត្តផងដែរ គឺ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ សម្រាប់វិស័យកសិកម្មទៀតផង។

116702764_780824992724013_9050507379589457796_n

116715801_118499413287887_4675048304050684947_n

គួរឱ្យដឹងផងដែរថា « រមណីយដ្ឋានអាតោដួងចិត្ត ឬទំនប់អាងទឹកស្ទឹងស្រែង២» នេះ ស្ថិតនៅក្នុង ស្រុកចុងកាល់ ក្រុងសំរោង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង មួយផ្នែកនៅក្នុងស្រុកស្រីស្នំ នៃខេត្តសៀមរាប ទំនប់អាងទឹកនេះមានប្រវែង ២ ៨០០ម៉ែត្រ តភ្ជាប់ពី ភ្នំកំបោរ ទៅ ភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩ លានម៉ែត្រគូប៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Ranot Bay photo edit (Ränöt Bøy)

116482781_780824456057400_449408254891973105_n

116718921_780824536057392_3068673772311929917_n

116780615_780824642724048_7784350957416691734_n

116882951_780824912724021_913872666326042353_n

116883182_780824939390685_3968781853999791299_n

116971945_780824679390711_5051794077435386153_n

117012108_780825062724006_9186309394208015985_n

117122386_780824486057397_564315349046715588_o

117175938_780824882724024_3023558118869295600_n

117235653_118499286621233_6768146976159594648_n

117259758_780825026057343_4780541381912535247_n

117271798_118499243287904_3791916415029121259_n

អំពីអ្នកសរសេររបស់យើង៖ Writers