តើអ្នកជាមនុស្សចិត្តក្ដៅ ឬចិត្តត្រជាក់? តោះ! សាកល្បងធ្វើការទស្សន៍ទាយទាំងអស់គ្នា!

ឧទាហរណ៍ថា ប្រសិនបើអ្នកអង្គុយក្បែរមាត់បង្អួតយន្តហោះ តើរូបភាពបែបណា ដែលធ្វើឱ្យអ្នកទោរទន់ចិត្ត និងស្លុងអារម្មណ៍បំផុត? ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ពីទិដ្ឋភាពក្បែរមាត់បង្អួច ដើម្បីដឹងអំពីចិត្តរបស់អ្នក ថាតើអ្នកជាមនុស្សដែលចិត្តក្ដៅ ឬចិត្តត្រជាក់?

111 6260 1597141024

1. បើអ្នកជ្រើសរើសយករូបទី១ នេះមានន័យថា សន្ទស្សន៍នៃអារម្មណ៍ និងចិត្តរបស់អ្នកគឺទាបណាស់។​ ជាទូទៅ អ្នកជាមនុស្សដែលងាយនឹងស្របតាមអ្នកដទៃ មិនរឹងរូសមានះនោះឡើយ។​ អ្នកមានសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អប្រសើរ ជាពិសេសនោះគឺ អ្នកមិនបណ្ដោយឱ្យអារម្មណ៍ ឬរឿងផ្ទាល់ខ្លួនរបស់អ្នក​ ទៅប៉ះពាល់អ្នកដទៃនោះឡើយ។​

អ្នកជាមនុស្សដែលមានចរិតចាស់ទុំច្រើន ចិត្តធ្ងន់ ចេះអត់ធ្មត់ ប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់ មិនថាត្រូវប្រឈមនឹងបញ្ហា ឬអារម្មណ៍សោកសៅយ៉ាងណាទេ អ្នកក៏នៅតែរក្សាភាពទន់ភ្លន់ ជាមួយនឹងឥរិយាបថដ៏ល្អ ក្នុងការរកដំណោះស្រាយ ដោះស្រាយដោយចិត្តត្រជាក់។​

ជាទូទៅ អ្នកជាមនុស្សដែលសាមញ្ញណាស់ រហ័សរហួន ហើយក៏ឆ្លាតវៃផងដែរ។ ប្រសិនបើអ្នកសម្រេចថានឹងធ្វើអ្វីមួយហើយនោះ អ្នកក៏នឹងធ្វើឱ្យអស់ពីលទ្ធភាព ធ្វើរហូតដល់ទីបញ្ចប់ ហើយមិនចូលចិត្តពឹង ឬរំខានអ្នកណាឡើយ។

222 7018 1597141024

2.​ បើអ្នកជ្រើសរើសយករូបទី២ នេះមានន័យថា អ្នកជាមនុស្សចិត្តក្ដៅ ឆាប់រហ័សក្នុងការផ្លាស់ប្ដូរ ឬប្រែប្រួល តែយ៉ាងណា ក្នុងកិច្ចការងារដែលអ្នកសម្រេចចិត្តថាធ្វើ អ្នកក៏មានការប្រុងប្រយ័ត្នផងដែរ មិនមែនចេះតែធ្វើទៅតាមអារម្មណ៍មួយពេលនោះឡើយ។

យ៉ាងណា ចំពោះការប្រាស្រ័យទាក់ទងវិញ អ្នកក៏ជាមនុស្សដែលឆា្លត យល់ដឹងច្រើន អ្នកក៏មិនចូលចិត្តរអ៊ូរទាំ ឬនិយាយសុំជំនួយពីអ្នកដទៃនោះឡើយ។​ អ្នកជាមនុស្សទន់ភ្លន់ ស្វាហាប់ ស្វិតស្វាញ និងរស់នៅយ៉ាងសុខដុមរម្យនា រួសរាយរាក់ទាក់។

333 6260 1597141024

3. បើអ្នកជ្រើសរើសយករូបទី៣ នេះមានន័យថា អ្នកជាមនុស្សក្ដៅគគុក ប្រសិនបើអ្នកខឹង គឺប្រៀបបាននឹងភ្លំភ្លើងផ្ទុះអ៊ីចឹង អ្នកមិនខ្វល់ពីលទ្ធផល ល្អឬអាក្រក់នោះឡើយ។ បុគ្គលិកលក្ខណៈរបស់អ្នកគឺ​ រួសរាយរាក់ទាក់ដែរ ប៉ុន្តែមិនបានយូរទេ អ្នកក៏ចាប់ផ្ដើមប្រែទឹកមុខទៅជាអាក្រក់វិញមួយរំពិច។

ពេលមានបញ្ហាដែលត្រូវដោះស្រាយ អ្នកគឺជាមនុស្សអភិរក្សនិយម រឹងរូស ចចេសយ៉ាងខ្លាំង ប្រកាន់តែគោលគំនិតខ្លួនឯង មិនចេះស្ដាប់មតិយោបល់ពីអ្នកណាឡើយ។ ដូច្នេះ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទេ អ្នកនឹងមានផលវិបាក និងគ្រប់គ្នាអាចនឹងមិនខ្វល់ពីអ្នកនោះឡើយ។

444 3569 1597141024

4.​ បើអ្នកជ្រើសរើសយករូបទី៤ នេះមានន័យថា អ្នកជាមនុស្សដែលមានគំនិត និងប្រកាន់អត្តចរិតដូច ព្រះអង្គម្ចាស់​ ឬព្រះនាងអ៊ីចឹង គឺថ្លៃថ្នូរ មិនចេះឆេវឆាវទេ។ ប៉ុន្តែចរិតបែបនេះ ពេលខ្លះ វាពិតជាមានការពិបាកខ្លាំងសម្រាប់អ្នកជុំវិញ ក្នុងការឈ្វេងយល់ និងផ្គាប់តម្រូវចិត្តអ្នក។

យ៉ាងណាមិញ អ្នកក៏ឆាប់ទទួលរងនូវការប៉ះទង្គិចចិត្តផងដែរ សូម្បីតែរឿងតូចតាចក៏ដោយ។ ជួនកាល អ្នកក៏បាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង ជាពិសេសគឺ អារម្មណ៍ឆាប់ធុញទ្រាន់តែម្ដង។

អ្នកងាយឆាប់ប្រែប្រួល ផ្លាស់ប្ដូរ ទៅតាមតែគតិការគិតភ្លាមៗមួយរំពេចរបស់អ្នក។ ដូច្នេះ អ្នកត្រូវតែមានភាពចាស់ទុំឱ្យបានច្រើន រក្សាលំនឹងនៃចិត្ត និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក​ (ក្នុងស្រុក)