ពិតទេម្តាយបង្កើតតាំងខ្លួនជាតារា​ តែវាយកូនខ្លួនឯងព្រោះមិនគោរពសង្សារជាឧកញ៉ា​​​​​ ផ្ទុះការរិះគន់ពេញហ្វេសប៊ុក

ពិតទេម្តាយបង្កើតតាំងខ្លួនជាតារា​ តែវាយកូនខ្លួនឯងព្រោះមិនគោរពសង្សារជាឧកញ៉ា​​​​​ ផ្ទុះការរិះគន់ពេញហ្វេសប៊ុក

កាលពីប៉ុន្មានម៉ោងមុននេះ​មានផ្ទុះករណីថ្មីមួយកើតឡើង​ ដោយបុរសជាឪពុកម្នាក់បានធ្វើការបង្ហោះរូបភាពកូនប្រុសជំទង់របស់ខ្លួនមានស្នាមរបួសវាយពេញខ្លួន​​ថាជាស្នាដៃអតីតប្រពន្ធខ្លួនវាយធ្វើបាបតែម្តង។

នារីជាអតីតប្រពន្ធ​ដែលកំពុងតែត្រូវបានគេចោទប្រកាន់ថាប្រើអំពើហឹង្សារលើកុមារដែលជាកូនសាច់ឈាមខ្លួនបង្កើតនេះ​ ត្រូវបានបុរសជាឪពុកបានរៀបរាប់ថា​មានងារជាតារាដែលធ្លាប់ធ្វើពិធីការិនីក្នុងកម្មវិធីមួយរយៈពេលខ្លី​ ថែមទាំងមានភាពស្និទ្ធស្នាលជាមួយតារាៗនៅក្នុងសិល្បៈថែមទៀតផង។

ចំពោះដំណើរដើមទងនៃការវាយធ្វើបាបកូនខ្លួននេះ គឺបណ្តាលមកពីកូនប្រុសមិនគោរពបុរសដែលជាសង្សាររបស់ម្តាយ ដែលគេស្គាល់ថាមានមុខងារជាឧកញ៉ាថែមទៀតផង​ នេះបើតាមការរៀបរាប់ពីបុរសជាឪពុកមានគណនីហ្វេសប៊ុកឈ្មោះ​ Ranil Sky រៀបរាប់ថា​ ៖​ «អាណិតកូនខ្លោចចិត្ត😥😭 ដែលម្តាយចិត្តខ្មៅ វាយធ្វើបាប

ទី នុខាអេរិក និង ទី សេដ្ឋាវិដ 😭😭😭ម្តាយជាតារា ហើយ សង្សារគេជាអុកញ៉ា »។

Screen Shot 2020 08 12 At 2.10.44 PM

ទោះយ៉ាងណានេះគ្រាន់តែជាសម្តីភាគីដែលជាឪពុកក្មេងជនរងគ្រោះតែប៉ុណ្ណោះ​ ហើយយើងខ្ញុំក៏ចង់រកយុត្តិធម៌សម្រាប់ជនរងគ្រោះជាក្មេងមិនដឹងអីផងដែរ ដូច្នេះចំពោះរឿងរ៉ាវនេះទៅជាយ៉ាងណា​ ស្ថាប័នសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការស្រាយបំភ្លឺជានិច្ចពីភាគីម្ខាងទៀត៕

អត្ថបទ​៖​ក្នុងស្រុក

117038168_650820322516098_4792073197336899496_n


117103992_650820292516101_7586291038319989713_n

117148788_650820209182776_5540574138035905370_n

117168069_650820449182752_7942262602133356374_n

117210918_650820259182771_3511832398035059547_n

117534528_650820512516079_8601631019539903351_n

117589136_650820362516094_2621997582160824903_n

117382875_650835425847921_8167360258389264612_n