បង្កការភ្ញាក់ផ្អើលខ្លាំង! ករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួស២នាក់

បន្ទាយមានជ័យ ៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០២០ ដោយយោងតាមរយៈ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចក៏បានបញ្ជាក់ឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ​ ក៏មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការធ្វើការជួយសង្គ្រោះ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕

117315151_3319845068073835_2566191538665528703_o

117169000_3319845058073836_5561059469917126625_o

117280816_3319845041407171_1111329475349369728_o

117276145_3319845208073821_410367266619105678_o

117038391_3319844964740512_6524287285009482725_o

117719687_3319845091407166_161025947264547949_o

117657204_3319845138073828_1420273347813273907_o

117582924_3319845221407153_2307056532852254976_o