ក្រោយផ្ទុះការរិះគន់ខ្លាំង!​ ពេលនេះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាមហើយ

មួយរយៈមុននេះ សារព័ត៌មានក្នុងស្រុក ធ្លាប់បានចុះផ្សាយរួចមកហើយក្នុងករណី ក្រោយគេបានប្រទះឃើញរបស់ប្រើប្រាស់ ​ដូចជា ​ចាន ​ឆ្នាំង និងសំភារៈដទៃទៀត មានអាយុកាលចំណាស់ខ្ទង់ ​១០០ឆ្នាំ ​ត្រូវបានពុទ្ធបរិស័ទប្រមូលនាំមកមកដុតរំលាយសម្រាប់សាងសង់ចាក់ជាព្រះពុទ្ធបដិមាទៅវិញ ​ដោយសំភារៈនេះ អាចចាត់ទុកថាជាវត្ថុបុរាណមួយដ៏កម្រផងដែរ ដែលយើងគួរតែរក្សាទុកប្រសើរជាង។

អានអត្ថបទបន្ថែមទីនេះ៖ ភ្ញាក់ផ្អើល របស់ប្រើប្រាស់អាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ) ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា

S 38669

ដោយយល់ឃើញពីបញ្ហាប៉ះពាល់ដ៏ធំនេះ នាថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសប្រគេនព្រះមេគណរាជធានី-ខេត្តស្តីពី ការបញ្ឈប់ការរំលាយបំណែក ឬបុរាណវត្ថុពេញលេញអំពីលោហធាតុដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗនៅតាមវត្តអារាមហើយ ដែលជាដំណឹងមួយដ៏គួរឱ្យត្រេកអរខ្លាំងមែនទែន។

ដូច្នេះសង្ឃឹមថាពុទ្ធបរិស័ទទូទាំងប្រទេសជ្រាបជាដំណឹង និងនាំគ្នាអភិរក្សថែរក្សាសម្បត្តិបុរាណខ្មែរវិញ៕

អត្ថបទ​៖ ក្នុងស្រុក

117445412_2086032081541722_3782847247695163954_o

115820882_1462498807283926_7633743860734311485_n

108863399_1462498837283923_6788422153139032087_n

អំពីអ្នកសរសេររបស់យើង៖ Writers