អត្ថបទអប់រំ! សុំចិត្តប្ដីប្រពន្ធដែលឈ្លោះទាស់គ្នា ក្នុងនាមជាឪពុកម្ដាយ ទោះបែកចែកផ្លូវគ្នាក៏ដោយ សូមកុំយកកូនដើម្បីបញ្ចេញកំហឹង ព្រោះកូនគ្នាមិនដឹងអីទេ

ធ្លាប់ឃើញច្រើនមកហើយ មិនថាប្ដី ឬប្រពន្ធទេ ពេលឈ្លោះទាស់ បែកបាក់ ចែកផ្លូវគ្នា ប្រាកដជាមានម្ខាងដែលបានសិទ្ធក្នុងការចិញ្ចឹម បីបាច់ថែរក្សាកូន ក្នុងភាពជាអាណាព្យាបាល។ បើជាសំណាង កូននឹងទទួលបានការថ្នាក់ថ្នមពីឪពុក ឬម្ដាយដែលមើលថែ បើទោះបីជាឪពុកម្ដាយមិនជួបជុំគ្នាក៏ដោយ។ ប៉ុន្តែសម្រាប់កូនខ្លះ គាត់អកុសល ដែលបានទៅជួបឪពុក ឬម្ដាយចិត្តមិនបាន​ ពេលខ្លះ ឪពុក/ម្ដាយ នៅដក់ចិត្តគុំខឹងនិងអតីតប្ដី ឬប្រពន្ធ ចងគំនុំក្នុងចិត្ត ក៏បែរជាបង្វែរអារម្មណ៍ មកបញ្ចេញកំហឹងលើកូនដែលមិនដឹងអី វាយ ធ្វើបាបគ្នា ព្រោះតែក្នុងគំនិតគិតថា ៖

- កូននេះ មានឈាមរបស់អតីតប្ដី ឬប្រពន្ធខ្លួន

- កូននេះ ពេលខ្លះវាមានចរិតដូច អតីតប្ដី ឬប្រពន្ធខ្លួន

- កូននេះ វាមិនស្ដាប់បង្គាប់ រឹងរូស ដូចអតីតប្ដី ឬប្រពន្ធខ្លួន

- កូននេះ វាមកនៅជាបន្ទុក នាំការលំបាកដល់ខ្លួន

- កូននេះ វាកើតមកនាំចង្រៃ និងភាពមិនល្អ ទើបជីវិតប្ដីប្រពន្ធត្រូវបែកបាក់ ...។

Master Edited.00_04_13_23.Still005 1 1536x864

លើសពីនេះ ក៏មានឪពុកម្ដាយខ្លះ ព្រោះតែបានជួបគូជីវិតថ្មី មានប្ដី ឬប្រពន្ធថ្មី ក៏បែរជាចាប់ផ្ដើមមិនពេញចិត្តនឹងកូនដើម ពេលមានកូនជាមួយនឹងប្ដី ឬប្រពន្ធក្រោយ ក៏ចាប់ផ្ដើមលម្អៀង ខឹង វាយតប់ ជេរប្រទេចដាក់កូនដើម ...​ សួរថា ធ្វើបែបនេះធ្វើអ្វី? ក្រែងកូននេះ ក៏ជាកូនយើង មានឈាមយើងដែរតើ មែនអត់? សួរថា មកជះកំហឹង សងសឹក និងធ្វើបាបក្មេងបែបហ្នឹង តើក្មេងគ្នាទៅដឹងអី? យ៉ាងហោចណាស់ ក៏គួរតែមានចិត្តអាណិតអាសូរគ្នា កូនត្រូវកំព្រាម្ដាយ/ឪពុក មកជួបជីវិតគ្រួសារបែកបាក់ ទាំងមិនទាន់ដឹងក្ដី គ្នាកម្សត់ពេកហើយ ដល់ត្រូវមកជួបរឿង ឬរងទម្ងន់កំហឹង ពីអ្នកដែលជាម្ដាយ ឬឪពុកក្នុងបន្ទុកឈ្មោះជាអាណាព្យាបាលទៀត តើវាជាសម្ពាធលើអារម្មណ៍កូនកម្រិតណាទៅ?

Trailler.00_28_10_14.Still003 1536x864

គួរអាណិតកូនដែលមិនដឹងអី អាណិតក្មេងដែលមិនទាន់ដឹងក្ដី មិនថាខឹង ឬស្អប់អតីតប្ដី ឬប្រពន្ធដែលជាឪពុកម្ដាយក្មេងនេះយ៉ាងណាក៏ដោយ ក៏ជាមនុស្សផ្សេងគ្នា ទោះបីជាមានប្ដី ឬប្រពន្ធក្រោយ មានកូនក្រោយក៏ដោយ សូមកុំធ្វើបាបកូនដើម ចូរស្រឡាញ់ថ្នាក់ថ្នមគាត់ ផ្ដល់ភាពកក់ក្ដៅដ៏ពេញលេញឱ្យដល់គាត់ឱ្យបានច្រើន កុំធ្វើរឿងមិនគប្បីចំពោះគាត់បន្ថែមទៀត ត្រឹមយើងបែកបាក់ប្ដីប្រពន្ធខ្លួនឯងនេះ យើងបានធ្វើរឿងមិនគប្បីសម្រាប់គាត់ហើយ ដូច្នេះ កុំធ្វើឱ្យកាត់រងថ្មបាក់ពីយើងបន្ថែមទៀតអី។

ស្រឡាញ់កូន ថ្នាក់ថ្នមកូន មើលថែ និងផ្ដល់ភាពកក់ក្ដៅដល់កូន ព្រោះតទៅថ្ងៃមុខ យើងដែលជាម្ដាយ ឬឪពុករ៉ាប់រងបន្ទុក​ ធ្វើជាអាណាព្យាបាលគាត់នេះហើយ ដែលត្រូវរស់នៅ និងទទួលបានការតបស្នងពីគាត់ត្រឡប់មកវិញ!!!៕

Photo_2020 04 17_15 25 17

អត្ថបទ ៖ ភី អេក​ / ក្នុងស្រុករក្សាសិទ្ធ /​ រូបភាព ៖ BayonTV