វេជ្ជបណ្ឌិតពន្យល់រឿង ១០ យ៉ាងដែលមនុស្សគ្រប់គ្នាតែងតែធ្វើខុស និងប៉ះពាល់ដល់សុខភាព

វេជ្ជបណ្ឌិតពន្យល់រឿង ១០ យ៉ាងដែលមនុស្សគ្រប់គ្នាតែងតែធ្វើខុស និងប៉ះពាល់ដល់សុខភាព

មនុស្សភាគច្រើនតែងតែធ្វើខុសហើយគិតថាវាជាសកម្មភាពត្រឹមត្រូវដូចជា: ងើយក្បាលឡើងលើនៅពេលច្រមុះរបស់អ្នកហូរឈាម ជញ្ជក់ពិសពីពស់ចឹក ដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំ។ មានរឿងជាច្រើនដែលយើងមិនដែលឆ្ងល់ពីព្រោះយើងត្រូវបានគេប្រាប់អោយធ្វើវាដោយសារតែទម្លាប់តគ្នាពេញមួយជីវិតរបស់យើង។

អ្នកប្រហែលជាចាប់ផ្តើមចោទសួររាល់ការធ្វើសកម្មភាពរបស់អ្នកបន្ទាប់ពីបានអានអត្ថបទនេះដោយគិតថាអ្នកបានធ្វើអ្វីៗដែលខុសភាគច្រើនគ្រប់ពេលប៉ុន្តែយោងតាមគេហទំព័រ Bright Side យើងគិតថាវាល្អប្រសើរទោះបីយឺតក្នុងការស្វែងយល់ជាងមិនយល់អ្វីទាំងអស់។

1. កុំផ្លុំអាហាររបស់ទារកឱ្យត្រជាក់

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីមានផលប៉ះពាល់៖ នៅពេលអ្នកផ្លុំលើអាហាររបស់កុមារ (ក៏ដូចជាការចែករំលែកអាហារ ភេសជ្ជៈ ដុសធ្មេញជាដើម) ឪពុកម្តាយនិងមនុស្សផ្សេងទៀតនឹងអាចបញ្ជូនបាក់តេរី ទោះបីកុមារមិនទាន់មានធ្មេញក៏ដោយ។ ដោយសារតែពួកគេងាយរងគ្រោះបំផុតនៅពេលពួកគេទើបតែចាប់ផ្តើមលូតលាស់។

អ្វីដែលអ្នកគួរធ្វើជំនួស៖ កុំចែកអាហារ ភេសជ្ជៈ ឬរបស់របរប្រើប្រាស់ណាមួយជាមួយកូនអ្នកហើយកុំផ្លុំអាហាររបស់ពួកគេ។ ជាការប្រសើរបំផុតសូមទុកអាហាររង់ចាំមួយរយៈដើម្បីធ្វើឱ្យវាត្រជាក់ ចាំបញ្ចុកកុមារ។

2. កុំងើយក្បាលរបស់អ្នកឡើងលើនៅពេលដែលច្រមុះចេញឈាម

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមិនល្អ៖ ងើយក្បាលរបស់អ្នកឡើងលើអាចធ្វើឱ្យឈាមកកដោយហេតុថាវាហូរចុះទៅខាងក្រោយបំពង់ក។

អ្វីដែលត្រូវធ្វើជំនួស៖ ច្របាច់ច្រមុះរបស់អ្នកដោយម្រាមដៃរបស់អ្នកនៅក្រោមរន្ធច្រមុះ។ អង្គុយហើយរក្សាក្បាលរបស់អ្នកត្រង់និងចង្ការបស់អ្នកស្របទៅនឹងឥដ្ឋ។

3. កុំលើកមនុស្សដែលដួលសន្លប់

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមានផលប៉ះពាល់៖ មូលហេតុដែលមនុស្សដួលសន្លប់គឺដោយសារតែការថយចុះសម្ពាធឈាមភ្លាមៗ ដែលបណ្តាលអោយឈាមមិនទៅដល់ខួរក្បាល។ ប្រសិនបើអ្នកលើកជនរងគ្រោះវានឹងរារាំងកុំឱ្យឈាមទៅដល់ទីនោះ។

អ្វីដែលអ្នកគួរធ្វើជំនួស៖ វាសំខាន់ណាស់ ក្នុងករណីនេះក្បាលមនុស្សស្ថិតនៅទាបជាងទ្រូងរបស់ពួកគេ។ ធ្វើឱ្យជនរងគ្រោះដេកត្រង់។ ពួកគេគួរតែស្ថិតនៅក្នុងទីតាំងនេះអស់រយៈពេលជាច្រើននាទីហើយត្រូវប្រាកដថាពួកគេមានអារម្មណ៍ល្អឡើងវិញមុនពេលពួកគេអាចក្រោកឡើងបាន។

4. កុំបឺតពិសដោយប្រើមាត់ឱ្យសោះ

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាផ្តល់ផលអាក្រក់៖ សព្វថ្ងៃមានថ្នាំប្រឆាំងនឹងពិសដ៏មានប្រសិទ្ធិភាពហើយវាជាការកម្រណាស់ដែលពស់ចឹកក្លាយទៅជាគ្រោះថ្នាក់ - វាកើតឡើងតែក្នុង ០.០៥% នៃករណី។ អ្នកស្រាវជ្រាវនិយាយថាការលេបបឺតពិសមិនបានជួយជនរងគ្រោះទេដូច្នេះវាគ្មានហេតុផលអ្វីដែលត្រូវធ្វើនោះទេ។

អ្វីដែលអ្នកគួរធ្វើជំនួស៖ ក្នុងករណីនេះអ្នកគួរតែដាក់ជនរងគ្រោះផ្កាប់មុខដូចនេះមុខរបួសគឺស្ថិតនៅក្រោមកំរិតបេះដូងហើយធ្វើឱ្យជនរងគ្រោះនៅរក្សាខ្លួនដើម្បីកុំអោយពិសរីករាលដាល។ ទូរស័ព្ទទៅ ៩១១ ឬដឹកជនរងគ្រោះទៅកន្លែងព្យាបាលដែលនៅជិតបំផុត។

5. កុំដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួចរាល់

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមានផលអាក្រក់៖ វាធ្វើឱ្យខូចស្រទាប់ការពារធ្មេញ។


អ្វីដែលអ្នកគួរធ្វើជំនួស៖ ពេលព្រឹកដុសធ្មេញមុនពេលញ៉ាំអាហារពេលព្រឹក។ ក្នុងករណីដែលអ្នកចង់ធ្វើវាបន្ទាប់ពីបរិភោគ ដំបូងអ្នកត្រូវលាងជម្រះមាត់របស់អ្នកជាមួយទឹក ហើយបន្ទាប់មករង់ចាំរហូតដល់ប្រហែល ៤០ នាទីបន្ទាប់ពីទទួលទានចាំដុះធ្មេញ។

6. កុំទះខ្នងនៅពេលមនុស្សម្នាក់ស្លាក់អ្វីមួយ

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមិនល្អ៖ ប្រសិនបើអ្នកទះខ្នងមនុស្សម្នាក់ឈរត្រង់ នោះវត្ថុស្លាក់អាចនឹងធ្លាក់ចុះថែមទៀត។

អ្វីដែលអ្នកគួរធ្វើជំនួស៖ ដាក់ឱ្យគាត់ឱនចុះហើយធ្វើឱ្យពួកគេក្អកជាមុនដែលប្រហែលជាគ្រប់គ្រាន់ហើយ។

7. កុំស្អំទឹកកកដោយផ្ទាល់លើស្នាមជាំ

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមិនល្អ៖ ដោយសារស្បែកគឺខ្សោយណាស់ ប្រសិនបើអ្នកធ្វើបែបនេះវាបន្ថយលំហូរឈាមនិងបន្ថយល្បឿនព្យាបាល។ លើសពីនេះទៅទៀតវាអាចបណ្តាលងាប់ជាលិកានៃស្បែកផងដែរ។

អ្វីដែលអ្នកគួរធ្វើជំនួស៖ រុំទឹកកកទុកក្នុងកន្សែងរឺក្រណាត់ស្អាតផ្សេងទៀត។ ដាក់ទឹកកកកន្លែងដែលរងរបួសភ្លាមៗបន្ទាប់ពីរបួស ប៉ុន្តែកុំទុកស្អំឱ្យលើសពី ១០ នាទីក្នុងពេលតែមួយ។

8. កុំលាបទឹកកកនៅលើកន្លែងរលាកភ្លើង

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាផ្តល់ផលអាក្រក់៖ ការរលាកចូលជ្រៅទៅក្នុងស្បែករបស់អ្នកហើយអ្នកត្រូវការធ្វើឱ្យត្រជាក់វាដើម្បីការពារការបំផ្លាញបន្ថែមទៀត។

អ្វីដែលអ្នកគួរធ្វើជំនួស៖ ចាក់ទឹកត្រជាក់ពីលើកន្លែងរលាកហើយត្រូវប្រាកដថាអ្នកទុកវាឱ្យបានយូរ៖ សូមផ្តល់អនុសាសន៍ឱ្យទុកវាប្រហែល ២០ នាទី។

9. កុំប្រើដបទឹកផ្លាស្ទិកឡើងវិញ

Doctors Explain 10 Things That Most of Us Do All Wrong

ហេតុអ្វីវាមិនល្អ៖ មានសារធាតុគីមីគ្រោះថ្នាក់នៅក្នុងផ្លាស្ទិចដែលគេហៅថា BPA ដែលជ្រាបចូលក្នុងទឹកហើយលូតលាស់ជាបាក់តេរីដែលមានគ្រោះថ្នាក់។ បាក់តេរីទាំងនេះជះឥទ្ធិពលដល់ការមានកូន និងអាចបង្កឱ្យមានជំងឺមហារីក។

អ្វីដែលអ្នកគួរធ្វើជំនួស៖ ដបទឹកប្លាស្ទិចប្រើប្រាស់បានតែមួយដង ប្រសិនបើចង់ប្រើដបទឹកត្រូវប្រើដបទឹកផ្លាស្ទិកដែលមានគុណភាពផលិតឡើងសម្រាប់តែដាក់ទឹក។

តើមានរឿងអ្វីដែលអ្នកបានធ្វើខុសពេញមួយជីវិតរបស់អ្នករហូតដល់អ្នកបានដឹងនៅពេលអានអត្ថបទនេះ? សូមប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម និងស៊ែរចែករំលែក!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside